ខេត្តកំពង់ស្ពឺ ៖ ព្រះគ្រូចៅអធិការវត្ត ព្រះសង្ឃជាច្រើនអង្គ និងគណៈកម្មការអាចារ្យវត្ត ព្រមទាំងពុទ្ធបរិស័ទគ្រប់វេន (១០ភូមិ) ជាង៦ពាន់នាក់កើតទុកមិនសុខចិត្តដោយសារតែបុរស២នាក់ប្តីប្រពន្ធរំលោភបំពានយកដីរបស់វត្តអង្គលំទង ស្ថិតក្នុងភូមិត្រពាំងទូក ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលមានក្បាលដី២៨ម៉ែត្រ បណ្តោយប្រវែង១០០ម៉ែត្រ តាំងពីកំឡុងឆ្នាំ២០១៦មកម្ល៉េះ ។
បើទោះបីជាមានការសម្របសម្រួលពីថ្នាក់ភូមិ ឃុំ ស្រុក ម្តងជាពីរយ៉ាងណាក៏ដោយ ក៏ភាគីបុរស២នាក់ប្តីប្រពន្ធនៅតែចង់បានដីរបស់វត្តទាំងបំពានច្បាប់ ធ្វើការសំណូមពរដល់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ និងទាមទារដីវត្ត ដែលជាដីរបស់រដ្ឋមកអោយលោកគ្រប់គ្រងវិញផង។
បើតាមសម្តីរបស់លោកឈិន សុវណ្ណមុន្នី អាយុ៣៧ឆ្នាំ ជាអតីតចៅអធិការវត្តអង្គលំទងបាននិយាយថា ដីទំហំទទឹង២៨ម៉ែត្រ បណ្តោយ១០០ម៉ែត្រនេះត្រូវបានបុរសឈ្មោះសក់ សំអុលអាយុ៤៩ឆ្នាំ និងប្រពន្ធឈ្មោះនូច គឹមហ៊ន អាយុ៤៦ឆ្នាំ រំលោភបំពានយកកាលកំឡុងឆ្នាំ២០១៦ ហើយកាលដែលលោកនៅជាព្រះចៅអធិការវត្តនោះបានយកបង្គោលចំនួន៣ទៅបោះធ្វើជាព្រំផងដែរនៅខាងដើម១ កណ្តាល១ និងខាងចុង១ទៀតផង ។
បើទោះបីជាអាជ្ញាធរឃុំ-ស្រុកធ្វើការសម្របសម្រួលយ៉ាងណាក៏ភាគីខាងបុរស២នាក់ប្តីប្រពន្ធខាងលើនោះមិនព្រមប្រគល់ដីអោយវត្តវិញឡើយ។ លោកសូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមន្ទីរធម្មការខេត្ត លោកអភិបាលខេត្តមេត្តាជួយដោះស្រាយរឿងគេរំលោភយកដីរបស់វត្តអង្គលំទងផង។
ព័ត៌មានពិស្តានឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ