ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់! មន្ត្រីកិច្ចសន្យាម្នាក់ ម្តាយ​ទូរស័ព្ទ​ចូល​ តែមិន​លើក ក៏​ប្រាប់​ម្ចាស់ផ្ទះជួល​ឱ្យ​​មក​មើលប្រទះឃើញ​យ៉ាងរន្ធ.ត់

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខណៈ ពេល​ម្ដាយ​ទូរស័ព្ទ​ចូល​អត់​លើក​ហើយ​ប្រាប់​ម្ចាស់ផ្ទះ​មក​មើលប្រ​ទៈ​ឃើញដេក​ស្លាប់​បាត់​ទៅ​ហើយ​។ ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​០៥​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៥…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខណៈ ពេល​ម្ដាយ​ទូរស័ព្ទ​ចូល​អត់​លើក​ហើយ​ប្រាប់​ម្ចាស់ផ្ទះ​មក​មើលប្រ​ទៈ​ឃើញដេក​ស្លាប់​បាត់​ទៅ​ហើយ​។

ហេតុការណ៍​នេះ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១១ និង​០៥​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥ នៅ​ចំណុច​បន្ទប់​ជួល​លេខ​១៥ ផ្ទះ​លេខ​២៨៧ ផ្លូវលំ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ឈ្មោះ ជូ សុ​ផា អាយុ ២៨​ឆ្នាំ ភេទ​ប្រុស ជា​មន្ត្រី​កិច្ចសន្យាធនា​គារ​ជាតិ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ​និង​មានស្រុក​កំណើត នៅ​ភូមិ​អ្នកតា​ហោង ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ស្នាក់​នៅ​បន្ទប់​ជួល​តែ​ម្នាក់ឯង នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ម្ដាយ​បាន​ព្យាយាម ទូរស័ព្ទ​មក​កូន​ពុំ​លើក ក៏​បាន​ប្រាប់​ម្ចាស់ផ្ទះ​មក​មើល​ហៅ​មិន​ឮ​ក៏​បាន​នាំ​គ្នា​គាស់​ទ្វារ​ស្រាប់តែ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ឡៅតឿ រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ចុះ​ត្រួតពិនិត្យ​ ។ ​ទោះបីជា​យ៉ាងណា​គេ​ពុំ​ដឹង​ថា​បុរស​រូប​នោះ​ដេក​ស្លាប់​តាំងពី​ពេល​ណា​នោះ​ឡើយ​។

តាម​ស្ត្រី ឈ្មោះ គឹ​ម នឿ​ន អាយុ​៥០​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កូនប្រុស​បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​ទើបតែ​ជាង​មួយ​ខែ​ដោយ​ធ្វើការ​ជា​មន្ត្រី​កិច្ចសន្យា​នៅ​រតនាគារ​ជាតិ​។ ​ជា​ទូទៅ​កូន​តែងតែ​ទូរ​សព្ទ​មក​គាត់​ដើម្បី​និយាយ​លេង ​។ លុះ​​នៅ​វេលា​ម៉ោង​ប្រមាណ​១០ និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៥ ពុំ​ឃើញ​កូនប្រុស​ទំនាក់ទំនង​មក ក៏​បាន​ទូរស័ព្ទ​ទៅ​កូនប្រុស​តែ​ពុំ​លើក​ក៏​បាន​ទាក់ទង​ទៅ​ប្រាប់​ម្ចាស់ផ្ទះ​មក​មើលឃើញ​នៅផ្ទះ​ដាក់​គន្លឹះ​ពី​ក្នុង​ក៍​ប្រាប់​អោយ​គាស់
ទ្វារ​បន្ទប់​ឃើញ​កូនប្រុស​ដេក​ស្លាប់​នៅ​បន្ទប់​ជាន់​ឡៅតឿ​។

តាម​ការ​ត្រួតពិនិត្យ​លោក​ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​ថា បុរស​រូប​នោះ​ស្លាប់​ដោយ​គាំងបេះដូង អាច​បណ្ដាល​មក​ពី​ជំងឺ​បេះដូង​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ