ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Theo Harnandez ថា Ronaldo ខ្លាំង​ជាង Messi

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់ Real Madrid ដែល​ត្រូវ​យក​ទៅ​ខ្ចី​ជើង​នៅ Real Sociedad បាន​លើក​ឡើង​ថា…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា កីឡាករ​របស់ Real Madrid ដែល​ត្រូវ​យក​ទៅ​ខ្ចី​ជើង​នៅ Real Sociedad បាន​លើក​ឡើង​ថា Ronaldo ដែល​ជា​អតីត​កីឡាករ​ក្លិប​អធិរាជ​ស គឺជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​លើ​លោក ។

ខ្សែការពារ​វ័យ​២០​ឆ្នាំ​រូប​នេះ​នឹង​ឡើង​ទៅ​ជួប​ប្រកួត​ជាមួយនឹង Lionel Messi នៅ​ចុង​ស​ប្តា​ហ៍​ខាង​មុខ ។ រូបគេ​បាន​អះអាង​ថា Ronaldo គឺ​ខ្លាំង​ជាង Messi ដាច់ ។

នៅ​ក្នុង​ការ​សម្ភាសន៍​ជាមួយនឹង​សារព័ត៌មាន Marca គេ​បាន​និយាយ​ថា​«​នៅ Barcelona មាន​កីឡាករ​ខ្លាំង​ៗ​ជា​ច្រើន ។ តែ​ខ្ញុំ​ចូល​ចិត្ត​តែ​កីឡាករ​នៅ Real Madrid ទេ ។ ដូចនេះ​កុំ​និយាយ​ពី Barcelona ជាមួយ​ខ្ញុំ ។ Jordi Alba គឺជា​កីឡាករ​អស្ចារ្យ​មួយ​រូប​តែ​ខ្ញុំ​អាច​និយាយ​បាន​ថា កីឡាករ​របស់​ក្លិប​អធិរាជ​ស Marcelo គឺ​ខ្លាំង​ជាង ។ Alba តែងតែ​ទៅ​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​តែ​ពេល​នេះ​គ្មាន​នរណា​ហៅ​គេ​ទៅ​លេង​ទៀត​ទេ ។ ខ្ញុំ​មិន​អាច​និយាយ​ពី​រឿង​នេះ​បាន​ទេ » ។

Theo បាន​បន្ត​ថា​៖ «Messi ? សម្រាប់​ខ្ញុំ បើ​ទោះបីជា Ronaldo បាន​ចាក​ចេញពី​ក្លិប Real Madrid ហើយ​ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​គិត​ថា គាត់ គឺជា​កីឡាករ​ខ្លាំង​ជាងគេ »​។
សម្រាប់​អ្នក​ទាំងអស់​គ្នា​វិញ តើ​រវាង Messi និង Ronaldo មួយ​ណា​ខ្លាំង​ជាង ? សូម​ជា​មតិ​ខាងក្រោម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ