ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២១ ដល់​២៣ មីនា នឹង​មាន​បាតុភូត​ព្រះអាទិត្យ រះ​ចំ​កំពូល​កណ្តាល នៃ​ប្រាសាទ​អង្គរ

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០២៥​នេះ​ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គរ សម​រាត្រី​ប្រាសាទ​អង្គរ Equinox Angkor និង​កើត​មានការ​នៅ​ថ្ងៃ​ទី​២១ ដល់​២៣ ខែមីនា​ខាង…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​២០២៥​នេះ​ បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទ​អង្គរ សម​រាត្រី​ប្រាសាទ​អង្គរ Equinox Angkor និង​កើត​មានការ​នៅ​ថ្ងៃ​ទី​២១ ដល់​២៣ ខែមីនា​ខាង មុខ​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី បាតុភូត​ព្រះអាទិត្យ​ រះ​ចំ​កំពូល​កណ្តាល ​នៃ​ប្រាសាទ​អង្គរ សម​រាត្រី​ប្រាសាទ​អង្គរ Equinox Angkor ​របស់​ក្រសួងទេសចរណ៍​មាន កិត្តិយស​សូមជម្រាបជូនដំណឹង​ដល់សាធារណជន និង​ភ្ញៀវ​ទេសចរ ជាតិ​-​អន្តរជាតិ ទាំងអស់ មេត្តា​ជ្រាប​ថា ព្រឹត្តិការណ៍​សម​រាត្រី Equinox Angkor ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​បាតុភូត​ព្រះអាទិត្យ រះ​ចំ​កំពូ​លកណ្តា​ល​នៃ​ប្រាសាទ​អង្គរ បាន​ស្តែង​ឱ្យ​ឃើញ​ពី​លក្ខណៈ​ពិសេស​របស់​បុព្វបុរស​ខ្មែរ ក្នុង​ការគិតគូរ​ពី​ប្លង់ស្ថាបត្យកម្ម ប្លង់​សាងសង់​ប្រាសាទ ការ​រៀបចំ​ដីធ្លី ការ​គន់គូរ​តាម​គណិត​វិទ្យា ការ​គិតគូរ​ពី​ដំណើរ​តារាសាស្ត្រ រួម​ផ្សំជាមួយ​ជំនឿ ដែល​បង្កើត​បានជា​បាតុភូត​ រះ​ចំ​កំពូល​កណ្តាល ​នៃ ប្រាសាទអង្គរវត្ត នេះ​ឡើង​ ។

ក្រសួងទេសចរណ៍​បាន​លើក​ឡើង​ថា ​ព្រឹត្តិការណ៍​សម​រាត្រី Equinox Angkor តែង​កើតឡើង​ចំនួន​២​ដង ​ជា​រៀង​រាល់​ឆ្នាំ ដោយ​លើក​ទី​១ គឺ​សម​រាត្រី រដូវប្រាំង (Vernal Equinox) អាច​នឹងកើតឡើង​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ ដល់​២៣ ខែមីនា នៅ​វេលា​ម៉ោង​៥:០០​ព្រឹក ដល់​ម៉ោង​៦:៣០​ព្រឹក និង​លើក​ទី​២ គឺ​សម​រាត្រី​រដូវវស្សា (Autumnal Equinox) អាច​នឹង​កើតឡើង​ក្នុង​ខែកញ្ញា​ ។

ព្រឹត្តិការណ៍​សម​រាត្រី Equinox Angkor គឺជា​ព្រឹត្តិការណ៍​ដ៏​ពេញ​និយម​បំផុត​មួយ ដែល​ទាក់ទាញ​ភ្ញៀវ ទេសចរ​ជាតិ​-​អន្តរជាតិ​ពី​គ្រប់​ទិស​ទី មក​ប្រជុំ​គ្នា​នៅ​មុខ​ច្រកចូល​ទិស ខាងលិច​ នៃ​ប្រាសាទអង្គរវត្ត ដើម្បី​ទស្សនា និងផ្តិត​យក​រូបភាព​ពី​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូមសាធារណជន និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរ​ជា តិ​ទាំងអស់ ចូលរួម ទស្សនា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​កុំបី​ខាន និង​សូម​ចូលរួម​ផ្ស ព្វ​ផ្សាយ​អំពី​ទេសចរណ៍​កម្ពុជា​ទាំងអស់​គ្នា ស្រប​តាម ពាក្យស្លោក “​ទេសចរណ៍​ដើម្បី​ទាំង អស់​គ្នា ទាំងអស់​គ្នា​ដើម្បី​ទេសចរណ៍​” “​ទេសចរណ៍​រីក​លូតលាស់​ក្នុង​សន្តិភាព​” និង “​ម្នាក់​ៗ​ជា​អ្នក​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​ម្នាក់​” ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ