ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​កើត​មាន​អាកា​រៈ​នេះ កូន​នឹង​អាច​ចេញ​មក​ក្នុង​១​អាទិត្យ​ខាង​មុខ

3 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈដែ​លអាច​ប្រាប់​អ្នក​ម្តាយ​បាន​ថា អ្នក​ម្តាយ​ជិត​ដល់​ពេល​សម្រាលកូន​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​ពោះ​របស់​អ្នក​ម្តាយ​ចាប់ផ្តើម​មាន​លក្ខណៈ​ប្រែប្រួល ដោយ​ទម្រង់​ពោះ​ប្រែជា​រាង​តូច​ជាង​មុន មាន​ន័យ​ថា អ្នក​ជិត​ដល់​ពេល​កើត​ហើយ​។ ដូចនេះ អ្នក​គួរតែ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាកា​រៈដែ​លអាច​ប្រាប់​អ្នក​ម្តាយ​បាន​ថា អ្នក​ម្តាយ​ជិត​ដល់​ពេល​សម្រាលកូន​ហើយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​ពោះ​របស់​អ្នក​ម្តាយ​ចាប់ផ្តើម​មាន​លក្ខណៈ​ប្រែប្រួល ដោយ​ទម្រង់​ពោះ​ប្រែជា​រាង​តូច​ជាង​មុន មាន​ន័យ​ថា អ្នក​ជិត​ដល់​ពេល​កើត​ហើយ​។ ដូចនេះ អ្នក​គួរតែ​ត្រៀមលក្ខណៈ​ឲ្យ​បាន​ល្អ ហើយ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​កូន​អាច​ចេញ​មក​ប្រកបដោយ​សុវត្ថិភាព​។

នៅ​ពេល​ដែល​អ្នក​ម្តាយ​ប្រែជា​ដកដង្ហើម​ស្រួល​ជាង​មុន ហើយ​ញ៉ាំ​បាន​ជាង​មុន អាច​ប្រាប់​អ្នក​ម្តាយ​ថា ក្នុង​មួយ​អាទិត្យ​ខាង​មុខ អ្នក​នឹង​អាច​ដល់​ពេល​សម្រាលកូន​បាន​។ ដូចនេះ អ្នក​ម្តាយ​គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ទើប​អាច​កើតកូន​បាន​យ៉ាង​រលូន​។

នៅ​ពេល​ដែល​ស្បូន​អ្នក​ចាប់ផ្តើម​បើក នឹង​ធ្វើ​ឲ្យ​អ្នក​ចាប់ផ្តើម​ឈឺពោះ​តិច​ៗ​។ ប៉ុន្តែ​នៅ​ពេល​ដែល​បើក​ធំ អ្នក​នឹង​អាច​ឈឺពោះ​រាង​ខ្លាំង​។ ដូចនេះ អ្នក​គួរតែ​ទៅ​មន្ទីរពេទ្យ​ឲ្យ​បាន​ទាន់​ពេល ទើប​កូន​អាច​កើត​ចេញ​មក​ដោយ​សុវត្ថិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ