ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rakitic ថា Modric គួរតែ​ឈ្នះ​ពាន​ណា​ដែល Messi មិន​អាចយ​កបាន

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic ជឿជាក់​ថា ពាន​ទាំងឡាយ​ណា​ដែល Lionel Messi…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Ivan Rakitic ជឿជាក់​ថា ពាន​ទាំងឡាយ​ណា​ដែល Lionel Messi យក​មិន​បាន​នៅ​រដូវ​កាល​នេះ​គួរតែ​ធ្លាក់​ទៅ​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ក្រូ​អាត Luka Modric ។

Modric ទើបតែ​មក​ពី World Cup វិញ​ជាមួយនឹង​ភាព​ជោគជ័យ​ដែល​អាច​នាំ​ក្រុម​ទាំងមូល​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ជួបនឹង​មាន់គក​បារាំង ។ រូបគេ​ក៏​បាន​ឈ្នះ​ពាន UEFA Men’s Player of the Year និង​ជា​បេក្ខជន​ក្នុង​ការ​ដណ្តើម​ពាន the Best Men’s Player ផង​ដែរ ។

Messi វិញ​មិន​បាន​ឡើងជា​បេក្ខជន​ក្នុង​ការ​ដណ្តើម​ពាន the Best Men’s Player នេះ​ទេ ។ តែ Modric បាន​ជាប់​ជា​កីឡាករ​ម្នាក់​ប្រជែង​នឹង​ជើង​ខ្លាំង Critiano Ronaldo និង​Mohamed Salah ។

មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ក្រូ​អាត Rakitic ជឿជាក់​ថា Modric សម​នឹង​ទទួល​បាន​ពាន​អ្វី ដែល Messi មិន​អាចយ​កបាន នៅ​រដូវ​កាល​នេះ ។ កីឡាករ​ក្រូ​អាត​នៅ Barcelona រូប​នេះ​ប្រាប់​សារព័ត៌មាន Marca ថា «​ប្រសិនបើ​មាន​ពាន​ណា​ដែល Messi មិន​អាចយ​កបាន​នៅ​រដូវ​កាល​នេះ​វា​គួរតែ​ធ្លាក់​ទៅ​លើ Luka Modric ។ វា​មិន​មាន​អ្វី​ភ្ញាក់ផ្អើល​នោះ​ទេ​សម្រាប់​ខ្ញុំ ប្រសិនបើ​គេ​ទទួល​បានការ​បោះ​ឆ្នោត​ច្រើន ។ នេះ គឺជា​ឆ្នាំ​របស់​គេ ហើយ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់ »​។

Rakitic ក៏​បាន​បន្ត​ថា «​ប្រសិនបើ Messi មិនមែន​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ​វា​គួរតែ Modric »​។
គួរ​បញ្ជាក់​ផង​ដែរ​ថា Modric ក្រៅពី​នាំ​ក្រុម​ជម្រើសជាតិ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់ World Cup រូបគេ​ក៏​បាន​ជួយ Real Madrid ឲ្យ​ឈ្នះ Champions League នៅ​រដូវ​កាល​មុន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ