ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបង្អែបង្អង់ ! អភិបាលខេត្តកណ្តាល បញ្ជាឱ្យចាក់ដីសង្គ្រោះសាលាឬស្សីស្រុក ដែលលិចទឹកជាង ២ពាន់ម៉ែត្រ

2 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច នៅ​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ត្រូវ​តាមដាន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ និង​ត្រៀម​ជួយ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ។…

ខេត្តកណ្តាល ៖ លោក គួ​ច ចំរើន ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច នៅ​ភូមិសាស្ត្រ​ស្រុក​កៀនស្វាយ និង​បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ត្រូវ​តាមដាន​ឱ្យ​បាន​ជាប់​ជា​ប្រចាំ និង​ត្រៀម​ជួយ​ដោះស្រាយ​ឱ្យ​បាន​ទាន់​ពេលវេលា ។ នេះ​បើ​យោង​តាម រដ្ឋបាល​ខេត្តកណ្តាល បាន​ប្រកាស​នា​ថ្ងៃរសៀល​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ជាក់ស្តែង លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​កៀនស្វាយ និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ស្ថានភាព​ទឹក​លិច​ផ្លូវ សាលារៀន និង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈើទាល ដោយ​ត្រូវ​សហការ​គ្នា​តាមដាន និង​រាយការណ៍​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​មក​ខេត្ត ជា​ពិសេស ក៏​ត្រូវ​តែ​រៀបចំ​ផែនការ ដើម្បី​ត្រៀម​ជួយ​ដោះស្រាយ​បញ្ញា​នានា​របស់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់​ពេលវេលា ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ផង​ដែរ ។

លោក គួ​ច ចំរើន បាន​ណែនាំ​ដូច្នេះ ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​មន្ទីរ​ជំនាញ មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​កៀនស្វាយ ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយសារ​ទឹកភ្លៀង នៅ​ក្នុង​បរិវេណ​ដី​ខាងក្រោយ​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ឬ​ស្សី​ស្រុក និង​ស្ថានភាព​របស់​ព្រែក​ឫស្សីស្រុក ស្ថិត​នៅ​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ នា​ព្រឹក​ថ្ងៃ​ទី​៤ ខែធ្នូ ឆ្នាំ​២០២៥ ។

ចំពោះ​ដី​ផ្នែក​ខាងក្រោយ​របស់​សាលា​បឋម​សិក្សា និង​អនុ​វិទ្យាល័យ​ឬ​ស្សី​ស្រុក ដែល​បាន​រង​ការ​លិច​ទឹក​ទំហំ​ជាង​២​ពាន់​ម៉ែត្រការ៉េ លោក​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញាធរ​ស្រុក​ត្រូវ​យក​ដី​មក​ចាក់​បំពេញ និង​ត្រូវ​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​ឱ្យ​បាន​ស្អាត និង​កាយ​រំដោះ​ទឹក​ចេញពី​បរិវេណ​សាលា​ឱ្យ​បាន​ឆាប់រហ័ស ។

ដោយឡែក សម្រាប់​ស្ថានភាព​របស់​ព្រែក​ឬ​ស្សី​ស្រុក លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ស្រុក​ត្រូវ​សហការ​គ្នា​ចុះ​ធ្វើ​និយាម​ការ​ទៅ​តាម​បណ្ដោយ​ព្រែក និង​ដាក់​គ្រឿងចក្រ​បណ្ដើរ​ៗ​ទុក​សម្រាប់​ធ្វើការ​កាយ និង​ស្ដារ​ព្រែក​នេះ​ឱ្យ​បាន​ល្អ​ប្រសើ​ឡើង​វិញ កុំឱ្យ​មានការ​កកស្ទះ ដើម្បី​ទុក​រំដោះ​ទឹក​បញ្ជៀ​សការ​ជន​លិច​សាលារៀន ផ្លូវ និង​ផ្ទះសំបែង​ប្រជាពលរដ្ឋ​។

ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពាក់ព័ន្ធ​និង​ការ​ចុះ​ធ្វើ​និយាម​ការ និង​ការ​ដឹក​គ្រឿងចក្រ​ចូល គឺ​ដាច់ខាត​មិន​ត្រូវ​ឱ្យ​មានការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​ដាច់ខាត ។

ក្នុង​ឱកាស​នោះ​ដែរ លោក​អភិបាលខេត្ត បាន​ធ្វើការ​ក្រើនរំលឹក​ទៅ​ដល់​ក្រុមការងារ​មន្ទីរ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការងារ​អន្តរាគមន៍​ចំពោះ​បញ្ហា​ទឹក​លិច​ក្នុងភូមិ​សាស្ត្រ​ឃុំ​ឈើទាល​នេះ​បន្ថែម​ទៀត ត្រូវ​បន្ត​កិច្ចសហការ​គ្នា​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ឱ្យ​បាន​ជាប់​ជា​ប្រចាំ ករណី​ចាំបាច់​ត្រូវ​រាយការណ៍​មក​ខេត្ត​ឱ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ខេត្ត​ជួយ​ដោះស្រាយ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព សំដៅ​បញ្ចៀស​បាន​នូវ​ការ​ជន់​លិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ