ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខណ្ឌទួលគោកចុះរៀបចំសណ្ដាប់ធ្នាប់ និង​ឱ្យ​អាជីវករធ្វើកិច្ចសន្យា​រុះរើសំយាបនៅផ្សារសំណង់១២

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះបានចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំដល់អាជីវករលក់ដូរនៅតាមដងផ្លូវផ្សារសំណង់១២ ព្រមទាំងធ្វើកិច្ចសន្យារុះរើសំយ៉ាបដែលរំលោភនៅតាមដងផ្លូវសាធារណៈ។ ការចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំអោយកាត់សំយាបនេះដឹកនាំដោយលោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក…

រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោកនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះបានចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំដល់អាជីវករលក់ដូរនៅតាមដងផ្លូវផ្សារសំណង់១២ ព្រមទាំងធ្វើកិច្ចសន្យារុះរើសំយ៉ាបដែលរំលោភនៅតាមដងផ្លូវសាធារណៈ។

ការចុះរៀបចំសណ្តាប់ធ្នាប់និងណែនាំអោយកាត់សំយាបនេះដឹកនាំដោយលោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក ។

លោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោក បានឱ្យដឹងថា ដោយមានការណែនាំពីឯកឧត្តមឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជា ពិសី អភិបាលខណ្ឌទួលគោកលោកបានដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមផ្លូវលេខ ២៦៥  សង្កាត់ទឹកល្អក់ទី៣ ផ្សារសំណង់​១២ដើម្បីសម្រួលចរាចរណ៍និងលើកកម្ពស់សោភ័ណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែប្រសើរ។

នៅខណៈនោះដែរលោកអភិបាលរងខណ្ឌទួលគោកក៍បានធ្វើការណែនាំដល់អាជីវករលក់ដូរ ដែលបានរំលោភយកទ្រូងផ្លូវ និងចញ្ចើមផ្លូវ ធ្វើរោងនិងសំយាបលក់ដូរនិងតាំងទំនិញ ត្រូវរុះរើចេញពីទ្រូងផ្លូវ ដោយខ្លួនឯងដើម្បីសម្រួលចរាចរណ៍ដែលតែងតែកកស្ទះជារៀងរាល់ថ្ងៃ។បើសិនជាប្រជាពលរដ្ឋមិនរុះរើសតាមការណែនាំអាជ្ញាធរនិងប្រើវិធានការរដ្ឋបាលដើម្បីរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតនោះឡើយ។

លោក ស៉ឹម សុផង់ អភិបាលរងខណ្ឌទួលគោកក៏បានបញ្ជាក់ថា អាជ្ញាធរមិនចង់ប្រើវិធានការក្ដៅនោះទេ សូមឲ្យអាជីវករក៏ដូចប្រជាពលរដ្ឋ មេត្តាចូលរួមសហការ ដើម្បីផ្លូវស្អាត បរិស្ថានស្អាត មានសោភ័ណភាពល្អ ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ