ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស.ព​នារី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញ​ជាប់សន្ទូច សមត្ថកិច្ច​សន្និដ្ឋាន​ថា ល.ង់ទឹក

2 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក​​​ថ្ងៃ​ទី​៩ ​វិច្ឆិកា ២០២៥ ស្ថិតនៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់​ជាប់​នឹង​សន្ទូច​…

ខេត្តស្ទឹងត្រែង ​៖ ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង៣០​នាទី​ព្រឹក​​​ថ្ងៃ​ទី​៩ ​វិច្ឆិកា ២០២៥ ស្ថិតនៅ​ចំណុច​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ខេត្តស្ទឹងត្រែង បន្ទាប់ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​នារី​ម្នាក់​ជាប់​នឹង​សន្ទូច​ ។ ករណីនេះ​បាន​បង្ក​ការ​ចាប់​អារម្មណ៍ និង​ចោទ​ជា​សំណួរ​ជា​ច្រើន​អំពី​មូលហេតុ​ពិតប្រាកដ​នៃ​មរណ​ភាព​ ។​

សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ថា ​ឈ្មោះ ធា មិថុនា មាន​ប្រហែលអាយុ​​២០​ជាង​ឆ្នាំ​ ។ ​​នាង​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​អាហារ​ដ្ឋាន​មួយ​កន្លែង​ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ។ ​សព​របស់​នាង​ត្រូវ​ប្រទះ​ឃើញ​នៅ​ភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹង​ត្រែង ដោយ​ជាប់​នឹង​សន្ទូច​ ។   ទាក់ទង​នឹង​ករណី​នេះ សមត្ថកិច្ច​បាន​អះអាង​ជាបឋម​ថា​​ ជា​ករណី​លង់ទឹក ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​​ពី​តម្រុយ​ផ្សេង​ៗ​ដែល​អាច​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នៅឡើយ​ទេ​ ។

​ទោះបី​សមត្ថកិច្ច​សន្និដ្ឋាន​បែប​នេះ​ក៏​ដោយ ក៏​សាធារណជន​នៅ​តែ​រង់ចាំ​ការ​ស្រាវជ្រាវ​ស៊ីជម្រៅ​បន្ថែម​ទៀត ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ណាមួយ​ជុំវិញ​ការ​ស្លាប់​នេះ ។

ក្រុម​អ្នក​សារព័ត៌​មាននៅ​មិន​ទាន់​អាច​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​សព​បាន​នៅឡើយ​ទេ ដោយសារ​ពួកគាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សោកសៅ​ចំពោះ​មរណទុក្ខ​ដែល​បាន​កើត

ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់​នេះ ​។​ រំពឹង​យ៉ាង​មុតមាំ​ថា សមត្ថកិច្ចនឹង​បន្ត​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ល្អិតល្អន់​បំផុត ទាំង​នៅ​កន្លែង​កើតហេតុ និង​ប្រមូល​ភស្តុ​តាង​ផ្សេង​ៗ ដើម្បី​ស្វែងរក​ការ​ពិត ធានា​ថា​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ទទួល​បាន​ទំនុកចិត្ត និង​ភាព​ស្ងប់ចិត្ត​ចំពោះ​ករណី​ដ៏​រសើប​នេះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ