ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​ព្យុះ​ហ្វុង​វ៉ុង​បក់​សំដៅ​កោះ​តៃវ៉ាន់​បន្ទាប់​ពី​វា.យ​ប្រ.ហារ​ហ្វ៊ីលីពីន​ស្លា.ប់​២​នាក់

8 ម៉ោង មុន

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​ហ្វុង​វ៉ុង​ (Fung Wong) ចាប់​ផ្ដើម​រសាត់​ឆ្ងាយ​ទៅ​ៗពី​​​ប្រទេស​ហ្វ៊ីលីពីន​​ភាគ​ពាយព្យ​បន្ទាប់​ពី​បាន​វាយ​ប្រហារ​ទី​នេះ​យ៉ាង​ខ្លាំង​ក្លា​​បង្ក​ជា​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ ខេត្ត​មួយ​ចំនួន​ដាច់​ភ្លើង​អគ្គិស​នី​ទាំង​ស្រុង​។ រហូត​មក​ដល់​​ពេល​នេះ មនុស្ស​យ៉ាង​តិច​២​នាក់​បាន​ស្លាប់ និង​មនុស្ស​​ជាង​១,៤​លាន​នាក់​​ជម្លៀស​ខ្លួន​។​…

ទី​ក្រុង​ម៉ានីឡា៖ ខ្យល់​ព្យុះ​ហ្វុង​វ៉ុង​ (Fung Wong) ចាប់​ផ្ដើម​រសាត់​ឆ្ងាយ​ទៅ​ៗពី​​​ប្រទេស​ហ្វ៊ីលីពីន​​ភាគ​ពាយព្យ​បន្ទាប់​ពី​បាន​វាយ​ប្រហារ​ទី​នេះ​យ៉ាង​ខ្លាំង​ក្លា​​បង្ក​ជា​ទឹក​ជំនន់ និង​ការ​បាក់​ដី​។ ខេត្ត​មួយ​ចំនួន​ដាច់​ភ្លើង​អគ្គិស​នី​ទាំង​ស្រុង​។ រហូត​មក​ដល់​​ពេល​នេះ មនុស្ស​យ៉ាង​តិច​២​នាក់​បាន​ស្លាប់ និង​មនុស្ស​​ជាង​១,៤​លាន​នាក់​​ជម្លៀស​ខ្លួន​។​ បន្ទាប់​ពី​នេះ ខ្យល់​ព្យុះ​​ហ្វុង​វ៉ុង​នឹង​បន្ត​ដំណើរ​ទៅ​វាយ​ប្រហារ​កោះ​តៃវ៉ាន់​​វិញ​ម្ដង​។

ហ្វ៊ីលីពីន​ហាក់​ដូច​ជា​យីអ៊ុន​ដាក់​យ៉ាង​ខ្លាំង ខ្យល់​ព្យុះ​កាល់​មេហ្គី​ទើប​តែ​វាយ​ប្រហារ​ប្រទេស​នេះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ស្រាប់​តែ​ខ្យល់​ព្យុះ​ហ្វុង​វ៉ុង​វាយ​ប្រហារ​ថែម​ទៀត​។ គ្រាន់​តែ​ថា​កាល់​មេ​ហ្គី​សម្លាប់​មនុស្ស​ច្រើន​រហូត​ដល់​ជាង​២​រយ​នាក់​។ ហ្វុង​វ៉ុង​បក់​ទៅ​ដល់​ខេត្ត​អូរ៉ូរ៉ា (Aurora) ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ល្បឿន​១៨៥​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ពេល​ខ្លះ​បង្កើន​ល្បឿន​ដល់​២៣០​គីឡូ​​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

ខ្យល់​ព្យុះ​ដែល​មាន​អង្កត់​ផ្ចិត​​៨០០​គីឡូ​ម៉ែត្រ​ចាប់​ផ្ដើម​ថម​ថយ​ឥទ្ធិ​ពល​របស់​វា​នៅ​ពេល​បក់​កាត់​តំបន់​ជួរ​ភ្នំ​នៃ​បណ្ដា​ខេត្ត​ភាគ​​ខាង​ជើង​ និង​បក់​កាត់​តំបន់​ទំនាប​កសិកម្ម​កាល​ពី​យប់​មិញ​។ ក្រោយ​មក​ ខ្យល់​ព្យុះ​បក់​ចេញ​ពី​ខេត្ត​ឡាអ៊ូ​នី​ញ៉ូន (La Union) ឆ្ពោះ​ទៅ​សមុទ្រ​ចិន​ខាង​ត្បូង​។ នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ទាំង​២​នាក់​នោះ ម្នាក់​ស្លាប់​ដោយ​​លង់​ទឹក និង​ម្នាក់​ទៀត​ស្លាប់​ដោយ​ផ្ទះ​បាក់​សង្កត់​ពី​លើ​។

ប្រជា​ជន​ជាង​១,៤​លាន​នាក់​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​សម្បែង​ទៅ​ស្នាក់​នៅ​ក្នុង​ទី​ជម្រក​បណ្ដោះ​អាសន្ន​ ឬ​នៅ​តាម​ផ្ទះ​របស់​សាច់​ញាតិ​តាំង​ពី​មុន​ពេល​ខ្យល់​ព្យុះ​បក់​ទៅ​ដល់​។ រហូត​មក​ដល់​ពេល​នេះ មនុស្ស​ជាង​៣​សែន​នាក់​​​មិន​ទាន់​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួក​គេ​​វិញ​ទេ​។ ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បាន​បង្ក​ជា​ទឹក​ជំនន់​លិច​ភូមិ​យ៉ាង​តិច​១៣២​កន្លែង​នៅ​ភាគ​ខាង​ជើង​។ នៅ​ក្នុង​ភូមិ​មួយ​ ប្រជា​ជន​ត្រូវ​ឡើង​ទៅ​សំកុក​នៅ​លើ​ដំបូល​ផ្ទះ​ដាច់​បាយ​ដាច់​ទឹក​ព្រោះ​ទឹក​ជំនន់​ហក់​ឡើង​ព្រឹប​ៗ​រក​តែ​ជម្លៀស​ខ្លួន​មិន​ទាន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ