ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី បរាជ័យ​ក្នុង​ការ​ទាមទារ​ឲ្យ​សភា​អឺរ៉ុប ដាក់​ទណ្ឌកម្ម​លើ​រាជរដ្ឋាភិបាល​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ទាមទារ ឲ្យ​សភា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ដាក់​ញត្តិ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បរាជ័យ​ក្នុង​ការ​ទាមទារ ឲ្យ​សភា​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ដាក់​ញត្តិ​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៣ កញ្ញា លោក សម រ​ង្ស៊ី បាន​ខិតខំ​ធ្វើការ​បកស្រាយ និង​លើក ហេតុផល​ជា​ច្រើន​នៅ​ក្នុង​កិច្ចប្រជុំ​សភា​អឺរ៉ុប ប៉ុន្តែ​កិច្ចប្រជុំ​មិន​បាន​អនុវត្ត​តាម​នោះ​ទេ ដោយ ពន្យា​ពេល​លើ​សំណើ​របស់​មេ​បក្ស​ប្រឆាំង​នេះ​។ ជាក់ស្តែង បើ​តាម​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស សង្គ្រោះ​ជាតិ លើ​បណ្តាញ​សង្គម​ថា សភា​អឺរ៉ុប​នៅ​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​សម្រេច​ពន្យា ការ​អនុម័ត​លើ​ញ្ញត្តិ​ដំណោះស្រាយ​ស្តី​ពី​បញ្ហា​កម្ពុជា ដោយ​ទុក​ឱកាស​ចុង​ក្រោយ​ដល់ រដ្ឋាភិបាល​កម្ពុជា កែប្រែ​ខ្លួន​។

លោក លី សុវិទ្យា អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ កញ្ញា​ថា ដោយហេតុ​ថា​គេ​មិន​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា ជា​ពិសេស​កម្មករ​រាប់​សែន​នាក់​គ្មាន​ការងារ​ធ្វើ ប៉ះពាល់​ដល់ ជីវភាព​គ្រួសារ និង​ពិបាក​ស្តារ​ស្ថានភាព​ក្រោយ​ពី​ការ​ដាក់​ទណ្ឌកម្ម ហើយ​បើ​ក្នុង​រយៈពេល​នេះ រដ្ឋាភិបាល​នៅ​តែ​មិន​អើពើ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​គេ​ទាមទារ​នោះ​ទេ សភា​អឺរ៉ុប​នឹង​ប្រជុំ​អនុម័ត ដាក់​ទណ្ឌកម្ម ក្នុង​កិច្ចប្រជុំ​ពេញអង្គ​យ៉ាង​យូរ​បី​ខែ​ទៀត​។ សម្រាប់​បើក​កិច្ចប្រជុំ​សភា​អឺរ៉ុប​នេះ​ដែរ ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ថា ជា​ការ​រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា​។

លោក​បញ្ជាក់​ថា «​នៅ​មិន​នៅ​ក្រុម​សភា​របស់​បណ្តា​ប្រទេស នៅ​អឺរ៉ុប បាន​បើក​ការ​ប្រជុំ​មួយ​ដោយ​យក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា​មក​ដោះស្រាយ​ជំនួស​កម្ពុជា​ដោយ​ចាប់ បង្ខំ​ឲ្យ​ធ្វើ​តាម ពួក​ខ្លួន​ទាំង​ទទឹងទិស និង​រំលោភ​យ៉ាង​កម្រោល​មក​លើ​ឯករាជ្យ និង​អធិបតេយ្យភាព របស់​កម្ពុជា ដែល​គ្មាន​ចែង​នៅ​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ និង​ធម្មនុញ្ញ​បស់​សហគមន៍ អឺរ៉ុប​ទាល់តែ​សោះ​»​។ លោក​បន្ត​ថា រាល់​ការ​សម្រេច​ទាំងឡាយ​ដែល​រំលង និង​រំលោភ​ឯករាជ្យ នឹង​អធិបតេយ្យភាព​ជាតិ​កម្ពុជា ដែល​ជា​រដ្ឋ​សមាជិក​ពេញ​សិទ្ធ​នៃ​អង្គការសហប្រជាជាតិ គឺជា​ការ​ដែល​មិន អាច​ទទួលយក​បានជា​ដាច់ខាត​។

នៅ​ក្នុង​ការ​ពិត​ជាក់ស្តែង ប្រទេស​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ មាន​អធិបតេយ្យភាព មាន​សន្តិភាព​ពេញលេញ​បរិបូរណ៍​មាន​ស្ថិរភាព​នយោបាយ​មាន សន្តិសុខ​សុវត្ថិ​ភាពល្អ​ជាង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ខ្លះ​ទៀត​ផង​។ ប្រជាជន​រស់នៅ​ប្រកបដោយ​សេចក្តីសុខ ក្សេមក្សាន្ត គ្មាន​ហានិភ័យ​ពី​រឿង​ភេរវកម្ម​ដូច​នៅ​បណ្តា​ប្រទេស មួយ​ចំនួន​ក្នុង​លោក​នេះ​ផង​។ ហេតុ​ម៉េច​បានជា​ចេះ​តែ​មក​រករឿង​កម្ពុជា​យ៉ាង​ដូច្នេះ ដោយសារ​តែ​នាំ​គ្នា​កាន់ជើង​ពួក​ប្រឆាំង​ខុសច្បាប់ ដោយ​មិន​គិត​ពី​យត្តិ​ធម៌​សង្គម និង​នីតិរដ្ឋ​ទាល់តែ​សោះ​។ នេះ​ហើយ​បាន​ហៅ​ថា ជា​គំនិត​ចក្រពត្តិនិយម​អន្តរជាតិ​មែន​។ យ៉ាងណា​ក្តី​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លើក​ឡើង​ថា លោក សម រ​ង្ស៊ី កំពុង​តែ​បរាជ័យ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ