រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការស្រាវជ្រាវទៅលើសកម្មភាពអ្នកផ្សារព្រៃទាដែលចាប់យុវតីម្នាក់កោរសក់ក្បាល និងវាយដំច្រំធាក់ ដោយចោទប្រកាន់ថា ជាចោរចូលទៅក្នុងផ្ទះមួយប៉ុនប៉ងលួចទូរស័ព្ទ និងលុយកាក់ពួកគាត់ ដែលហេតុការណ៍នោះកើតឡើងកាលពីម៉ោង១និង៣០នទីរសៀល ថ្ងៃទី១៣ កញ្ញា ២០១៨ នៅចំណុចផ្សារព្រៃទា ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
រហូតមកដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៤ កញ្ញានេះ នគរបាលប៉ុស្តិ៍ខាងលើបានហៅបុរស៣នាក់ និងស្ត្រីម្នាក់ ដែលវាយដំ និងចាប់យុវតីសង្ស័យកោរសក់ក្បាលទៅធ្វើការសាកសួរនៅប៉ុស្តិ៍ ដើម្បីបំភ្លឺជុំវិញរឿងរ៉ាវនោះ ស្រាប់តែអ្នកផ្សារជាង៣០នាក់ទៀតលើកគ្នាទៅកាន់ប៉ុស្តិ៍នគរបាលដែរ ដើម្បីគាំទ្រដល់មនុស្សដែលត្រូវកម្លាំងនគរបាលហៅទៅធ្វើការសួរនាំនោះ។ប៉ុន្តែនៅមិនទាន់ដឹងថា តើនគរបាលសម្រេចបែបណានៅក្នុងករណីមួយនេះនៅឡើយទេ? ហើយមនុស្សទាំង៤នាក់នោះត្រូវនគរបាលឃាត់់ខ្លួន ឬបែបណាឡើយ?
បើតាមនគរបាលប៉ុស្តិ៍ចោមចៅ៣ និយាយថា បន្ទាប់ពីទទួលដំណឹងនោះភ្លាម កម្លាំងក៏ចុះទៅកាន់កន្លែងកើតហេតុភ្លាមៗដែរ ប៉ុន្តែពេលទៅដល់នារីសង្ស័យត្រូវអ្នកផ្សារដោះលែងផុតបាត់ទៅហើយ។ លុះសួរនាំទៅថា នាងម្នាក់នោះមិនទាន់លួចអ្វីនៅឡើយ គ្រាន់តែដើរចូលទៅក្នុងផ្ទះមួយកន្លែង ក៏សង្ស័យថាប៉ុនប៉ងលួចទូរស័ព្ទប៉ុណ្ណោះ ទើបកម្លាំងត្រឡប់មកប៉ុស្តិ៍វិញ។
នគរបាលប៉ុស្តិ៍បន្តថា លុះក្រោយមកស្រាប់តែបលេចធ្លាយរូបភាពអ្នកផ្សារចាប់នាងកោរសក់ក្បាល និងវាយដំច្រំធាក់ ទើបថ្នាក់លើបញ្ជាឲ្យបើកការស្រាវជ្រាវ ហើយហៅមនុស្ស៤នាក់មកសួរនាំ ក្នុងនោះមានអ្នកកោរសក់ អ្នកវាយ និងអ្នកដែលអះអាងថា ជាម្ចាស់ទូរស័ព្ទដែលត្រូវយុវតីនោះលួច ហើយអត់ទាន់ដឹងពីគោលការណ៍ថ្នាក់លើយ៉ាងណាបន្តទៀតឡើយ។
សូមរំលឹកផងដែរថា ៖ តុលាការប្រជាជនចាប់ស្រីស្រស់កោរសក់ ទោះលើកដៃសំពះអង្វរ (មានវីដេអូ)
https://www.youtube.com/watch?v=jzPeB1O1HGc

ចែករំលែកព័តមាននេះ