ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​ទូរស័ព្ទ​ពី​តាកែវ មក​ជាប់អន្ទាក់នៅ​ខេត្តកំពង់ស្ពឺ

12 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្ត​កំពង់​ស្ពឺ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ខេត្តតាកែវ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​មក​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ ត្រូវ​សមត្ថកិច្ច​កំពង់ស្ពឺ​ស្ទាក់ផ្លូវ​ក្របួច​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខេត្តតាកែវ​ដែល​ជា​ម្ចាស់​ករណី​វិញ ។ ការ​ឃាត់ខ្លួន​យុវជន​ជា​ចោរឆក់​ទូរស័ព្ទ…

ខេត្ត​កំពង់​ស្ពឺ ៖ យុវជន​វ័យ​១៧​ឆ្នាំ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ប​សេដ្ឋ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ ខណៈ​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ខេត្តតាកែវ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេចខ្លួន​មក​ដល់​ទឹកដី​ខេត្តកំពង់ស្ពឺ ត្រូវ​សមត្ថកិច្ច​កំពង់ស្ពឺ​ស្ទាក់ផ្លូវ​ក្របួច​បាន កសាង​សំណុំរឿង​បញ្ជូន​ទៅ​ខេត្តតាកែវ​ដែល​ជា​ម្ចាស់​ករណី​វិញ ។

ការ​ឃាត់ខ្លួន​យុវជន​ជា​ចោរឆក់​ទូរស័ព្ទ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ស្ថិត​នៅ​ក្នុង​ឃុំ​ប​សេដ្ឋ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​និយាយ​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បញ្ជា​ឲ្យ​ជំនាញ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ​ធ្វេ​ី​ការ​ស្រាវជ្រាវ​(​ព័ត៌មាន​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ខេត្តតាកែវ​) មុខសញ្ញា​ឆក់​ទូរស័ព្ទ​ដែល​សម្ងំ​លាក់ខ្លួន​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ប​សេដ្ឋ ក្រោយ​ប្រព្រឹត្ដ​បទ​ល្មេ​ី​សរួច​ហើយ​ព្យាយាម​រត់គេច​ចេញពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​នោះ ។

បើ​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក ច​ន សុ​ភី​ត អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​បានឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ប​សេដ្ឋ ធ្វើការ​ស្រាវជ្រាវ​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​ចោរឆក់​ទូរស័ព្ទ​ដៃ​ម្នាក់​ឈ្មោះ ជឹ​ម សីហា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​លាំងជ័យ​ថ្មី ឃុំ​ពោធិ៍​ចំរើន ស្រុក​ប​សេដ្ឋ ខេត្ត​កំ​ពង៎​ស្ពឺ ។

ក្រោយ​ឃាត់ខ្លួន​យុវជន​នោះ នគរបាល​ដកហូត​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ម៉ាក​Zusuki nex ពណ៌​សលាយ​លឿង ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១KY៨៤៤៩ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន ដែល​ជា​របស់​ជន​រង​គ្រោះ​ផង​ដែរ ។លោក​អធិការ​នគរបាល​ស្រុក​ប​សេដ្ឋ​បាន​បញ្ជាក់​ថា យុវជន​ដែល​ជា​ជនសង្ស័យ​ខាងលើ បាន ប្រព្រឹត្ត​បទល្មើស​(​ឆក់​ទូរស័ព្ទ​ដៃ​)​នៅ​លើ​ផ្លួ​វ​ជាតិ​លេខ​៤១ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្លូ ឃុំ​អូរ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

បច្ចុប្បន្ន​មុខសញ្ញា​ដែល​ជា​ជនសង្ស័យ​ខាងលើ រួម​ជាមួយនឹង​វត្ថុ​តាង សមត្ថកិច្ច​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រគល់​ជូន​ទៅ​កម្លាំង​នគរបាល​ខេត្ដតាកែវ​ដែល​ជា​ម្ចាស់​ករណី​វិញ ដេ​ី​ម្បី​មាន​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ