ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​​សង្គ្រាមពា​ណិជ្ជកម្ម​រវាងអាមេរិក​និង​កា​ណា​​ដា

8 ម៉ោង មុន

អា​មេ​រិ​ក​-​កា​ណា​ដា ៖ ការ​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​លើ​កា​ណា​ដា​បង្ហាញ​ថា ការ​ចូល​កាន់​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា នឹង​មិន​អាច​ដោះស្រាយ​អ្វី​ឡើយ​។ ការ​ចូល​កាន់​តំណែង​នា​ពេល​ខាង​មុខ​នេះ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា​លោក​MARK CARNEY មិន​អាច​បញ្ចប់​ការ​ដំឡើង​ពន្ធគយ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​២​នោះ​បាន​ឡើយ​។ លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​១១​មីនា គំរាម​បង្កើន​ពន្ធ​ដល់​ទៅ​៥០%…

អា​មេ​រិ​ក​-​កា​ណា​ដា ៖ ការ​ប្រកាស​របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​លើ​កា​ណា​ដា​បង្ហាញ​ថា ការ​ចូល​កាន់​តំណែង​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា នឹង​មិន​អាច​ដោះស្រាយ​អ្វី​
ឡើយ​។

ការ​ចូល​កាន់​តំណែង​នា​ពេល​ខាង​មុខ​នេះ​របស់​នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា​លោក​MARK CARNEY មិន​អាច​បញ្ចប់​ការ​ដំឡើង​ពន្ធគយ​ទៅ​វិញ​ទៅ​មករ​វាង​ប្រទេស​ទាំង​២​នោះ​បាន​ឡើយ​។ លោក​ត្រាំ​កាលពី​ថ្ងៃ​ទី​១១​មីនា គំរាម​បង្កើន​ពន្ធ​ដល់​ទៅ​៥០% គ្រោង​លើ​ដែកថែប​និង​អា​លុយ​មី​នី​ញ៉ូ​មកា​ណា​ដា តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក​លោក​បាន​ដូរ​ចិត្ត​វិញ​។

ការ​សម្រេចចិត្ត​នោះ​តាម​លោក​ត្រាំ​ថា មក​ពី​ខេត្ត​អុ​នតា​រី​យ៉ូ​កា​ណា​ដា​ប្រកាស​យកពន្ធ​ដល់​២៥% លើ​ការ​នាំ​ចេញ​អ​គ្កិ​ស​នី​របស់​ខេត្ត​នោះ​ដល់​មនុស្ស​១,៥​លាន​គ្រួសារ​និង​បណ្ដា​សហគ្រាស នា​ភាគ​ខាងជើង​សហរដ្ឋអាមេរិក​។ ទីបំផុត​ខេត្ត​កា​ណា​ដា​នោះ​បាន​បោះបង់​ចោល​វិញ​ការ​យកពន្ធ​បែប​នេះ​ពី​រដ្ឋ​អា​មេ​រិ​ក​ហើយ​លោក​ត្រាំ​ក៏​បោះបង់​ការ​យកពន្ធ​៥០%​នោះ​វិញ​ដែរ​។

ការ​តប​បក​វិញ​របស់​កា​ណា​ដា​លើ​ការ​ដំឡើង​ពន្ធ​របស់​អា​មេ​រិ​ក នាំ​ឲ្យ​លោក​ត្រាំ​ខឹង​។ លោក​បាន​សន្យា​ថា​ចាប់ពី​ថ្ងៃ​ទី​២​មេ​សា​ទៅ​នឹង​យកពន្ធ​ខ្ពស់​លើ​ការ​នាំ​ចូល​បណ្ដា​រថយន្ត​កា​ណា​ដា ដែល​ពន្ធ​ខ្ពស់​នោះ​នឹង​នាំ​ឲ្យ​មានការ​បញ្ចប់​ជា​ស្ថាពរ​ឧស្សាហកម្ម​រថយន្ត​ន​នៅ​កា​ណា​ដា​។ លោក​បន្ត​ថា​មធ្យ​បាយ​តែ​មួយ​គត់ ដែល​អាច​បញ្ចប់សង្គ្រាម​ពា​ណិ​ជ្ច​កម្ម​លុះត្រាតែ​កា​ណា​ដា យល់ព្រម​ឲ្យ​ប្រទេស​ខ្លួន​ក្លាយជា​រដ្ឋ​ទី​៥១​របស់​អា​មេ​រិ​ក​។

ចំណែក​នាយក​រដ្ឋមន្ត្រី​ថ្មី​កា​ណា​ដា​វិញ​មាន​ប្រតិកម្ម​តប​ថា ប្រទេស​លោក​នឹង​ឈ្នះ​ហើយ​ប្រទេស​យើង​ដាច់ខាត​មិន​ចូល​ទៅ​ក្នុង​សហរដ្ឋអាមេរិក ទោះជា​តាម​របៀប​ណា​ក្ដី​។ ក្នុង​សារ​តាម​បណ្ដាញ​សង្គម​របស់​លោក ប្រធានាធិបតី​អា​មេ​រិ​ក​សរសេរ​កាលពី​ថ្ងៃ​ទី​១២​មីនា​ថា ប្រ​សិន​ពលរដ្ឋ​កា​ណា​ដា​ក្លាយជា​ពលរដ្ឋ​អា​មេ​រិ​គ​នោះ​ពួក​គេ​នឹង​លែង​មាន​ពន្ធគយ​ឬ​បង់ពន្ធ​លើ​អ្វី​ៗ​ទៀត​។

ពលរដ្ឋ​កា​ណា​ដា​ពេល​នោះ​បង់ពន្ធ​ទាប​បំផុត​ហើយ​រស់នៅ ដោយ​មាន​សន្តិសុខ​ជាង​ពី​មុន ហើយនឹង​លែង​មាន​បញ្ហា​ព្រំដែន​ខាងជើង ហើយ​អា​មេ​រិ​ក​ដែល​ក្លាយជា​ប្រទេស​ដ៏​ធំ​ជាងគេ​នៃ​ពិភព លោក​នឹង​កាន់តែ​ខ្លាំង​ជាង​ពេល​ណា​ៗ​ទាំងអស់​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ