ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​រហូត​ទៅ​ដល់​៤​នាក់ តែ​គ្មាន​អ្នក​ណា​នៅ​ជាមួយ​ទេ​បើ​ម្ល៉ឹង​ៗ​នោះ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​គ្រប់ពេល ដោយសារ​តែ​ជន​នេះ​ជា​មុខសញ្ញា ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ផ្ដល់​ទីតាំង​ឲ្យ​ក្រុម​អ្នក​និយម​សេព​គ្រឿងញៀន​បាន​ទៅ​ប្រមូលផ្ដុំ​គ្នា សេព​គ្រឿងញៀន​យ៉ាង​ពពាក់​ពូន​ស្ទើរ​រាល់ថ្ងៃ​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ ដល់​ទៅ​៤​នាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ភូមិ​គ្រប់ពេល ដោយសារ​តែ​ជន​នេះ​ជា​មុខសញ្ញា ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ផ្ដល់​ទីតាំង​ឲ្យ​ក្រុម​អ្នក​និយម​សេព​គ្រឿងញៀន​បាន​ទៅ​ប្រមូលផ្ដុំ​គ្នា សេព​គ្រឿងញៀន​យ៉ាង​ពពាក់​ពូន​ស្ទើរ​រាល់ថ្ងៃ​ទៀត​ផង​។ មិនតែប៉ុណ្ណោះ​ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ ដល់​ទៅ​៤​នាក់ រួច​មក​ហើយ ប៉ុន្តែ​ប្រពន្ធ​ទាំង​៤​នាក់​នោះ សុទ្ធតែ​មិន​អាច​ទ្រាំ​រស់នៅ​ជាមួយ​រូបគេ​បាន​ឡើយ​។ ព្រោះ​ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​តែងតែបាន​វាយ​ធ្វើបាប​ប្រពន្ធ​គ្រប់​គ្នា​ទើប​ពួក​នាង​ៗ​រត់​ចោល​អស់​។

ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​បុរស​នេះ​ទើប​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព សង្កាត់​ចោម​ចៅ​២ ចុះ​ធ្វើ​រដ្ឋបាល នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​ជម្រៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​ឲ្យ​ចាប់ខ្លួន​បុរស​នោះ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ដោយ​ដកហូត​បាន​វត្ថុ​តាង ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ជនសង្ស័យ​រូប​នោះ​ឈ្មោះ ស្រ៊ុ​ន វណ្ណ​ដេ​ត អាយុ​២៦​ឆ្នាំ រស់នៅ​កន្លែង​កើតហេតុ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​សណ្តែក សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជន​នេះ​ធ្លាប់​មាន​ប្រពន្ធ​ដល់​ទៅ​៤​នាក់ ប៉ុន្តែ​គ្មាន​នាង​ណា​ម្នាក់​បាន​ស៊ូទ្រាំ​រស់នៅ​ជាមួយ​បាន​ឡើយ ព្រោះ​ជន​នេះ​ប្រើ​ហិង្សា វាយដំច្រំធាក់​ធ្វើបាប​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ដូច​សត្វ​ធាតុ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​គឺជា​មុខសញ្ញា​ប្រើប្រាស់​ផង ជួញដូរ​ផង និង​ជា​អ្នក​ផ្ដល់​ទីតាំង​សម្រាប់​ឲ្យ​ក្រុម​អ្នក​ប្រើប្រាស់ គ្រឿងញៀន​ដទៃ​ទៀត​ប្រមូលផ្ដុំ​គ្នា​ទៅ​សេព​គ្រឿងញៀន​នៅផ្ទះ​របស់​ខ្លួន​ផង​ដែរ​។

ជន​នេះ​បាន​បង្ក​ការ​ភ័យ​ខ្លាច ដល់​អ្នក​ភូមិ​គ្រប់ពេល ប៉ុន្តែ​កន្លង​មក​មិន​មាន​នរណា​ហ៊ាន​រាយការណ៍​ប្រាប់​ឲ្យ​នគរបាល​ជួយ​ចាប់​នោះ​ឡើយ ព្រោះ​ខ្លាច​ជន​នេះ​ដឹង​រករឿង​ធ្វើបាប​។ លុះដល់​ថ្ងៃ​ទី​១៧ ខែកញ្ញា ខណៈ​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព សង្កាត់​ចោម​ចៅ​២ ចុះ​ធ្វើ​រដ្ឋបាល​ទើប​ប្រជាពលរដ្ឋ​លួច​ខ្សឹប​ប្រាប់ ហើយ​កម្លាំង​បាន​ចូល​ទៅ​ត្រួតពិនិត្យ និង​ចាប់ខ្លួន​ជន​នោះ​ដល់​ក្នុងផ្ទះ​ជួល​តែ​ម្ដង​។ បន្ទាប់​មក​បាន​នាំ​ទៅ​កាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕
https://youtu.be/yLqzZv00txM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ