ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួង​អប់រំ​ ស្នើ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​រៀបចំ​បណ្ណាល័យ​អេ​ឡិច​ត្រូ​និក(​ឌី​ជី​ថ​ល​) និង​ការ​ប្រើប្រាស់បញ្ញា​សិប្បនិម្មិត AI

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​បណ្ណាល័យ​ នា​ពេល​បច្ចុប្បន្ន ឯកឧត្តម​បណ្ឌិត សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​ បាន​ផ្តល់​អនុសាសន៍ ឱ្យ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ…

រាជធានី​ភ្នំពេញ ​៖ ​ពាក់ព័ន្ធ​នឹង​បញ្ហា​កង្វះ​បណ្ណាល័យ​ នា​ពេល​បច្ចុប្បន្ន ឯកឧត្តម​បណ្ឌិត សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ​ បាន​ផ្តល់​អនុសាសន៍ ឱ្យ​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍ ដើម្បីពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​រៀបចំ​បណ្ណាល័យ​អេ​ឡិច​ត្រូ​និក (​ឌី​ជី​ថ​ល​) និង​ការ​ប្រើប្រាស់ បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បង្កើត​សៀវភៅ​សិក្សា ដោយ​មានការចូលរួម​គាំទ្រ​ផ្នែក​បច្ចេកទេស ពី​អ្នកជំនាញ​បច្ចេកវិទ្យា ដើម្បី​ជួយ​ដោះស្រាយ​បញ្ហាប្រឈម​ក្នុង​វិស័យ​អប់រំ ​។

ការ​លើក​ឡើង​របស់​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សួ ង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ ទិវា​ជាតិ​អំ​ណា​ន​លើក​ទី​១០ (១១ មីនា ២០២៥) ក្រោម​ប្រធានបទ “​ការ​អាន​ផ្សារ​ភ្ជាប់​អន្តរ​ជំនាន់​មនុស្ស​ក្នុង​សង្គម​” នៅ​វិទ្យាស្ថាន​ប​ច្ចេក​វិទ្យា​កម្ពុ​ជា នា​រសៀល​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥​ ។

ឯក​ឧត្ត​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​ក្រុមការងារ​ពាក់ព័ន្ធ ឱ្យ​ចាប់ផ្តើម​ត្រួតពិនិត្យ​មើលបញ្ហា​ប្រឈម​នៅ​តាម​សាលារៀន ហើយ​ប្រែក្លាយ​បញ្ហា​ប្រឈម​ទាំងនោះ ឱ្យទៅ​ជា​ផែនការ​សកម្មភាព ​ដែល​ត្រូវ​អនុវត្ត ក្នុង​ឆ្នាំ​២០២៥​នេះ ​តែ​ម្តង ​។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ឆ្លើយ​តប ទៅ​នឹង​សំនួរ​ក្នុង​វេទិកា​ពិភាក្សា ស្តី​ពី​ការ​ធ្លាក់​ចុះ ​នៃ​អារ្យធម៌ ដោយ​បាន​បកស្រាយ​ថា ឫសគល់​ នៃ​បញ្ហា​មិនមែន​មក​ពី​ការ​ផ្លាស់​ប្តូរ​សាសនា​ទេ គឺ​មក​ពី​ការ​បាត់បង់​ធនធានមនុស្ស និង​សង្គ្រាម​អូស​បន្លាយ យូរអង្វែង ដូច្នេះ​ហើយ​យើង​ទាំងអស់​គ្នា ​ត្រូវ​ចូលរួម​ថែរក្សា​ឱ្យ​បាន​នូវ​សុខ​សន្តិភាព ដើម្បី​ធានា ឱ្យ​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​ជាតិ​ប្រកបដោយ​ចីរភាព ការ​រស់នៅ​ប្រកបដោយ​វិបុល​សុខ និង​ភាព​សុខដុមរមនា ​។

តាង​នាម​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមការងារ​ពាក់ព័ន្ធ និង​ដៃគូ​សហការទាំងអស់ ដែល​បាន​រួមចំណែក​ជំរុញ​ឱ្យ​ទិវា​ជាតិ​អំ​ណា​ន​ លើក​ទី​១០​នេះ​ ប្រព្រឹត្តិ​ទៅ​បាន ដោយរលូន និង​ជោគជ័យ​តាម​ការ​គ្រោងទុក ដោយ​បាន​បញ្ជាក់​ជា​ថ្មី​ថា ដើម្បី​ពង្រឹង​វិស័យ​អប់រំ យើង​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​បន្ត​ទៀត ​ដើម្បី​កែ​លម្អ​សាលារៀន ដោយ​ត្រូវ​មានការគាំទ្រ​ពី​សំណាក់​សហគមន៍ អ្នក​អាណាព្យាបាល មាតាបិតា ជា​ពិសេស​ត្រូវ​ចេះ​ប្រើប្រាស់ បច្ចេកវិទ្យា ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ