ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនបន្ទាប់ពីរញ្ជួយដីខ្លាំងកម្លាំង៦,៧រីស្ទ័រ ក៏ប្រកាស​អាសន្ន​រលកស៊ូណាមី​ត្រឹម១០សង់ទីម៉ែត្រ

8 ម៉ោង មុន

ប្រទេស​ជប៉ុន ៖ ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ ត្រូវ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ នៅ​ខេត្ត​អ៊ីវ៉ា​ត ជប៉ុន បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ដល់​៦,៧​រី​ស្ទ័​រ ក្នុង​ដែនទឹក​ភាគ​ឦសាន​ប្រទេស​។ តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ថា…

ប្រទេស​ជប៉ុន ៖ ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ ត្រូវ​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៩ ​វិច្ឆិកា​ នៅ​ខេត្ត​អ៊ីវ៉ា​ត ជប៉ុន បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​មាន​កម្លាំង​ដល់​៦,៧​រី​ស្ទ័​រ ក្នុង​ដែនទឹក​ភាគ​ឦសាន​ប្រទេស​។

តាម​ទីភ្នាក់ងារ​ឧតុនិយម​ជាតិ​ជប៉ុន​ថា មាន​តែ​រលក​កម្ពស់​១០​សង្ទីម៉ែត្រ​ប៉ុណ្ណោះ​ ត្រូវ​បាន​កត់សម្គាល់​ឃើញ​នៅ​កំពុង​ផែ​អូ​ហ្វូ​ណា​តូ​ខេត្ត​អ៊ីវ៉ា​ត​ នា​វេលា​ម៉ោង​១៧​និង​៣៩​នាទី​ម៉ោង​ក្នុងស្រុក​។
នា​វេលា​ម៉ោង​១៧​ និង​១២​នាទី ​ទីភ្នាក់ងារ​នោះ​ពិនិត្យ​ឃើញ​ស៊ូ​ណា​មី​ខ្សោយ​មួយ​នៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ខេត្ត​អ៊ី​វ៉ា​ត​។ អាជ្ញាធរ​មូលដ្ឋាន​ពី​ដំបូង​គ្រោង​ពី​រលក​សមុទ្រ​មាន​កម្ពស់​១
​ម៉ែត្រ​ ។

ការ​រញ្ជួយ​ដី​នេះ​ កើត​មាន​នា​វេលា​ម៉ោង​១៧​និង​០៣​នាទី បណ្ដាល​ឲ្យ​មានការ​ញ័រ​រង្គើរ​នៅ​ទីក្រុង​ម៉ូ​រី​អូ​កា​និង​ក្នុង​ទីក្រុង​យ៉ា​ហា​បា​ខេត្ត​អ៊ី​វ៉ា​ត​ព្រមទាំង​ក្នុង​ទីក្រុង​វ៉ា​គូ​យ៉ា ខេត្ត​ជិតខាង​មី​យ៉ា​ហ្ស៊ី ​។ ការ​ប្រកាស​អាសន្ន​ស៊ូ​ណា​មី​ ក្រោយមក​ត្រូវ​បាន​លុប​ចោល​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ