ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លា​កន្តឿ Maradona ស្នើ​ក្លិប​ថ្មី​ដែល​លោក​នឹង​ដឹកនាំយ៉ាង​ចាស់ដៃ​សុទ្ធតែ​បក្សី​ស្លាប​ដែក

5 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន ​«Infobae» ​របស់​អា​ហ្ស​ង់​ទី​ន​ផ្សាយ​ថា Diego Maradona ដែល​មាន​រហស្សនាម​ថា​ «​ខ្លា​កន្តឿ​» ​បាន​បញ្ជាក់​ប្រាប់​ក្លិប Dorados ថា…

ទីភ្នាក់ងារ​ព័ត៌មាន ​«Infobae» ​របស់​អា​ហ្ស​ង់​ទី​ន​ផ្សាយ​ថា Diego Maradona ដែល​មាន​រហស្សនាម​ថា​ «​ខ្លា​កន្តឿ​» ​បាន​បញ្ជាក់​ប្រាប់​ក្លិប Dorados ថា យល់ព្រម​ដឹកនាំ​ក្លិប​នៅ​ពេល​លោក និង​កីឡាករ​នៅ​ក្នុង​ក្លិប​មាន​យន្តហោះ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជា​ភ្ញៀវ ហើយ​ក្លិប​ក៏​យល់ព្រម​ធ្វើ​តាម​ការ​ស្នើ​សុំ រួម​ទាំង​យល់ព្រម​រក​សណ្ឋាគារ​ផ្កាយ​៥​ឲ្យ​ខ្លា​កន្តឿ Diego Maradona ស្នាក់​នៅ​ផង​ដែរ ។​

Dorados ស្ថិត​ក្នុង​លី​គ Ascenso MX ដែល​ជាលី​គ​លំដាប់​ទី​២​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​យល់ព្រម​ធ្វើ​តាម​សំណើ​របស់​លោក Diego Maradona គ្រូបង្វឹក​ថ្មី​ដែល​ចង់​ឲ្យ​ក្លិប​ធ្វើ​ដំណើរ​
​ទៅ​លេង​ជា​ភ្ញៀវ​បាន​ជិះ​យន្តហោះ​របស់​ក្លិប ។​

Maradona ទើបតែ​បង្កើត​ភាព​ក្អាកក្អាយ​ដល់​មនុស្ស​ជា​ច្រើន​នាក់​តាម​រយៈ​ការ​យល់ព្រម​ដឹកនាំ​ក្លិប Dorados ដោយ​ត្រូវ​ជួយ​ក្លិប​មួយ​នេះ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​គេច​ពី​ការ​ធ្លាក់​ទៅ​លី​គ​ក្រោម ខណៈ​រូប​លោក​ទទួល​បាន​ប្រាក់​ឈ្នួល​ថ្លៃ​នឿយហត់​ចំនួន​១៣៨.០០០​ដុល្លារ​ក្នុង​មួយ​ខែ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ