ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ​លោកតា​​វ័យជាង​៨០​ឆ្នាំ​ដើរ​ឆ្លងផ្លូវ​​ ត្រូវម៉ូតូ​១​​គ្រឿងបុ.កស្លា.ប់

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ លោកតា​វ័យ​៨៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​បុក​ពេញទំហឹង នៅ​ពេល​ដែល​លោកតា​វ័យ​ចំណាស់​ដើរ​ឆ្លងផ្លូវ ។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រលប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥…

ខេត្តកំពង់ស្ពឺ​ ៖ លោកតា​វ័យ​៨៣​ឆ្នាំ​ម្នាក់​បាន​ស្លាប់ ​ក្រោយ​ពេល​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ ខណៈ​ដែល​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​លឿន​បុក​ពេញទំហឹង នៅ​ពេល​ដែល​លោកតា​វ័យ​ចំណាស់​ដើរ​ឆ្លងផ្លូវ ។

ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ព្រលប់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤៤០ ត្រង់​ចំណុច​ភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា ​ម៉ូតូ​១​គ្រឿងខាងលើ​​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ កំពង់ស្ពឺ 1R-2835 អ្នកបើកបរ​ឈ្មោះ ទួន ផៃ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​ទួល​ស្ដៅ ឃុំ​ក្រាំងចេក ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្ដកំពង់ស្ពឺ ។ ចំណែក​លោកតា​រងគ្រោះ​ឈ្មោះ កង មឿ​ន អាយុ​៨៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​តា​មាន់ ឃុំ​ព្នាយ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។​

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤៤០ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​​លោកតា​ម្នាក់ ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​​ក្នុង​ទិស​ពី​លិចទៅ​កើត បណ្តាល​ឱ្យ​ស្លាប់ ​ក្រោយ​ពេល​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ស្ពឺ​។ ចំណែកឯ​អ្នកបើកបរ​ម៉ូតូ​បាន​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ​បន្ទាប់ពីកើតហេតុ​ ​សព​លោកតា​វ័យ​៨៣​ឆ្នាំ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ក្រោយ​នគរបាល​ជំនាញ​ចុះ​ទៅ​ធ្វើការ​វាស់វែង​នៅ​កន្លែង​កើតហេតុ​រង​ការ​ខូចខាត​ម៉ូតូ​០១​គ្រឿង​កំរិត​ស្រាល ត្រូវបាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្នាយ ​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ