ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​តំបន់​​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ​របស់​ក្រុមហ៊ុន​ឯក​ជន​ចំនួន​៤​

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ​របស់​ក្រុមហ៊ុនឯកជន​ចំនួន​៤​លើ​ទំហំ​ដី​៤០​ហិ​កតា​ ។ អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ការ​សម្រេច​ឱ្យ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារតាម​រយ​:​ការ​ដក​មក​វិញ​នៅ​ដី​ដែល​មានការ​បោះបង្គោល​ព្រំ ដើម្បី​ថែរក្សា​ឱ្យ​បាន​​នូវ​ស្ថានភាព​ដើម​នៃ​ធម្មជាតិ…

រាជធានី​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ​របស់​ក្រុមហ៊ុនឯកជន​ចំនួន​៤​លើ​ទំហំ​ដី​៤០​ហិ​កតា​ ។ អនុវត្ត​តាម​បទបញ្ជា​របស់​សម្តេច​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី កាលពី​ថ្ងៃ​៨ ខែមីនា ឆ្នាំ​២០២៥ ក្នុង​ការ​សម្រេច​ឱ្យ​លុប​ចោល​គម្រោង​អភិវឌ្ឍន៍​នៅ​លើ​តំបន់​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារតាម​រយ​:​ការ​ដក​មក​វិញ​នៅ​ដី​ដែល​មានការ​បោះបង្គោល​ព្រំ ដើម្បី​ថែរក្សា​ឱ្យ​បាន​​នូវ​ស្ថានភាព​ដើម​នៃ​ធម្មជាតិ សម្រាប់​បម្រើ​ជា​ឧត្តម​ប្រយោជន៍​ដល់​សហគមន៍ និង​អ្នកទេសចរ ដោយ​មិន​អនុញ្ញាត​ឱ្យ​មានការ​វិនិយោគ​នៅ​លើ​ភ្នំ​
ឡើយ​ ។

អនុវត្ត​តាម​អនុសាសន៍​ដ៏​ម៉ឺងម៉ាត់​នេះ នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៥ ក្រុមការងារ​អន្តរក្រសួង (​ក្រ​សួ​បរិស្ថាន និង​ក្រសួងទេសចរណ៍​) រួម​ជាមួយនឹង​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ ព្រមទាំង​ប្រជា​សហគមន៍​តាំង​បំពង់ បាន​ចុះ​ដក​បង្គោលព្រំ​ដី​ក្នុង​តំបន់​ភ្នំ​ខ្នង​ផ្សារ ក្រោយ​ពី​មានការ​ព្រមព្រៀង​បញ្ឈប់​គម្រោង​វិនិយោគ​របស់​ក្រុម​ហ៊ុន​ទាំង​បួន ដោយ​ប្រគល់​ដី​ចំនួន៤០​ហិ​កតា ជូន​ដល់​សហគមន៍​តាំង​បំពង់ ដើម្បី​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ១០០​គ្រួសារ ក្នុងភូមិ​តាំង​បំពង់ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដែល​កំពុង​បម្រើ​សេវាកម្ម​ទេសចរណ៍ ។

ជា​លទ្ធផល ក្រោយ​ពី​បាន​ដក​បង្គោលព្រំ​ដី គឺ​បាន​ផ្តល់​នូវ​ស្នាមញញឹម និង​ពោរពេញ​ដោយ​ក្តី​អំណរ​សាទរ ក៏​ដូច​ជា​ការ​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ពី​សំណាក់​សហគមន៍ និង​ប្រជាពលរដ្ឋ ដែល​ជា​អ្នកបម្រើ​សេវា​កញ្ចប់​ទេសចរណ៍​ពឹង​លើ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​តំបន់​ទេសចរណ៍​ខ្នង​ផ្សារ ដែល សម្តេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រីបាន​យកចិត្តទុកដាក់ និង​ដោះស្រាយ​នូវ​ទុក្ខ​កង្វល់​របស់​ប្រជា​សហគមន៍ ហើយ​សម្រេច​ឱ្យ​ថែរក្សា​នូវ​លក្ខណ​:​ធម្មជាតិ​ដូចដែល​កំពុង​មាន​ស្រាប់ និង​ជា​ភាព​ទាក់ទាញ​សម្រាប់​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ