រាជធានីភ្នំពេញ ៖ ករណីឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ស្នាក់នៅជាន់ទី៣របស់បុគ្គលិក KTV ផ្អើលពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តអគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះល្វែងបើកខារ៉ាអូខេ យីហោ (លើបKTV) ជិតស្ពានអាកាសចោមចៅ ផ្លូវវេងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពព័ត៌មានបានអោយថាដឹងថា ទីតាំងKTVខាងលើ អត់បើកដំណើរការនោះទេ ហើយនៅយប់ថ្ងៃកើតហេតុ គឺមានបុគ្គលិកម្នាក់ស្នាក់នៅក្នុងនោះ ។ លុះមកដល់ម៉ោងកើតហេតុ មិនដឹងថា មានរឿងអ្វីនោះទេ ក៍ស្រាប់តែឃើញមានផ្សែងហុយទ្រលោមចេញពីបន្ទប់ស្នាក់នៅជាន់ទី៣របស់បុគ្គលិក ទើបពលរដ្ឋរស់ក្បែរនោះបាននាំគ្នីគ្នាឆោឡោ និងហៅអ្នកខាងក្នុងអោយបើកទ្វារ ហើយមានអ្នកខ្លះយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ និងអ្នកខ្លះទៀតបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចចេញសុំជំនួយរថយន្តពន្លត់អោយមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

ករណីនេះ បន្តិចក្រោយមក គេបានឃើញរថយន្តការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅកន្លែងកើតហេតុចំនួន៤គ្រឿង និងធ្វើការបាញ់ទឹកអស់១រថយន្ត ទើបធ្វើឱ្យភ្លើងរលត់ទៅវិញនៅយប់ថ្ងៃដដែល ។

សមត្ថកិច្ចបានអោយដឹងទៀតថា មិនមានគ្រោះថ្នាក់ដល់មនុស្ស និងរាលដាលដល់ផ្ទះសម្បែងរបស់ប្រជាពលណានោះទេ គ្រាន់ខូចខាតសម្ភារក្នុងបន្ទប់ដេកអស់ស្ទើរទាំងស្រុងតែប៉ុណ្ណោះចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបង្កជាការឆាបឆេះបែបនេះ ៕


ចែករំលែកព័តមាននេះ