ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទាញខ្លាំង ! ប្រធានសមាគមជប៉ុន-កម្ពុជា អះអាងថា កម្ពុជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគជប៉ុន

2 នាទី មុន
  • ភ្នំពេញ

រ​ជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម TAKAHASHI Fumiaki…

រ​ជ​ធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម TAKAHASHI Fumiaki ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​៦​មក​រា នា​ព្រឹក​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​តេ​ជោ បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា​នេះ ។

លោក ជា ធី​រិ​ទ្ធិ បានឱ្យ​ដឹង នៅ​ក្រោយ​ជំនួប​ថា នៅ​ក្នុង​ជំនួប​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​ក្តី​រីករាយ ដោយ​បាន​ជួប​ជាមួយ​ប្រតិភូ​នៃ​សមាគម​ជប៉ុន​-​កម្ពុជា សារជាតិ​ថ្មី ។ សម្តេច​តេ​ជោ បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​សកម្មភាព​ដ៏​សកម្ម​របស់​សមាគម ជប៉ុន​-​កម្ពុជា ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង ទាំង​នៅ​ក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន ទំនាក់ទំនង​រវាង​ប្រជាជន​កម្ពុជា និង​ប្រជាជន ហើយ​ជា​ពិសេស គឺ​ការ​ទាក់ទាញ​អ្នក​វិនិយោគ​ឱ្យមក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​នេះ គឺជា​សកម្មភាព​មួយ​យ៉ាង​សកម្ម​ក្នុង​ការ​គាំទ្រ​ដល់​ការ​វិនិយោគ និង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​។

នៅ​ក្នុង​ឱកាស​នោះ ឯកឧត្តម​ប្រធាន​សមាគម ជប៉ុន​-​កម្ពុជា បាន​សម្តែង​នូវ​ក្តី​អរគុណ​ចំពោះ​ការ​អនុញ្ញាត​របស់​សម្តេច​តេ​ជោ ឱ្យ​រូប​លោក ក៏​ដូច​ជា ប្រតិភូ​ទាំងអស់ បាន​ចូល​ជួប​សម្តែង​ការ​គួរសម​សារ​ជា​ថ្មី​ម្តងទៀត ក្នុង​ឱកាស​ដែល​ប្រតិភូ​សមាគម អញ្ជើញ​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ។

លោក​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា គឺ​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​អ្នក​វិនិយោគ​របស់​ជប៉ុន ក្នុង​ការ​មក​វិនិយោគ​លើ​វិស័យ​នានា ក្នុង​នោះ​ឯកឧត្តម​បាន​រំលេច​ទាក់ទង​ទៅ​នឹង​ប្រតិភូ​ដែល​មក​បំពេញបេសកកម្ម​នៅ​កម្ពុជា ពេល​នេះ គឺ​មាន​ប្រមាណ ៣៦​ក្រុមហ៊ុន ដែល​ជា​ក្រុមហ៊ុន​ជប៉ុន មាន​ទាក់ទង​ទៅ​នឹង​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា ផ្នែក​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក​សិ​-​ឧស្សាហកម្ម​ជាដើម ដែល​ជា​ការ​ចាប់អារម្មណ៍​របស់​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​។

លោក​បាន​លើក​ឡើង​ថា ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា កន្លង​មក ជា​ពិសេស តាំងពី​ពេល​សម្តេច​តេ​ជោ​នៅ​ជា​នាយក​រដ្ឋមន្ត្រី ហើយ​មក​ដល់​ពេល​នេះ សម្តេច​តេ​ជោ ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជា សម្តេច​តេ​ជោ ក៏​នៅ​តែ​បន្ត​គាំទ្រ​អ្នក​វិនិយោគ​ជប៉ុន ជា​ពិសេស គឺ​សមាគម​ជប៉ុន​-​កម្ពុជា តែ​ម្តង ដែល​ឯកឧត្តម​ប្រធាន​សមាគម បាន​ចាត់​ទុក​ការ​គាំទ្រ​នេះ គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់​ក្នុង​ការ​ផ្តល់​នូវ​ទំនុកចិត្ត ដល់​អ្នក​វិនិយោគ​ជប៉ុន មក​កាន់​កម្ពុជា បន្ថែម​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដោយ​បង្ហាញ​នូវ​ការ​ពេញចិត្ត ចំពោះ​វឌ្ឍនភាព​របស់​សមាគម​ជប៉ុន​-​កម្ពុជា ដែល​បាន​ខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការ​ធ្វើ​យ៉ាងណា ជំរុញ​ទំនាក់ទំនង ជា​ពិសេស ទាក់ទង​ទៅ​នឹង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​បន្ថែម​ទៀត ដល់​ប្រជាជន​កម្ពុជា ជា​ពិសេស យុវជន​តែ​ម្តង ដោយ​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ជំនាញ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ គឺជា​ជំនាញ នៃ​តម្រូវការ ដែល​ទាំង​ក្នុង​បរិបទ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​បរិបទ​នៃ​ប្រទេស​ជប៉ុន​ត្រូវការ ហើយ​ជា​ចំណែក​ក្នុង​ការ​ជំរុញ​ផ្នែក​សេដ្ឋកិច្ច​ដ៏​សំខាន់ ។

ជាមួយ​គ្នា​នេះ សម្តេច​តេ​ជោ ក៏​បាន​លើក​ឡើង​ពី​ការ​ពេញចិត្ត​នូវ​អ្វី​ដែល​អ្នក​វិនិយោគ​ជប៉ុន ចាប់អារម្មណ៍​ទៅ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​បច្ចេកវិទ្យា ដោយ​សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ផ្នែក​ក​សិ​-​ឧស្សាហកម្ម​នេះ គឺជា​ចំណុច​ស្នូល​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាំងពី​ដើម​រៀង​មក រហូត​ដល់​រាជរដ្ឋាភិបាល​ថ្មី ក៏​ចាត់​ទុក​ក​សិ​-​ឧស្សាហកម្ម​នេះ គឺ​ការ​កែ​ច្នៃ​ផលិតផល​កសិកម្ម គឺជា​រឿង​ចាំបាច់​និង​អាទិភាព ។

ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​បច្ចេកវិទ្យា ក៏​ដូច​គ្នា​ដែរ ដោយ​បច្ចុប្បន្ន​នេះ រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កំពុង​តែ​ផ្តោត​ការ​យកចិត្តទុកដាក់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា ហើយ​កម្ពុជា កំពុង​ត្រូវការ​ខ្លាំង​ក្នុង​ផ្នែក​នេះ ។ សម្តេច បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុន ចាប់អារម្មណ៍ និង​ពង្រីក​សក្ក​ដា​នុ​ពល លើ​វិស័យ​ទាំង​អស់នេះ ឱ្យ​មានការ​កើនឡើង​កាន់តែ​ច្រើន​ថែម​ទៀត ។ ជា​ចុង​ក្រោយ សម្តេច​តេ​ជោ បាន​ជូនពរ​ប្រតិភូ​ទាំងអស់ បំពេញបេសកកម្ម បាន​ជោគជ័យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ