ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​០២ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀ.ន

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​០២ សហការ​ជាមួយ​សាលាសង្កាត់​ច្បារ​អំពៅ​ទី​០២ ចាប់ខ្លួន​ក្រោយ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដកហូត​ក្រាម​ព​ណ៍​ស​ថ្លា ​ចំនួន ០១កញ្ចប់ (​ថង់​ធំ​ល្មម)…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​ទី​០២ សហការ​ជាមួយ​សាលាសង្កាត់​ច្បារ​អំពៅ​ទី​០២ ចាប់ខ្លួន​ក្រោយ​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដកហូត​ក្រាម​ព​ណ៍​ស​ថ្លា ​ចំនួន ០១កញ្ចប់ (​ថង់​ធំ​ល្មម) ។

ករណី​ឃាត់ខ្លួន​អ្នក​ជួញដូរ​នេះ​ដែរ​ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង១០និង៣០នាទី​ព្រឹក​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យឈ្មោះ វី​ ធឿ​ន ភេទ ប្រុស អាយុ ៤៣ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី អ៊ុ រតនា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ច្បារ​អំពៅ​ទី​០២ បាន​ប្រាប់​អោយ​ដឹង​ថា យោង​តាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ ១០៣១ ”​អ​” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០១៧ ចេញ​ដោយ​លោក យ៉ិ​ន សា​រឿ​ន ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ និងតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ ៣៦៩ ”​ឡ​” ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ ២០១៨ ចេញ​ដោយ​លោក ជា សុខ​ច័ន្ទ​ដេ​ត ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា ​ចាប់ខ្លួន​ជនសង្ស័យ វី​ ធឿ​ន ជា​អ្នករក​ស៊ី​ជួញដូរ​សារធាតុ​ញៀន ដែល​ជនសង្ស័យ​រូប​នេះ គឺ​បាន​ប្រកប​របរ​រក​ស៊ី​ខុសច្បាប់ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព ​និង​សន្តិសុខ​សង្គម​។ ហើយ​នៅ​ថ្ងៃ​ទី១២ ខែមីនា ឆ្នាំ​២០២៥​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្បារ​អំពៅ​២ សហការ​ជាមួយ​សាលាសង្កាត់​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ នៅ​ទីតាំងលួចលាក់​បង្កប់​ការ​ជួញដូរ​គ្រឿងញៀន ។

ជាក់ស្តែង​ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​ដែរ ​សមត្ថកិច្ច​បាន​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន ​រួម​មាន ៖
-ក្រាម​ព​ណ៍​ស​ថ្លា ​ចំនួន ០១ កញ្ចប់​ថង់​ធំ​ល្មម
-ទូរសព្ទ​ម៉ាក Vivo ០១​គ្រឿង ។

បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ ត្រូវ​បានកម្លាំង​ជំនាញ​បាន​ធ្វើ​របាយការណ៍​កសាង​សំណុំរឿងបញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ