ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពូទីនបំពេញទស្សនកិច្ចនៅឥណ្ឌា ដើម្បីពង្រឹង​ភាពជាដៃគូយុទ្ធសាស្ត្រ និងចុះហត្ថ​លេ​ខា​លើកិច្ចព្រមព្រៀងសព្វាវុធ និងពាណិជ្ជកម្មជា​ច្រើន

3 ម៉ោង មុន

រុ​ស្ស៊ី​-​ឥណ្ឌា ៖ ខាងក្រៅ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​និង​ការ​ចរចា​ជុំវិញ​កិច្ចព្រមព្រៀង​សនិ្ត​ភាព ប្រធា​នា​ធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ពី​ថ្ងៃ​ទី​៤​ ដល់ទី​៥​ ធ្នូ…

រុ​ស្ស៊ី​-​ឥណ្ឌា ៖ ខាងក្រៅ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​និង​ការ​ចរចា​ជុំវិញ​កិច្ចព្រមព្រៀង​សនិ្ត​ភាព ប្រធា​នា​ធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​មក​បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ពី​ថ្ងៃ​ទី​៤​ ដល់ទី​៥​ ធ្នូ ​។ លោកពូ​
ទី​ន​មក​កាន់​ក្រុង​ញូ​វ​ដែ​ល្លី​ ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ប្រចាំឆ្នាំ​លើក​ទី​២៣​ ។ នោះ​ជា​ឱកាស​ពង្រឹង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ ។ នេះ​ជា​ការ​អះអាង​របស់​វិមាន​ក្រឹម​ឡាំង​ ។

ទស្សនកិច្ច​នោះ​ ជា​ឱកាស​ចរចា​លើ​កុងត្រា​គ្រឿង​សព្វាវុធ​ជា​ច្រើន ហើយ​ក៏​ឈាន​ដល់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នានា​។ ទំនាក់ទំនង​រវាង​ឥណ្ឌា​ និង​រុ​ស្ស៊ី​មាន​តាំងពី​យូរ​មក​ហើយ​ពិសេស​ខាង​ផ្នែក​យោធា​។ ទំនាក់ទំនង​នោះ ​ឈាន​ពី​គ្រាន់​ជា​ផ្ដល់​ និង​ជា​អ្នកទិញ​អាវុធ ដល់​ការ​បង្កើត​សហគ្រាស​រួម​គ្នា​។ សហគ្រាស​អាវុធ​រួម​គ្នា​ជា​និ​មិ្ម​ត្ត​រូប ​គឹ​សហគ្រាស​ផលិត​មី​ស៊ីល​BRAHMOS ដែល​កើត​ចេញពី​ភាព​ជា​ដៃគូ​ឥណ្ឌា​-​រុ​ស្ស៊ី​ ដែល​ឈ្មោះ​មី​ស៊ីល​នោះ ​ជា​ការ​បូ​កប​ញ្ចូ្ច​​ល​គ្នា​នៃ​ឈ្មោះ​ទន្លេ​២ គឺ​ទន្លេ​មូ​ស្កូ​វ៉ា​រុ​ស្ស៊ី និង​ទន្លេ​BRAHMAPOUTRE របស់​ឥណ្ឌា​។

ទោះបី​យ៉ាងណា​ រុ​ស្ស៊ី​មិនមែន​ជា​សម្ព័ន្ធមិត្ត​ដាច់​មុខ​ទេ​។ ឥណ្ឌា​ប្រកាន់ខ្ជាប់​នូវ​ស្វ័យភាព​យុទ្ធសាស្ត្រ យោង​តាម​ផលប្រយោជន៍​របស់​ខ្លួន​។ ចំណុច​ស្នូល​នៃ​ទំនាក់ទំនង​រុ​ស្ស៊ី​-​ឥណ្ឌា សំខាន់​បំផុត​នៅ​តែ​ខាង​យោធា​ ។ ក្រុង​ញូ​វ​ដែ​ល្លី​ចង់បាន​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​រុ​ស្ស៊ី​S- 500 និង​យន្តហោះ​ប្រដេញ​បំបាំងកាយ​ជំនាន់​ទី​៦​ធុន​SU- 57​។ ម្យ៉ាងទៀត​ឥណ្ឌា​ប្រកាន់​យក​ការ​ជ្រើសរើស​ដោយ​បើកចំហ​របស់​ខ្លួន​។ ប្រទេស​នេះ​នៅ​ចរចា​ជាមួយ​ដៃ​គូផ្សេង​ទៀត ក្នុង​នោះ​មានបារាំង​និង​ជប៉ុន​ដើម្បី​ផលិត​រួម​គ្នា​បណ្ដា​យន្តហោះ​ប្រយុទ្ធ​ជំនាន់​ទី​៦​។

ទោះបី​ទស្ស​កិច្ច​នៅ​ឥណ្ឌា​របស់​លោកពូ​ទី​ន​ធ្វើ​ឡើង​ក្នុង​ពេល កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ខាង​ភូមិសាស្ត្រ​នយោបាយ និង​ការ​ដាក់​សម្ពាធ​របស់​អា​មេ​រិ​ក ជា​ការ​គាបសង្កត់​ឲ្យ​ឥណ្ឌា​កាត់​បន្ថយ​ក្នុង​ចំនួន​ច្រើន​ការ​ទិញ​ប្រេង​រុ​ស្ស៊ី​ តែ​ក្រុង​ញូ​វ​ដែ​ល្លី​នៅ​តែ​រក​ឱកាស​រឹតចំណង​ទាក់ទង​ជាមួយ​រុ​ស្ស៊ី​ដែរ​។ ឥណ្ឌា​ចាប់អារម្មណ៍​ខ្លាំង​លើ​កិច្ចសហការ​ខាង​ឡូ​ហ្ស៊ី​​ស្ទិ​ក​ឬ​ក្នុង​ផ្នែក​ឧបករណ៍​បច្ចេកវិទ្យា​ខ្ពស់​។

សេដ្ឋកិច្ច​នៅ​តែ​ជា​ចំណុច​សំខាន់​នៃ​ទំនាក់ទំនង​រវាង​ក្រុង​មូ​ស្គូ​និង​ក្រុង​ញូ​វ​ដែ​ល្លី ព្រោះ​ឥណ្ឌា​ជា​អ្នក​នាំ​ចូល​ប្រេង​រុ​ស្ស៊ីច្រើន​ធំ​ជាងគេ​បំផុត​មួយ សម្រាប់​សេចក្ដី​ត្រូវការ​របស់​ប្រជាជន​១៤​ពាន់​លាន​នាក់​របស់​ខ្លួន ដោយសារ​រុ​ស្ស៊ី​លក់​ប្រេង​ដល់​ឥណ្ឌា​ក្នុង​ត​មៃ្ល​ថោក​។ ឥណ្ឌា​បន្ត​ទិញ​ប្រេង​រុ​ស្ស៊ី​​ក៏​ទោះបី​មានការ​គាបសង្កត់​ខ្លាំង​របស់​អា​មេ​រិ​ក ​៕

SAMARKAND, UZBEKISTAN – SEPTEMBER 16, 2022: India’s Prime Minister Narendra Modi (L) and Russia’s President Vladimir Putin hold a bilateral meeting on the sidelines of a SCO Heads of State Council summit at the Samarkand Tourist Centre. Alexander Demianchuk/TASS/Sipa USA/41549377/IB/2209161555

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ