ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​កូរ៉េ​គម្រោង​ចុះហត្ថលេខា​លើ​អនុ​ស្សា​រណៈ​​នៃ​ការ​យោគយល់​គ្នា​បង្កើត​ក្រុមការងារ​រួម​​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នានា​ពាក់ព័ន្ធ​ពល​រដ្ឋ​កូរ៉េ​នៅ​កម្ពុជា

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​-​កូរ៉េគម្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នានា​ពាក់ព័ន្ធ​ពល​រដ្ឋ​​កូរ៉េ​នៅ​កម្ពុជា​ ។ គម្រោង​នេះ​ ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ជំនួប​រវាង ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ…

រាជធានី​ភ្នំពេញ​ ៖ ​កម្ពុជា​-​កូរ៉េគម្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នានា​ពាក់ព័ន្ធ​ពល​រដ្ឋ​​កូរ៉េ​នៅ​
កម្ពុជា​ ។

គម្រោង​នេះ​ ត្រូវ​បាន​លើក​ឡើង​នៅក្នុង​ជំនួប​រវាង ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (​គ​.​ប​.​ឆ​.​ប​.) ជាមួយ​ឯកឧត្តម Yoo Jae-Seong អគ្គស្នងការ​ស្តីទី​នៃ​ទីភ្នាក់ងារ​នគរបាល​ជាតិ​កូ​រ៉​នា​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។

ក្នុង​ជំនួប​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បោសសម្អាត​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​តាម​រយៈ​ការ​បង្កើត​យន្តការ គ​.​ប​.​ឆ​.​ប បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ និង​បាន​ជម្រាប​ជូន​ពី​លទ្ធផល​នៃ​សកម្មភាព​ប្រតិបត្តិការ​នា​ពេល​កន្លង​ទៅ​ ។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​ក្នុង​ការ​បន្ត​ពង្រីក​ការ​ស្រាវជ្រាវ​ក្រោយ​ប្រតិ​បត្តិការ​បង្ក្រាប ដើម្បី​វែកមុខ​រក​មេ​ខ្លោង និង​អង្គការ​ចាត់តាំង ក៏​ដូច​ជា​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ក្រុម​ឧក្រិដ្ឋជន ដែល​កិច្ចការ​នេះ ​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អជិត​ស្និទ្ធិ និង​ប្រកបដោយ​ភាព​ជឿជាក់​ជាមួយ​បណ្តា​ភាគី និង​ដៃគូ​ពាក់ព័ន្ធ​ ។

ទន្ទឹម​នេះ ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ឧក្រិដ្ឋកម្ម​នានា​ពាក់ព័ន្ធ​ពលរដ្ឋ​កូរ៉េ​នៅ​កម្ពុជា​ ។ 

ជា​កិច្ច​ឆ្លើយ​តប ឯកឧត្តម​អគ្គស្នងការ​ស្តីទី បាន​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​បាន​អនុវត្ត​ដោយ​ខ្ជាប់ខ្ជួន និង​ទាន់​ពេលវេលា ចំពោះ​ចំណុច ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព ដែល​ជា​លទ្ធផល នាំ​ឱ្យ​មានការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្តី​ពី​ការ​បង្កើត​ក្រុមការងារ​រួម​កម្ពុជា​-​កូរ៉េនា​ថ្ងៃនេះ​ ។

ឯកឧត្តម​ជឿជាក់​ថា ក្រុមការងារ​ចម្រុះ​នេះ នឹង​ក្លាយជា​និម្មិតរូប​នៃ​សាមគ្គីភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​រវាង​កម្ពុជា​-​កូរ៉េ ហើយ​វា​ក៏​ជា​ការ​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ក្រុម​ឧក្រិដ្ឋជន​ ។ ទន្ទឹម​នេះ ឯកឧត្តម​ស្នងការ​ស្តីទី បាន​ថ្លែងអំណរគុណ​ចំពោះ​សមត្ថកិច្ច​កម្ពុជា ដែល​បាន​ធ្វើការ​យ៉ាង​សស្រាក់​សស្រាំ ក្នុង​ការ​ស៊ើបអង្កេត​វែកមុខ​មេ​ក្លោ​ង និង​បក្ខពួក ក៏​ដូច​ជា​ចំពោះ​ការ​សម្របសម្រួល​បញ្ជូន​ជនសង្ស័យ​ជនជាតិ​កូរ៉េ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ទៅ​ប្រទេស​កូរ៉េ​ដើម្បី​អនុវត្ត​នីតិវិធី បាន​យ៉ាង​ឆាប់រហ័ស​ ។ 

ភាគី​ទាំង​ពីរ​បាន​បាន​ផ្លាស់​ប្តូរ​ទស្សនៈ និង​ផែនការ​ជំហាន​បន្ទាប់ ពាក់ព័ន្ធ​កិច្ចសហការ និង​បាន​ឯកភាព​គ្នា​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជិត​ស្និទ្ធ​ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ