ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ថ្លែងការណ៍​ព្រួយបារម្ភ​ចំពោះ​ការ​ផ្សាយ​របស់​​​ថ្នាក់ដឹកនាំ​ថៃ​ពី​ការ​ផ្អាក​អនុវត្តថ្លែងការ​​រួម​រវាង​​នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​ថៃ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ចំពោះ​ផ្សាយ​ព័ត៌មាន​របស់​ថ្នាក់ដឹកនាំ​ថៃ​ពី​ការ​ប្រកាស​ផ្អា​ការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​នាយក​រដ្ឋមន្ត្រីកម្ពុជា និង​ថៃ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញផ្សាយ នៅ​យប់​ថ្ងៃ​ទី​១០…


រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​ចេញ​សេចក្តីថ្លែងការណ៍​ព្រួយបារម្ភ​ចំពោះ​ផ្សាយ​ព័ត៌មាន​របស់​ថ្នាក់ដឹកនាំ​ថៃ​ពី​ការ​ប្រកាស​ផ្អា​ការ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​រួម​រវាង​នាយក​រដ្ឋមន្ត្រីកម្ពុជា និង​ថៃ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចេញផ្សាយ នៅ​យប់​ថ្ងៃ​ទី​១០ វិច្ឆិកា ឆ្នាំ​២០២៥ ។

ថ្លែងការណ៍​បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ
សេចក្តីរាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​ច្រើន​ដកស្រង់​សំដី​របស់​ថ្នាក់ដឹកនាំ​ថៃ ដែល​បង្ហាញ​ថា ប្រទេស​ថៃ​បាន​ផ្អាក​ការ​អនុវត្ត​នូវ​សេចក្តីថ្លែងការ​ណ៍រួម រវាង​នាយក​រដ្ឋមន្ត្រីកម្ពុជា និង​ថៃ ដែល​ត្រូវ​បាន​ចុះហត្ថលេខា ដោយ​មាន​វត្តមាន​របស់​ឯកឧត្តម ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋ អាមេ​រិក និង​ឯកឧត្តម អាន់​វ៉ា អ៊ី​ប្រា​ហ៊ី​ម នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ធ្វើ​ជា​សាក្សី នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥​ ។

សេចក្តីរាយការណ៍​ព័ត៌មាន​ទាំងនេះ ក៏​បានឱ្យ​ដឹង​ដែរ​ថា ព្រឹត្តិការណ៍​ផ្ទុះ​មីន នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដែល​បាន​ធ្វើ​ឱ្យ​ទាហាន​ថៃ​ពីរ​នាក់​រង​របួស​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រង់​តំបន់​ភ្នំ​ទ្រព្យ ស្ថិត​ជិត​ប្រាសាទព្រះវិហារ​របស់​កម្ពុជា ត្រូវ​បាន​លើក​ឡើង​ថា ជា​មូលហេតុ​នៃ​ការ​ផ្អាក​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ខាងលើ​នេះ រួម​ទាំង​ការ​លុប​ចោល​គម្រោង​ដោះ​លែង​យោធិន​ខ្មែរ​១៨​រូប ពី​ការ​ឃុំឃាំង​នៅ​ប្រទេស​ថៃ ដែល​ភាគី​ថៃ​បាន​ប្រកាស​ថា​នឹង​អនុវត្ត​នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា​សូម​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​រាល់​ការ​ចោទប្រកាន់​របស់​ប្រទេស​ថៃ​ថា កម្ពុជា​បាន​ដាក់​មីន​ថ្មី​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​។ វា​ជា​ការ​សំខាន់​ដែល​ត្រូវ​កត់សម្គាល់​ពី​ការ​ដឹង​ឮ​យ៉ាង​សុះសាយ​នូវ​ការ​ពិត​ថា ចម្ការ​មីន​ភាគច្រើន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​បន្សល់​ទុក​ពី​ជំនាន់ សង្គ្រាមស៊ីវិល​កម្ពុជា​រយៈ​ជិត​៣០​ឆ្នាំ ក្នុង​ទសវត្សរ៍​១៩៧០ និង​១៩៨០ មិន​ទាន់​ត្រូវ​បាន​បោសសម្អាត​នៅឡើយ​ទេ ដោយសារ​តែ​ភូមិសាស្ត្រ​លំបាក និង​ស្ថានភាព​មិន​ទាន់​មានការ​កំណត់​ខណ្ឌសីមា​ព្រំដែន​។ រាជរដ្ឋាភិបាល​កម្ពុជា​សូម​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​នៅ​តែ​ប្តេជ្ញា​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ជាមួយ និង​ការ​សាទរ​យ៉ាង​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ​។

ថ្លែងការណ៍​បញ្ជាក់​ថា​៖ «​ក្នុង​នាម​ជា​ប្រទេស​ដែល​បាន​គាំទ្រ​យ៉ាង​មុតមាំ និង​ជា​រដ្ឋ​ភាគី​នៃ​អនុ សញ្ញា​​ហាមឃាត់​មីន​ប្រឆាំង​មនុស្ស កម្ពុជា​មិន​ដែល​បាន​ប្រើប្រាស់ ហើយ​ក៏​នឹង​មិន​ប្រើប្រាស់​មិន​ថ្មី​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ