ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ប្រជាជន​ចាប់​ស្រី​ស្រស់​កោរសក់ ទោះ​លើកដៃ​សំពះ​អង្វរ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ចាប់នារី​​វ័យក្មេង​ម្នាក់​វាយដំ និង​កោរសក់​ក្បាល​ថែម​ទៀត​ដោយ​សង្ស័យ​ថា នាង​ជា​ចោរលួច បន្ទាប់​ពីនារី​​រូប​នោះ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​​កន្លែង ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ចាប់នារី​​វ័យក្មេង​ម្នាក់​វាយដំ និង​កោរសក់​ក្បាល​ថែម​ទៀត​ដោយ​សង្ស័យ​ថា នាង​ជា​ចោរលួច បន្ទាប់​ពីនារី​​រូប​នោះ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​មួយ​​កន្លែង ហេតុការណ៍​នោះ​កើតឡើង​កាលពី​ម៉ោង​១​និង​៣០​នទី​រសៀល ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

នារី​​សង្ស័យ​វ័យក្មេង​ខាងលើ​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ នាង​មាន​អាយុ​ប្រហែល​ជិត​​២០​ឆ្នាំ​ប៉ុណ្ណោះ និង​មាន​រូបរាង​ស្រស់​ស្អាត​ថែម​ទៀត​ផង ហើយ​នាង​​និយាយ​ថា មាន​ស្រុក​កំណើត​នៅ​ក្នុង​ទីរួមខេត្ត​ពោធិ៍សាត់​។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​នារី​សង្ស័យ​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​លក់​ដូរ​មួយ​កន្លែង​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ម្ចាស់ផ្ទះ​ឡើយ ខណៈនោះ​ត្រូវ​ម្ចាស់ផ្ទះ​ឃើញ​ទាន់​ស្រែ​កថា​«​ចោរ​ៗ» បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល និង​ចាប់ខ្លួន​តែ​ម្តង​។ បន្ទាប់​មក​នាង​បាន​​លើកដៃ​សំពះ​អង្វរ​​ករ​សុំ​លើកលែងទោស​ពី​សំណាក់​ប្រជាពលរដ្ឋ​។ ចំណែក​ប្រជា​ពលរដ្ឋ​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំ​ក៏​នាំ​ចោមរោម​វាយ​ទាត់​ធាក់ រួច​ចាប់​កោរសក់​របស់​នាង​ថែម​ទៀត​ផង​។

ប្រភព​ដដែល​បន្ត​ថា កន្លង​មក អ្នក​រស់នៅ​តំបន់​នោះ​បាត់​ទូរស័ព្ទ​ដែល​មាន​ត​ម្លែ​ថ្លៃ​ៗ ព្រម​ទាំង​បាត់​កាបូប​លុយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​រកមុខ​ចោរ​មិន​ដែល​ឃើញ​ម្ដងណា​ឡើយ ទើប​ពេល​នេះ​ឃើញ​នារី​​ខាងលើ​ដើរ​ចូល​ក្នុងផ្ទះ​ក៏​កំណត់​ថា ជា​ចោរ​បម្រុង​លួច​ទៀត​ក៏​ចាប់ខ្លួន​តែ​ម្ដង​។ ប៉ុន្តែ​នារី​ដែល​គេ​សង្ស័យ​រូប​នេះក្រៅពី​ការ​លើកដៃ​សំពះ​អង្វរ​សុំ​ការ​លើកលែ​ងទោស នាង​ក៏​បដិសេធ​ថា មិន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​លួច​របស់​អ្នក​ដទៃ​ឡើយ​។

ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ចាប់​ផ្ដួល​ទៅ​លើ​ដី ដើម្បី​កោរសក់​នោះ​នាង​បាន​ក្រាញ​ននៀល​មិន​ចង់​ឲ្យ​កោរ​ឡើយ ប៉ុន្តែ​ទីបំផុត​នៅ​តែ​ត្រូវ​ប្រជាពលរដ្ឋ​កោរសក់​អស់​១​ចំហៀង​ក្បាល​ដដែល​។ ក្រោយ​ពី​កោរសក់​រួច​ប្រជាពលរដ្ឋ​ដោះ​លេង​ទៅ​វិញ បន្ទាប់​មក​មិន​​ដឹង​ថា ​នារី​ម្នាក់​នោះ​ទៅ​កន្លែង​ណា​ឡើយ ចំណែក​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ក៏​ចុះ​ទៅ​​កាន់​កន្លែង​កើតហេតុ​នោះ​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​នារី​សង្ស័យ​ត្រូវ​ដោះ​លែង​ផុត​បាត់​ទៅ​ហើយ​៕

https://www.youtube.com/watch?v=bLlj4DrjcGk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ