ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រកឃើញហើយក្មេងស្រីដែលរត់ចេញពីផ្ទះ​កាលពីម្សិលមិញ​

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំដែល​រត់​ចេញពីផ្ទះ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវ​បាន​រក​ឃើញហើយ​ នៅ​វេលា​ថ្ងៃត្រង់ថ្ងៃ​១២​ ខែមីនា ឆ្នាំ​២០២៥ នេះ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​អាយុ​១២​ឆ្នាំដែល​រត់​ចេញពីផ្ទះ​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក ត្រូវ​បាន​រក​ឃើញហើយ​ នៅ​វេលា​ថ្ងៃត្រង់ថ្ងៃ​១២​ ខែមីនា ឆ្នាំ​២០២៥ នេះ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល​១​និង​១២​នាទី​រសៀល ក្មេង​ស្រី​ម្នាក់អាយុ​១២​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៨C2 វិទ្យាល័យ​បាក់​ទូក បាន​រត់​ចេញពីផ្ទះ ធ្វើ​ឲ្យ​អាណាព្យាបាល​ព្រួយបារម្ភ និង​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​យក​កូន​ត្រឡប់​មក​ផ្ទះ​វិញ ។

តាម​ការ​បញ្ជាក់​អះអាង​របស់​អ្នកស្រី សេក ស៊ុន​ណា​រី អាយុ​៧២​ឆ្នាំ ដែល​ជា​ជីដូន​ថា មូលហេតុដែល​ចៅស្រី​គាត់​ចេញពីផ្ទះ ដោយសារ​ខឹង​ម្ដាយ​ស្ដីបន្ទោស​ថា ​អត់​ដែល​ចូល​សាលារៀន និង​បាន​បន្សល់​ទុក​សំបុត្រ​១​សន្លឹក​មាន​ខ្លឹមសារ​ថា «​ម៉ែ​មិនបាច់​ដើរ​រក​ខ្ញុំ​ទេ ខ្ញុំ​ចេញពីផ្ទះ​ហើយ ខ្ញុំ​ហត់​ពេក​ហើយ​» ។

មន្ត្រី​នគរបាល​ឱ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទៅដល់​វិទ្យាល័យ​បាក់​ទូក ជួបនឹង​អ្នកគ្រូ​ប្រចាំ​ថ្នាក់​និង​បាន​បញ្ជាក់​ថា សិស្ស​ឈ្មោះ រុណ ចន្ទ​រស្មី មិន​ដែល​ចូល​រៀន​ទេ អវត្តមាន​ជា​ញឹកញាប់ ទើប​គាត់​ផ្តល់​ព័ត៌មាន​ប្រាប់​អាណាព្យាបាល ។

ទោះបីជា​បែប​ណា នៅ​ម៉ោង​ប្រហែល​១២​និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ឃើញ​ក្មេង​ស្រី​ខាងលើ​នៅផ្ទះ​មិត្តភក្តិ ហើយ​បាន​នាំ​ទៅ​ប្រគល់​ឲ្យ​ឪពុក​ម្ដាយ​វិញ​ហើយ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ