ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករខេត្តបន្ទាយមានជ័យ​​ប្រមូល​ផល​ស្រូវស្រាល​​បាន​ប្រមាណ​៤៥​ភាគរយ​ហើយ

1 នាទី មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវស្រាល​បាន​ប្រមាណ​៤៥​ភាគរយ​ហើយ ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិការ ឆ្នាំ​២០២៥​នៅ​ខេត្តបន្ទាយមានជ័យ​។ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា​៖​នៅ​ខេត្តបន្ទាយមានជ័យ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវស្រាល​បាន​ប្រមាណ​៤៥…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវស្រាល​បាន​ប្រមាណ​៤៥​ភាគរយ​ហើយ ​រហូត​ដល់​ថ្ងៃ​ទី​០៩ ខែវិច្ឆិការ ឆ្នាំ​២០២៥​នៅ​ខេត្តបន្ទាយមានជ័យ​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​ថា​៖​នៅ​ខេត្តបន្ទាយមានជ័យ​ប្រជា​កសិករ​ប្រមូល​ផល​ស្រូវស្រាល​បាន​ប្រមាណ​៤៥ ភាគរយ​ហើយ​មាន​ប្រភេទ​ស្រូវ ផ្ការំដួល ផ្កា​ម្លិះ ផ្កា​រមៀត ឆ្នាំ​នេះ​ទទួលផល​ជា​មធ្យម​ក្នុង​១​ហិ​កតា​៣​ទៅ​៤​តោន​ដែល​ប្រជា​កសិករ​បង្កបង្កើន ផល​នៅ​តំបន់​ដឺ​ជាប់​ជាយ​ដែន​មានស្រុក​ម៉ា​ឡៃ ស្រុក​ស្វាយចេក ស្រុក​ថ្មពួក ស្រុក​អូរ​ជ្រៅ ស្រុក​ភ្នំស្រុក​។

លោក​បាន​បញ្ជាក់​ថា​៖​ដោយឡែក​ស្រូវ​មិន​ប្រកាន់​រដូវ​ដូច​ជា ស្រូវ​សែន​ក្រអូប ស្រូវ​ស្រ​ង៉ែ និង​ស្រូវ​៥១/៥៤​ប្រភេទ​អូ​អឹ​ម​ប្រជា​កសិករ​កំពុង​ប្រមូល​ជា​បណ្តើរ​ៗ​អាច​អំឡុង​ខែធ្នូ ឆ្នាំ​២០២៥​និង​ប្រមូល​ច្រើន​ហើយ​ឆ្នាំ​នេះ​ប្រភេទ​ស្រូវ​មិន​ប្រកាន់​រដូវ​ផល​ល្អ​ជាង​ឆ្នាំ​មុន​អាច​ទទួលផល​ក្នុង​១​ហិ​កតា​៥​ទៅ​៦​តោន​។

លោក ប៉ុក ឡៃ​ជី ប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​៖​ថ្ងៃនេះ​ឈ្មួញ​ទិញ​ស្រូវ​ផ្ការំដួល​សើម​ស្រូវ​លេខ​១​ក្នុង​១​តោន​តំលៃ​១.០៧០.០០០​រៀល និង​ស្រូវ​លេខ​២​តំលៃ​១.០៣០.០០០​រៀល​និង​ស្រូវ​៥១/៥៤​ប្រភេទ​អូ​អឹ​ម​ក្នុង​១​តោន​ឈ្មួញ​ទិញ​៦៥០.០០០​រៀល​ និង​ស្រូវ​ស្រ​ង៉ែ​​ ឈ្មួញ​ទិញ​១​តោន​តំលៃ​៧៧០.០០០​រៀល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ