រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ខឹងសង្សារជានារីខ្មែរ សុំចែកផ្លូវគ្នាយកកាំបិតចុងស្រួចទៅដេញចាក់ក្រុមគ្រួសារខាងស្រី បណ្ដាលឲ្យមានអ្នករងរបួស រួចភ័យរត់គេចខ្លួនទៅបាត់ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបញ្ជាក់ពីនារីខ្មែរដែលត្រូវជាសង្សាររបស់បុរសជនជាតិចិនបង្កហិ.ង្សាខាងលើ បានឲ្យដឹងថា ពួកគាត់មានទំនាក់ទំនងស្រលាញ់គ្នាជិតមួយឆ្នាំមកហើយ រស់នៅជាមួយគ្នាទើបតែបាន៤ខែប៉ុណ្ណោះ ដោយខាងបុរសជនជាតិចិនបានផ្ដល់លុយឲ្យនាងជាសង្សារចំនួន៤០០០$ ដើម្បីបើកមុខរបររកស៊ីជាមួយគ្នា បន្ទាប់មកអ្នកទាំងពីរសហការគ្នា ហើយខាងស្រីបានយកលុយទាំងនោះមកបើកលក់កាហ្វេ ឡាយលក់តាមអនឡាញមករហូត លុះពីរខែចុងក្រោយនេះ អ្នកទាំងពីរចេះតែឈ្លោះប្រកែកគ្នាញឹកញាប់រហូតខាងស្រីទ្រាំមិនបានក៏សុំចែកផ្លូវជាមួយបុរសជនជាតិចិនរូបនេះតែម្ដង ។

បន្ទាប់ពីបែកផ្លូវហើយ ខាងបុរសជនជាតិចិនបានទៅទារលុយពីនារីខ្មែរវិញម្ដង តែខាងស្រីមិនព្រមអោយនោះទេ ពីព្រោះខ្លួនបានខាតបង់ខ្លួនប្រាណជាមួយបុរសជនជាតិចិនរូបនេះអស់ទៅហើយ ខាងបុរសជនជាតិចិនមកទារលុយមិនបានក៏ត្រឡប់ទៅវិញ លុះវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានបុកឃីងផាសស្អាប់ជិះមកផ្ទះខាងស្រី ដើម្បីទារលុយម្ដងទៀត នៅពេលនោះ នារីខ្មែរជាសង្សារបានប្រាប់ទៅបុរសជនជាតិចិនថា បើចង់បានលុយត្រូវទៅប៉ុស្តិ៍ប៉ូលិសទាំងអស់គ្នា បន្ទាប់មកអ្នកទាំងពីរបានជជែកឈ្លោះប្រកែកប្រតាយប្រតប់គ្នា ឪពុកម្ដាយខាងស្រីឃើញគេរករឿងកូនរបស់ខ្លួនក៏គ្នាទៅជួយព្រួតវា.យបុរសជនជាតិចិនរូបនោះខឹងក៏រត់ចូលទៅក្នុងផ្ទះខាងស្រីយកកាំបិ.តចុងស្រួចមកដេញចាក់ក្រុមគ្រួសាររងគ្រោះបណ្ដាលឲ្យមុតជើងឪពុករងរបួសពីរកាំបិតហូរឈាម ។

បន្ទាប់មកពលរដ្ឋជិតខាងឃើញក៏នាំគ្នាទៅជួយអន្តរាគមន៍ឃាត់ខ្លួនបុរសជនជាតិចិន តែឃាត់មិនបានជនបង្កបានរត់គេចខ្លួនទៅបាត់ស្រមោលពីកន្លែងកើតហេតុ លុះក្រោយទើបកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់តាមរកជនបង្កគ្រប់ច្រកល្ហកនៅតែរកមិនឃើញក៏ខាងគ្រួសាររងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ។
ក្រោយពេលកើតហេតុខាងលើ ក្រុមគ្រួសាររងគ្រោះបាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ភ្លើងឆេះរទេះ ដើម្បីអោយសមត្ថកិច្ចជួយអន្តរាគមន៍ស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិចិនខាងលើមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕




ចែករំលែកព័តមាននេះ