រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានចុះបង្ក្រាបក្លឹបបុកប៊ីយែរ បង្កប់ល្បែងខុសច្បាប់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ឃាត់ខ្លួនខ្មែរ និងបរទេស២៩នាក់ ។ ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ។
លោក សេង គន្ធ អភិបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីក្លឹបបុកប៊ីយែរខាងលើ មានលួចបង្កប់ល្បែងស៊ីសងខុសច្បាប់ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះទៅបង្ក្រាបតែម្តង ។
លោកអភិបាលខណ្ឌមានជ័យ បានបញ្ជាក់ទៀតថា ជាលទ្ធផល នៃប្រតិបត្តិការកម្លាំងសមត្ថកិច្ចបានឃាត់មនុស្ស ២៩នាក់ ក្នុងនោះជនជាតិចិន១១នាក់ ភូមាម្នាក់ និងខ្មែរ១៧នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការនគរបាលខណ្ឌ ដើម្បីបន្តនិតិវិធី ៕








ចែករំលែកព័តមាននេះ