រាជធានីភ្នំពេញ ៖ អ្នកដែលធ្វើដំណើរតាមដងផ្លូវជាច្រើនសុទ្ធតែបាននាំគ្នាបិទច្រមុះគ្រប់ៗគ្នា នៅពេលដែលធ្វើដំណើរឆ្លងកាត់ផ្លូវល២៧១ និងផ្លូវលេខ១៨៧ ដែលនៅជុំវិញមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ដែលមនុស្សភាគច្រើនបានហៅថា មន្ទីរពេទ្យរុស្ស៊ីនោះ គេបានឃើញ មានគំនរសំរាមគរដូចភ្នំ ទៅហើយៗក៏បានជះក្លិនស្អុយយ៉ាងខ្លាំងផងដែរ។ ដោយសារតែប្រជាពលរដ្ឋមួយចំនួនដែលមានផ្ទះ នៅក្បែរខាងបាននាំគ្នាដឹកសំរាមយកមកបោះចោលនៅទីនោះ ក្រោយពីគេបាត់មិនឃើញរថយន្តប្រមូល សំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនមកដើរប្រមូលរយៈពេល៣ថ្ងៃមកហើយនោះ ហើយក៏មិនដែលឃើញ មានអាជ្ញាធរមូលដ្ឋានខណ្ឌចម្ការមនណាម្នាក់មកអើពើមើលដែរនោះ។
![Picture]()
បុរសម្នាក់បានរៀបរាប់ប្រាប់ ឱ្យដឹងថា ក្នុងថ្ងៃទី១៧ ខែកញ្ញ ឆ្នាំ២០១៨នេះ មានប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ក៏ដូចជាអ្នកដំណើរ ជាច្រើនដែលឆ្លងកាត់តាមបណ្តោយផ្លូវលេខ២៧១ (ខាងមុខមន្ទីរពេទ្យ) និងផ្លូវលេខ១៨៧ នៅរបងខាង កើតមន្ទីរពេទ្យរុស្ស៊ី រួមទាំងរូបគាត់ផ្ទាល់ដែលកំពុងតែបម្រើការងារនៅក្បែរនេះផងដែរនោះ។ បានទទួលក្លិនស្អុយយ៉ាងខ្លាំង ស្ទើរតែដកដង្ហើមមិនរួចទៅហើយ បើទោះបីជារូបគាត់មានពាក់ម៉ាស់ យ៉ាងណាក៏ដោយ។ តាមប្រភពដដែលបានប្រាប់បន្តទៀតថា ហេតុដែលមមានសំរាមគរដូចភ្នំនៅតាម បណ្តោយផ្លូវលេខ២៧១ ខាងមុខនឹងផ្លូវលេខ១៨៧នេះ ដោយសារតែប្រជាពលរដ្ឋមួយចំនួន ដែលមានទីលំនៅៗក្បែរខាងបាននាំគ្នាដឹកតាមម៉ូតូ ខ្លះទៀតជួលរ៉ឺម៉កដឹកយកមកចោលនៅទីនេះក៏មាន។
![Picture]()
ក្រោយពីរូបគាត់មិនបានឃើញរថយន្តប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី មិនបានមកដើរប្រមូលនៅ តាមផ្ទះអស់រយៈពេល៣ថ្ងៃមកហើយនោះ ហើយក៏មិនដែលបានឃើញមានអាជ្ញាធរ មូលដ្ឋានខណ្ឌចម្ការមនណាម្នាក់អើពើចុះមកមើលឡើយ។ ជាចុងក្រោយក្នុងនាមរូបលោកផ្ទាល់ក៏ដូចជា ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរខាងជុំវិញមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក៏សុំសំណូមពររទៅដល់ កម្លាំងអាជ្ញាធរខណ្ឌចម្ការមន មេត្តាជួយអន្តរាគមន៍ទៅខាងក្រុមហ៊ុន ស៊ីនទ្រី ចុះមកធ្វើការ ប្រមូលសំរាមនៅម្តុំនេះផង។ ព្រោះថាពេលនេះគំនរសំរាមគរដូចភ្នំទៅហើយ មិនតែប៉ុណ្ណោះ ខណៈពេលដែលមេឃកំពុង តែមានភ្លៀងរលឹមបែបនេះបានធ្វើឲ្យសំរាមរលួយ និង ជះក្លិនស្អុយយ៉ាងខ្លាំងទៅដល់ពួកគាត់ ក៏ដូចជាអ្នកដំណើរតាមផ្លូវ ហើធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពយ៉ាងខ្លាំងផងដែរ៕
![Picture]()
https://youtu.be/NZetOb9Aumo
ចែករំលែកព័តមាននេះ