ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ជប៉ុន​មាន​គម្រោង​កាត់​បន្ថយ​ប្រាក់ខែ​ផ្ទាល់ខ្លួន និង​រដ្ឋមន្ត្រី​របស់​លោកស្រី

2 ម៉ោង មុន

ទីក្រុង​តូ​ក្យូ ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) មាន​គម្រោង​កែសម្រួល​ច្បាប់​ស្តី​ពី​ប្រាក់​បំណាច់​មន្ត្រីរាជការ ដើម្បី​កាត់​បន្ថយ​ប្រាក់ខែ​សមាជិក​គណៈរដ្ឋមន្ត្រី…

ទីក្រុង​តូ​ក្យូ ៖ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី សា​ណា​អេ តា​កា​អ៊ី​ឈី (Sanae Takaichi) មាន​គម្រោង​កែសម្រួល​ច្បាប់​ស្តី​ពី​ប្រាក់​បំណាច់​មន្ត្រីរាជការ ដើម្បី​កាត់​បន្ថយ​ប្រាក់ខែ​សមាជិក​គណៈរដ្ឋមន្ត្រី រួម​ទាំង​លោកស្រី​ផ្ទាល់​ផង​ដែរ អំឡុង​ពេល​សម័យប្រជុំ​វិសាមញ្ញ​របស់​សភា នៅ​ពេល​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន Japan Times និង Nippon បាន​ចេញផ្សាយ​។

យោង​តាម​ព័ត៌មាន​ពី​រដ្ឋាភិបាល​ជប៉ុន​បានឱ្យ​ដឹង​ថា កិច្ចប្រជុំ​ជាមួយ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដើម្បី​បញ្ជាក់​ពី​ការ​ផ្អាក​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​គណៈរដ្ឋមន្ត្រី ដែល​ត្រូវ​បាន​ផ្តល់​បន្ថែម​ពីលើ​ប្រាក់ខែ​របស់​សមាជិក​សភា​។

ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ ត្រូវ​បាន​មើលឃើញ​ថា គឺជា​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោកស្រី តា​កា​អ៊ី​ឈី ផ្ទាល់​តែ​ម្តង ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោកស្រី​ក្នុង​ការ​កែទម្រង់ និង​ធ្វើ​ឱ្យ​ការ​ចំណាយ​សាធារណៈ​មាន​ភាព​ប្រសើរ​ឡើង ស្រប​ទៅ​តាម​ការ​ប្រកាស​ពី​មុន​របស់​លោកស្រី​ថា​នឹង​កាត់​បន្ថយ​ប្រាក់ខែ​រដ្ឋមន្ត្រី​។ លោកស្រី បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ខែតុលា​ថា លោកស្រី​នឹង​ជំរុញ​ឱ្យ​មាន​វិសោធនកម្ម​ច្បាប់ ដើម្បី​កុំឱ្យ​សមាជិក​គណៈរដ្ឋមន្ត្រី​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​ប្រាក់ខែ​របស់​បណ្តា​អ្នក​តាក់តែង​ច្បាប់​។

បើ​យោង​តាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​ប្រធាន​លេខាធិការ​គណៈរដ្ឋមន្ត្រី​ជប៉ុន​បានឱ្យ​ដឹង​ថា បច្ចុប្បន្ន សមាជិក​សភា​ជប៉ុន​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់ខែ ១ ២៩៤ ០០០​យ៉េន​ក្នុង​១​ខែ ឬ ៨ ៤០៥​ដុល្លារ​អា​មេ​រិ​ក ហើយ​នៅ​ក្នុង​នោះ នាយក​រដ្ឋមន្ត្រី​ទទួល​បាន​ប្រាក់​បន្ថែម ១ ១៥២ ០០០​យ៉េន​ក្នុង​១​ខែ ឬ ៧ ៤៨២​ដុល្លារ និង​រដ្ឋមន្ត្រី​ទទួល​បាន​ប្រាក់​បន្ថែម ៤៨៩ ០០០​យ៉េន​ក្នុង​១​ខែ ឬ ៣ ១៧៥​ដុល្លារ​។

ទោះជា​យ៉ាងណា​ក៏​ដោយ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​កែទម្រង់រដ្ឋបាល និង​ហិរញ្ញវត្ថុ នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​សង​ប្រាក់ ៣០% នៃ​ប្រាក់ខែ​របស់​លោកស្រី​ដោយ​ស្ម័គ្រចិត្ត និង​បាន​ស្នើ​ឱ្យ​កាត់​បន្ថយ​ប្រាក់ខែ​រដ្ឋមន្ត្រី​ចំនួន ២០%​។

ផែនការ​នេះ ទទួល​បានការ​សាទរ​ថា «​ល្អ​ឥត​ខ្ចោះ​» ដោយ​លោក (Fumitake Fujita) មេដឹកនាំ​គណបក្សប្រឆាំង​ដ៏​លេចធ្លោ​មួយ​នៅ​ជប៉ុន ឈ្មោះ គណបក្ស​នវានុវត្តន៍​ជប៉ុន (JIP ឬ Ishin) ដោយ​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មុតមាំ​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ការ​កែទម្រង់​។

យ៉ាងណាមិញ មតិ​មួយ​ចំនួន​ក៏​កំពុង​បង្ហាញ​ការ​សង្ស័យ​អំពី​ការ​កាត់​បន្ថយ​ប្រាក់ខែ​របស់​រដ្ឋមន្ត្រី​ស្ថិត​នៅ​ក្នុង​បរិបទ​ដែល​រដ្ឋាភិបាល​អំពាវនាវ​ឱ្យ​បង្កើន​ប្រាក់​ចំណូល​សម្រាប់​ប្រជាជន​។

ជាក់ស្តែង លោក Yuichiro Tamaki មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ប្រជាជន (DPFP) បាន​រិះគន់​ជា​សាធារណៈ​ចំពោះ​ផែនការ​នេះ​ថា​ជា​ការ​បង្ហាញ​ពី ការ​គិត​បែប​អតិផរណា ខណៈ​ដែល​ប្រទេស​ជប៉ុន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​អតិផរណា​។ សមាជិក​គណៈរដ្ឋមន្ត្រី​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ ក៏​ទទួលស្គាល់​ថា ខ្លួន​មាន​អារម្មណ៍​ព្រួយបារម្ភ​ចំពោះ​ការ​សម្រេចចិត្ត​របស់​លោកស្រី​នាយក​រដ្ឋមន្ត្រី តា​កា​អ៊ី​ឈី ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ