ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អឺរ៉ុប​ត្រៀម​ដំឡើង​ពន្ធ​អាមេរិក​ដើម្បី​យក​លុយ​២៦​ពាន់​លាន​អឺរ៉ូ​ត្រឡប់​មក​វិញ

5 ម៉ោង មុន

ទី​ក្រុង​ប្រ៊ុច​សែល៖ ​សហ​ភាព​អឺរ៉ុប​ត្រៀម​ចាត់​វិធាន​ការ​វាយ​បក​វិញ​ទៅ​លើ​អាមេរិក​បន្ទាប់​ពី​លោ​កត្រាំ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អឺរ៉ុប​មុន​​។ ជាជំហាន​ដំបូង អឺរ៉ុប​នឹង​ដំឡើង​ពន្ធ​ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ឱ្យ​បាន​២៦​ពាន់​លាន​​អឺរ៉ូ​ ឬ​ស្មើ​នឹង​២៨​ពាន់​លាន​ដុល្លារ​ត្រឡប់​មក​វិញ​​​​។ វិធាន​ការ​នេះ​នឹង​​​អនុវត្ត​ចាប់​​ពី​ខែ​មេសា​ត​ទៅ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡី​យឹន​​។ បើ​ដូច្នេះ​មែន​ សង្គ្រាម​ពាណិជ្ជ​កម្ម​​ចាប់​ផ្ដើម​​ផ្ទុះ​ឡើង​ខ្លាំង​​ស្រុះ​ដៃ​គ្នា​ទាំង​​​​នៅ​​ទ្វីប​អាមេរិក​…

ទី​ក្រុង​ប្រ៊ុច​សែល៖ ​សហ​ភាព​អឺរ៉ុប​ត្រៀម​ចាត់​វិធាន​ការ​វាយ​បក​វិញ​ទៅ​លើ​អាមេរិក​បន្ទាប់​ពី​លោ​កត្រាំ​ដំឡើង​ពន្ធ​ទៅ​លើ​ទំនិញ​របស់​អឺរ៉ុប​មុន​​។ ជាជំហាន​ដំបូង អឺរ៉ុប​នឹង​ដំឡើង​ពន្ធ​ដើម្បី​ទាញ​យក​ប្រាក់​ចំណូល​ឱ្យ​បាន​២៦​ពាន់​លាន​​អឺរ៉ូ​ ឬ​ស្មើ​នឹង​២៨​ពាន់​លាន​ដុល្លារ​ត្រឡប់​មក​វិញ​​​​។ វិធាន​ការ​នេះ​នឹង​​​អនុវត្ត​ចាប់​​ពី​ខែ​មេសា​ត​ទៅ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប លោក​ស្រី​ឡី​យឹន​​។

បើ​ដូច្នេះ​មែន​ សង្គ្រាម​ពាណិជ្ជ​កម្ម​​ចាប់​ផ្ដើម​​ផ្ទុះ​ឡើង​ខ្លាំង​​ស្រុះ​ដៃ​គ្នា​ទាំង​​​​នៅ​​ទ្វីប​អាមេរិក​ អាស៊ី និង​អឺរ៉ុប​។ នេះ​ជា​ឆ្លើយ​តប​ទៅ​នឹង​ការ​ដំឡើង​ពន្ធ​លើ​ដែក និង​អាលុយ​មីញ៉ូម។​ ​នៅ​រយៈ​ពេល​ចំហ ឬ​សម័យ​អន្តរ​កាល​នេះ​ អឺរ៉ុប​​ចង់​ចរ​ចា​គ្នា​សម្រុះ​សម្រួល​គ្នា​អំពី​​បញ្ហា​នេះ​​​។ អឺរ៉ុប​យល់​ថា​ការ​ដំឡើង​ពន្ធ​កាន់​តែ​ច្រើន​ឡើង​ៗ​ដូច្នេះ​​​គ្មាន​ផល​ចំណេញ​សម្រាប់​នរ​ណា​ម្នាក់​​ឡើយ​។​

កាល​ពី​យប់​មិញ លោក​ត្រាំ​ប្រកាស​ដំឡើង​ពន្ធ​២៥%​ទៅ​លើ​ដែក និង​អាលុយ​មីញ៉ូម​ជា​ទូ​ទៅ​ដោយ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ពុធ​នេះ​ត​ទៅ​។ បើ​សម្រាប់​កាណាដា​វិញ ​លោក​ត្រាំ​​​​ដំឡើង​ដល់​៥០%​លើ​មុខ​ទំនិញ​ទាំង​២​ប្រភេទ​នេះ​ព្រោះ​កាណា​ដា​ហ៊ាន​ធ្វើ​ផ្គើន​ដាក់​អាមេរិក​ដោយ​ដំឡើង​ពន្ធ​លើ​អគ្គិស​នី​​។ គណៈ​កម្ម​ការ​អឺរ៉ុប​ប្រកាស​ថា​​ខ្លួន​នឹង​សម្រេច​ដំឡើង​ពន្ធ​​នៅ​ថ្ងៃ​ទី​១ ខែ​មេសា ហើយ​នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី១​៣ ខែ​មេសា​។

​លោក​ស្រី​ឡីយឹន​ទទួល​ស្គាល់​ថា​បរិមាណ​ពន្ធ​ដែល​អឺរ៉ុប​ត្រៀម​ដំឡើង​ដល់​២៥%​នោះ​​​ពិត​ជា​ច្រើន​មែន​។​ ប៉ុន្តែ​​ក៏​មិ​ន​ហួស​ហេតុ​ពេក​ដែរ​​​ព្រោះ​ជា​ការ​ព្យាយាម​កាត់​តម្រឹម​ឱ្យ​ស្មើ​គ្នា​នឹង​ការ​ដំឡើង​ពន្ធ​របស់​អាមេរិក​តែ​ប៉ុណ្ណោះ​​។ ដោយ​សារ​អាមេរិក​ដំឡើង​ពន្ធ​សរុប​ស្មើ​នឹង​២៨​ពាន់​លាន​ដុល្លារ​ទៅ​លើ​ទំនិញ​​​អឺរ៉ុប ដូច​នេះ អឺរ៉ុប​នឹង​ទាញ​យក​លុយ​ថ្លៃ​ពន្ធ​២៨​ពាន់​លាន​ដុល្លារ​អាមេរិក​នោះ​ត្រឡប់​មក​វិញ​។ លោកស្រី​ថ្លែង​ថា​អឺរ៉ុប​ត្រូវ​តែ​ចាត់​វិធាន​ការ​ការ​ពារ​អតិថិជន​ និង​ម្ចាស់​អាជីវ​កម្ម​របស់​​ខ្លួន​​។​

គម្រោង​ដំឡើង​ពន្ធ​ដែល​កំពុង​ព្យួរ​ទុក​មាន​ដូច​ជា​ទំនិញ​ប្រភេទ​ទូក​, ស្រា​វីស្គី​របស់​អាមេរិក និង​ម៉ូតូ​។ អឺរ៉ុប​ចង់​យក​ពេល​២​អាទិត្យ​នៅ​ក្នុង​សម័យ​អន្តរ​កាល​នេះ​ដើម្បី​ពិគ្រោះ​គ្នា​ថា​តើ​​មុខ​ទំនិញ​ណា​ខ្លះ​ទៀត​ដែល​ត្រូវ​ដំឡើង​ពន្ធ​។ វិធាន​ការ​ថ្មី​នេះ​នឹង​ប្រមូល​ពន្ធ​ថែម​បាន​១៨​ពាន់​លាន​អឺរ៉ូ​ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យ​ការ​ដំឡើង​ពន្ធ​របស់​អាមេរិក និង​អឺរ៉ុប​​មាន​សមា​មាត្រ​គ្នា​។​​

លោក​ស្រី​ឡីយឹន​ថ្លែង​ថា​ទន្ទឹម​នឹង​នោះ យើង​តែង​តែ​បើក​ទូលាយ​​ក្នុង​​ការ​ចរ​ចា​គ្នា​ជា​និច្ច​​។ យើង​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា​នៅ​ក្នុង​ស្ថាន​ភាព​ដែល​ពិភព​លោក​កំពុង​ជួប​ប្រទះ​បញ្ហា​លំបាក​ដោយ​សារ​ភូមិ​សាស្ត្រ​សេដ្ឋ​កិច្ច និង​សភាព​ការណ៍​នយោបាយ​មិន​ច្បាស់​លាស់​ដូច​សព្វ​ថ្ងៃ​នេះ យើង​គ្មាន​ចិត្ត​ចង់​ដំឡើង​ពន្ធ​អី​សូម្បី​តែ​បន្តិ​ច​ព្រោះ​វា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​យើង​ទេ​​។

ដូច្នេះ​ យើង​ត្រៀម​​ខ្លួន​ជា​និច្ច​ដើម្បី​ជួប​សន្ទនា​គ្នា​។ មុខ​ទំនិញ​ដែល​អឺរ៉ុប​កំពុង​សម្រួច​មាត់​ដំឡើង​ពន្ធ​ឱ្យ​បាន​ខ្ពស់​មាន​ដូច​ជា​ទំនិញ​ឧស្សាហ​កម្ម និង​ទំនិញ​កសិ​កម្ម។​​ ឧទាហរណ៍​ដូច​ជា​អាលុយ​មីញ៉ូម, វាយ​ន​ភ័ណ្ឌ​, គ្រឿង​បរិក្ខារ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ, គ្រឿង​ផ្លា​ស្ទិច, សាច់​បក្សី​, សាច់​គោ, ពង​មាន់​-​ពង​ទា​, ផលិត​ផល​​ធ្វើ​ពី​ទឹក​ដោះ​គោ, ស្ករ​ស និង​បន្លែ​៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ