បាត់បង់ម្ដាយ វង្ស ណយ ត្រូវដកថយពីសង្វៀនបាយ័ននៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Kun khmer Fighter បានឱ្យដឹងថា កីឡាករគុនខ្មែរ វង្ស ណយ…
រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Kun khmer Fighter បានឱ្យដឹងថា កីឡាករគុនខ្មែរ វង្ស ណយ…
រាជធានីភ្នំពេញ ៖ យោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុក Kun khmer Fighter បានឱ្យដឹងថា កីឡាករគុនខ្មែរ វង្ស ណយ នឹងត្រូវអវត្តមានពីសង្វៀនបាយ័ន ដែលត្រូវប៉ះកីឡាករថៃ កាំឡៃផេត ប៉ាក់ថុងឆៃ នាថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងកម្មវិធីកំពូលអ្នកប្រដាល់ខារ៉ាបាវ ដោយសារតែម្តាយបង្កើតទទួលមរណភាពដោយរោគាពាធ។
ជើងខ្លាំង ឡៅ ចន្ទ្រា បានស្ម័គ្រខ្លួនចូលជំនួសសិស្សច្បង វង្ស ណយ ដែលជាប់ធុរៈផ្ទាល់ខ្លួន ក្នុងការឡើងស្វាគមន៍អ្នកលេងគុនថៃរូបនេះក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ។
តាមគម្រោងគឺ វង្ស ណយ ដែលមានរហស្សនាមថា «កូននាគ» និងមានជំនាញប្រើកែងផងនោះ ត្រូវឡើងប្រកួតជាមួយជើងខ្លាំងថៃខាងលើ ប៉ុន្តែដោយសារតែគេមានទុក្ខជាទម្ងន់ដែលបាត់បង់ម្តាយជាទីស្រឡាញ់ ទើបគណៈកម្មការសម្រេចដាក់ឡៅ ចន្ទ្រា ដែលតាមធម្មតាកីឡាកររូបនេះវាយក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមជំនួសវិញ។
ចំពោះការចូលខ្លួនវាយនេះគឺសាមីខ្លួនព្រមព្រៀង និងអះអាងថា ជាគីឡូដើមដែលខ្លួនពុំចាំបាច់សម្រកដើម្បីឡើងប្រកួតទេ ។ ទោះបីយ៉ាងណា អ្នកគាំទ្រនៅតែបារម្ភជំនួសឡៅ
ចន្ទ្រា ដ្បិតកីឡាករថៃរូបនេះមានវិជ្ជាគុនខ្លាំងមិនធម្មតាថែមទាំងមានគីឡូធ្ងន់ជាងទៀត។
ជើងឯកខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៥ ជុំទី១ បានបញ្ចប់ ដូច្នោះត្រូវជំនួសវិញដោយការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃអាទិត្យសប្ដាហ៍នេះ ។ កីឡាករ ផល សោភ័ណ្ឌ ត្រូវកីឡាករថៃ ប៉ាក់ចូ ស.អនុឆា សុំសងសឹក ស្របពេលជើងខ្លាំងថៃ កាំឡៃផេតប៉ាក់ថុងឆ័យ ត្រូវដាក់ឱ្យប៉ះជើងខ្លាំងកម្ពុជា ឡៅ ចន្ទ្រា ជំនួសវង្ស ណយ ដែលមានផ្សាយផ្ទាល់ចាប់ពីម៉ោង៦ល្ងាចតទៅ ៕
ចែករំលែកព័តមាននេះ