ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងគេ​ជ្រុះ​ទូរស័ព្ទ​! សន្តិសុខឱ្យ​អ្នកអេត​ចាយ​រើសលក់ចែកគ្នា ចុងក្រោយត្រូវគេចោទថាយកទូរស័ព្ទ

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ដួល​ម៉ូតូ​ធ្វើ​ជ្រុះ​ទូរស័ព្ទ​ដៃ​ដោយ​មិនដឹង​ខ្លួន ត្រូវ​បាន​ស្ត្រី​រើស​អេ​ត​ចាយ​ម្នាក់​រើស​បាន ស្រាប់តែ​មាន​សន្តិសុខ​ម្នាក់​ដណ្តើម​យក​ទៅ​បាត់ ដោយ​យក​លុយ​១៦០០០​រៀល​មកដូរ​  ។ ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥…

រាជធានីភ្នំពេញ ៖ នារី​ម្នាក់​ដួល​ម៉ូតូ​ធ្វើ​ជ្រុះ​ទូរស័ព្ទ​ដៃ​ដោយ​មិនដឹង​ខ្លួន ត្រូវ​បាន​ស្ត្រី​រើស​អេ​ត​ចាយ​ម្នាក់​រើស​បាន ស្រាប់តែ​មាន​សន្តិសុខ​ម្នាក់​ដណ្តើម​យក​ទៅ​បាត់ ដោយ​យក​លុយ​១៦០០០​រៀល​មកដូរ​  ។

ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ នៅ​កែង​ផ្ទះ​លក់​ម្ជូរ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

តាម​សម្តី​របស់​ស្ត្រី​រើស​អេ​ត​ចាយ​បាន​សារភាព​ថា​មុន​ពេល​កើតហេតុ គាត់​បានឃើញ​ទូរស័ព្ទ​១​គ្រឿង ប្រភេទ IPHONE ជ្រុះ​នៅ​ក្បែរ​ម៉ូតូ​១​គ្រឿង ។ ភ្លាម​ៗ​នោះ មាន​សន្តិសុខ​ម្នាក់ ដែល​ឈរ​យាម​ក្បែរ​នោះ បាន​បង្គាប់​ឲ្យ​គាត់​រើស​ទូរស័ព្ទ​នោះ​មក ដើម្បី​លក់​ចែក​គ្នា ។ គាត់​ក៏​រើស​ទូរស័ព្ទ​នោះ​ឡើង ដើរទៅ​ម្ខាង​ផ្លូវ​ជាមួយ​សន្តិសុខ​ខាងលើ ស្រាប់តែ​ត្រូវ​សន្តិសុខ​នោះ​ដណ្តើម​យក​ទូរស័ព្ទ​នោះ ហើយ​ឲ្យ​លុយ​គាត់​១៦០០០​រៀល ដើម្បី​ជា​ថ្នូរ រួច​ក៏​ទៅ​បាត់ ។

បន្ទាប់​ពី​កើតហេតុ​ស្ត្រី​រើស​អេ​យ​ចាយ​ខាងលើ ត្រូវ​គេ​បាន​គេ​ចោទ​ថា​យក​ទូរស័ព្ទ​នោះ ពេល​អ្នក​ព័ត៌មាន​ទៅ​ដល់ ទើប​ដឹង​ថា​សន្តិសុខ​ទៅ​វិញ​ទេ​ជា​អ្នក​ផ្តើមគំនិត រួច​គេចខ្លួន​បាត់​។

សូម​រម្លឹក​ថា​កាំ​មេ​រ៉ា​សុ​វត្ដិភាព បាន​បង្ហាញ​ឲ្យ​ឃើញ​ថា មុន​ពេល​កើតហេតុ នារី​រង​គ្រោះ បាន​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​១​កន្លែង ស្រាប់តែ​ដួល​ម៉ូតូ បណ្តាល​ឲ្យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​នាង ជ្រុះ​ចេញពី​ឃ្លុប​ម៉ូតូ​ដោយ​មិនដឹង​ខ្លួន ភ្លាម​ៗ​នោះ នាង​បាន​លើក​ម៉ូតូ​ឡើង រួច​ដើរ​ចូល​ទៅ​ក្នុង​បាត់ ។ មួយសន្ទុះ​ធំ​ទើប​ដឹង​ថា​បាត់​ទូរស័ព្ទ ក៏​នាំ​គ្នា​ដើរ​ស្វែងរក ស្រាប់តែ​មាន​គេ​ប្រាប់​ថា ទូរស័ព្ទ​នោះ​ត្រូវ​បាន​ស្ត្រី​អ្នក​រើស​អេ​ត​ចាយ​ម្នាក់​រើស​បាន ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ទោះជា​យ៉ាងណា​ស្ត្រី​រើស​អេ​ត​ចាយ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ទទួល​លុយ​១៦០០០​រៀល​ពី​សន្តិសុខ​ពិតមែន ខណៈ​សន្តិសុខ​ដឹងខ្លួន​មុន ក៏​បាន​គេច​ចេញពី​ទីតាំង​កើតហេតុ​មុន​ពេល​ម្ចាស់​ទូរស័ព្ទ​តាម​រក ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ទេ ដោយ​រង់ចាំ​សន្តិសុខ​ខាងលើ យក​ទូ​ស័ព្ទ​នោះ​មក​ប្រគល់​ជូន​ខ្លួន​វិញ មុន​ខ្លួន​ទៅ​ប្តឹង​ប៉ូ​លី​ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ