រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានព្រះរាជអាជ្ញារង បញ្ជាឲ្យឃាត់ខ្លួនបន្ទាប់ពីយកកាំបិតប៉័ងតោដេញកាប់គូរទំនាស់កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៥០នាទី រំលងអធ្រាត្រ ត្រង់ចំណុចភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ផេន បូរិន ហៅរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ ទួន ឡង់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបជាងភ្លើង ស្នាក់នៅផ្ទះជួល ស្ថិតនៅ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាសង្ស័យត្រូវបានសមត្ថកិច្ចស្រាវជ្រាវនាំខ្លួនមកសាកសួរនៅវេលាម៉ោង១៤និង៤០នាទី ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ ត្រង់ចំណុចបន្ទប់ជួល ស្ថិតនៅភូមិប្រកា សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយត្រូវបានព្រះរាជកញ្ញារងបញ្ជាឲ្យឃាត់ខ្លួនចាត់ការតាមនិតិវិធី។
តាមនគរបាលបានឲ្យដឹងទៀតថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៣និង៥០នាទីរសៀល ឈ្មោះ សេង សុគន្ធសីហា ភេទប្រុស អាយុ១៦ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ដែល ជាបុគ្គលិកនៅក្នុងភោជនីយ៍ដ្ឋានដៃអូន ផ្លូវ៥០ម៉ែត្រ បានដើរចេញពីកន្លែងធ្វើការទៅទិញបានបារី។ពេលទិញបារីរួចក៏បានដើរមកកន្លែងធ្វើការវិញ ស្រាប់តែជនសង្ស័យឈ្មោះផេន បូរិន ហៅ រិន បានសួរទៅឈ្មោះ សេង សុគន្ធសីហា ថា ម៉េចចបានមកទិញបារីសោះ ចាំបាច់មើលមុខអញ់ ហើយឈ្មោះ សេង សុគន្ធសីហា តបវិញថា បងខ្ញុំមកទិញបារីទេ ស្រាប់តែជនសង្ស័យបង្ករឿងរកវៃ។
លុះក្រោយមកប្អូន ប្រុសបានមកប្រាប់បងដែលជាជនរងគ្រោះបានដើរទៅសួរនាំក៏មានទំនាស់ពាក្យសម្តីប្រកែកគ្នាទៅវិញទៅមក ហើយជនសង្ស័យក៏បានយកកំបិតបុ័ងតោនៅកន្លែងលក់បាយឆា និងមីឆា រកកាប់ជនរងគ្រោះ ប៉ុន្តែត្រូវបានសន្តិសុខ នៅភោជនីយ៍ដ្ឋានដៃអូន បានជួយឃាត់។
បន្ទាប់ពីរងការគំរាមកំហែងបង្កហិង្សាជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរហើយត្រូវលោក លោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕
ចែករំលែកព័តមាននេះ