ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោត​ទឹក​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​និង​ស្ពាន​គីហ៊្សុណា

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ អ្នក​ធ្វើ​ដំណើរតាម​ម៉ូតូ និង​រថយន្ត​តូច​ធំ​បាន​នាំគ្នា​ភ្ញាក់​ផ្អើលចោម​រោម​ឈរ​មើល​ព្រោង​ព្រាត​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ឧសភា​ បន្ទាប់​ពី​ដឹង​ថា​បុរស​កើត​រោគ​សរសៃ​ប្រសាទ​ម្នាក់​ឈ្មោះ​ លី ប៉ោ​គង់​ អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​សួង​ សង្កាត់​សួង​ ក្រុង​សួង​ បាន​ចុះ​ពី​លើ​រ​ថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​១​គ្រឿង​ រួច​រត់​ទៅ​លោត​សម្លា.ប់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​

ខេត្ត​កំពង់​ចាម​ ៖ អ្នក​ធ្វើ​ដំណើរតាម​ម៉ូតូ  និង​រថយន្ត​តូច​ធំ​បាន​នាំគ្នា​ភ្ញាក់​ផ្អើលចោម​រោម​ឈរ​មើល​ព្រោង​ព្រាត​នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ឧសភា​ បន្ទាប់​ពី​ដឹង​ថា​បុរស​កើត​រោគ​សរសៃ​ប្រសាទ​ម្នាក់​ឈ្មោះ​ លី ប៉ោ​គង់​ អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិ​សួង​ សង្កាត់​សួង​ ក្រុង​សួង​ បាន​ចុះ​ពី​លើ​រ​ថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX300 ពណ៌​ខ្មៅ​១​គ្រឿង​ រួច​រត់​ទៅ​លោត​សម្លាប់​ខ្លួន​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​លិចបាត់ ។​

លោក​អនុសេនីយ៍​ឯក​ គឹម វុទ្ធី​ ប្រធាន​គោល​ដៅ​ការពារ​ស្ពាន​គីហ៊្សុណា​បាន​មាន​ប្រសាសន៍​ថា​ បុរស​លោត​ទឹក​នេះ​បានជិះ​រថយន្ត​ម៉ាក​ឡិច​ស៊ីស​ RX300 ចេញ​ពី​ក្រុង​សួង​ ក្នុង​គោល​បំណង​ទៅ​កាន់​វត្តមួយ​នៅ​ក្នុង​ស្រុក​កំពង់​សៀម ។​ ស្រប​ពេល​រថយន្ត​មក​ដល់​លើ​ស្ពាន​គីហ៊្សុណា​ ក្នុងទិស​ដៅ​ពី​កើត​មក​លិច​ ស្រាប់​តែ​បុរស​ឈ្មោះ​ ប៉ោគង់​ បើក​ទ្វារ​រថយន្ត​រត់​ទាំង​ប្រញាប់​ប្រញាល់​ឡើង​លើ​បង្កាន់​ដៃ​ស្ពាន រួច​លោត​ធ្វើ​អត្តឃាត​ចូល​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ ។​

លោក​អនុសេនីយ៍​ឯក​ គឹម វុទ្ធី​ ប្រធាន​គោល​ដៅ​ការពារ​ស្ពាន​មាន​ប្រសាសន៍​បន្ត​ថា​ ភ្លាមៗ​នោះ​ក្រុមសាច់​ញាតិ​ដែល​ជិះ​លើ​រថយន្ត​ជា​មួយ​មាន​គ្នា​៥ទៅ​៦​នាក់​ទាំង​ក្មេងៗ​ផង​ដែរ​ បាន​នាំ​គ្នា​មក​មើល​ពី​លើ​ស្ពាន​ តែ​មិន​ឃើញ​អណ្តែត​ ។​ ភ្លាមៗ​នោះ​កម្លាំង​យាម​ប្រចាំ​ការ​នៅ​លើ​ស្ពាន​បាន​សហការ​ជាមួយ​នឹង​សាច់​ញាតិ​ បើក​រថយន្ត​ទៅ​កាន់​ត្រើយ​ទន្លេ​បិទ ព្រម​ទាំង​បាន​ជួលទូក​បងប្អូនខ្មែរអ៊ិស្លាម​ចុះ​រាវ​រក​នៅ​ចម្ងាយ​ពី​ច្រាំង​ប្រហែល​៧​ម៉ែត្រ​ និង​ជម្រៅទឹក​ទន្លេ​១០​ម៉ែត្រ​ ក៏​ប្រទះ​ឃើញ​សព​ និង​ស្រង់​មក​ដាក់​លើ​គោក​ ហើយ​លើក​ដាក់​រថយន្ត​មួយ​បាំង​កន្លះ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

អ្នក​ស្រី​ឈ្មោះ​ សំ ប៊ុន​នី​ អាយុ​៣៧​ឆ្នាំ​ រស់​នៅ​ក្រុង​សួង​ប្រាប់​ថា​ ប្អូន​ថ្លៃ​ប្រុស​គាត់​នេះ​ឈ្មោះ​ លី ប៉ោ​គង់​ មាន​ជំងឺ​ដេក​មិន​លក់​ ៣ខែ​មក​ហើយ។ នៅ​ព្រឹក​មិញ​នេះ​ (១២ ឧសភា)​ បាន​ឱ្យប្តី​របស់​អ្នក​ស្រី​ដឹក​មក​វត្ត​នគរ​បាជ័យ​ ស្រុក​កំពង់​សៀម​ ដើម្បី​អុជ​ធូប​បែរបន់​តា​ព្រហ្ម​ បើ​ពុំ​នោះ​ទេ​ តា​ព្រហ្ម​នឹង​យក​ជីវិត​ រួច​ក៏​នាំ​គ្នា​ឡើង​ជិះ​រថយន្ត​ចេញ​មក​ដល់​លើ​ស្ពាន​គីហ្សុ៊ណា​ បែរ​ជា​ប្អូន​ថ្លៃ​បើកទ្វារ​រថយន្ត​លោតទឹក​ទន្លេ​ធ្វើ​អត្តឃាត​តែ​ម្តង ៕​

ខឹង​ម្តាយ​​ដក​តូប​មិន​ឱ្យ​លក់​ដូរ​ជិះ​ម៉ូតូ​​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ទាំង​យប់

រាជធានី​ភ្នំពេញ ៖ បុរសម្នាក់​បាន​ជិះ​ម៉ូតូ​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​កាល​ពីវេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១០​ ឧសភា​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ជួល​បង ប្អូនខ្មែរអ៊ិស្លាម​រាវ​រក​សព​ឃើញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១​ ឧសភា​ នាំ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​ បុរស​ដែល​ធ្វើ​អត្ត​ឃាត​នេះ​ឈ្មោះ សុង​ កៅ អាយុ​២៣ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌ​ចំការ​មន​ ហើយ​ចំពោះ​ការធ្វើអត្ត​ឃាត​នេះ​ត្រូវ​បាន​ក្រុមគ្រួសារ​ឱ្យដឹង​ថា​ ដោយ​សារ​ខឹង​ម្តាយ​ដក​តូប​លក់ដូរ​នៅ​ផ្សារ​អូរ​ឫស្សី​ ទៅ​ជួល​ឱ្យ​អ្នកដទៃ​វិញ ។​

តាម​មន្ត្រី​ប៉ូលិស​អង្គ​ភាព​ការពារ​គោល​ដៅ​ទី​៣​ ការពារ​ស្ពាន​ជ្រោយ​ចង្វា​ឱ្យដឹង​ថា​ នៅ​វេលា​ម៉ោង​៩​និង​៥​នាទី​យប់​ថ្ងៃ​ទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១៣ បុរស​រូប​នេះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ឃ្លិក​ពណ៌​ស​លាយ​ខ្មៅ​ និងទឹក​ប៊ិក​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BK-7306 ធ្វើ​ដំណើរ​ក្នុងទិស​ដៅ​ពី​លិច​ទៅ​កើត​ ហើយ​បាន​ឈប់​និយាយ​ទូរ​ស័ព្ទ​នៅ​លើ​ស្ពាន​ជ្រោយ​ចង្វា​មួយ​សន្ទុះ​ ក៏​លោតទឹក​សម្លាប់​ខ្លួន​ទៅ​ក្នុង​ទន្លេ​លិចបាត់​ ដោយបន្សល់​ទុក​ម៉ូតូ​មួយ​គ្រឿង​ និង​ទូរ​ស័ព្ទ​មួយ​គ្រឿង​នៅ​លើ​ស្ពាន​។​ តាម​រយៈ​ទូរស័ព្ទ​ ប៉ូលិស​ក៏បាន​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ​បង​ប្អូន​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ក៏​បាន​ជួល​បងប្អូន​ខ្មែរ​អ៊ិស្លាម​រាក​រក​សព​ឃើញ​នៅ​វេលា​ម៉ោង​៧​ព្រឹក ។​

តាម​ក្រុម​គ្រួសារ​ឱ្យ​ដឹង​ថា ឈ្មោះ​ សុង​ កៅ​ ត្រូវ​ម្តាយ​ឱ្យ​តូប​លក់​គ្រឿង​ទេស​នៅ​ផ្សារ​អូរ​ឫស្សី​ តែ​ការ​លក់​ដូរ​មិន​ចំណេញ​ដោយសារ​គិត​តែ​ដើរ​លេង​ស៊ី​ចាយ​ ទើប​ម្តាយ​ដក​តូប​នោះ​យក​ទៅ​ជួល​ឱ្យ​អ្នក​ផ្សេង​វិញ ក៏​បណ្តាល​ឱ្យ​កូន​ប្រុស​ម្នាក់​នេះ​ខឹង​មក​លោត​ទឹក​សម្លាប់​ខ្លួន​តែ​ម្តង ៕​