ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ខែ​ដំបូង​ឆ្នាំ​នេះ​! ពាណិជ្ជកម្ម​ទ្វេរ​ភាគី​វៀតណាម និង​ចិន​ឈាន​ដល់​៣១​ពាន់​លាន​ដុល្លារ

8 ម៉ោង មុន

ប្រទេស​វៀតណាម ៖ ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ប្រទេស​វៀតណាម បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​២​ខែ​ដំបូង​ឆ្នាំ ២០២៥ ការ​នាំ​ចូល និង​នាំ​ចេញ​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ស្ថិត​នៅ​កម្រិត​មធ្យម​ជាមួយ​តម្លៃលើស​ពី​៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ តម្លៃ​នៃ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ…

ប្រទេស​វៀតណាម ៖ ទិន្នន័យ​ពី​ការិយាល័យ​ស្ថិតិ​ជាតិ​ប្រទេស​វៀតណាម បាន​បង្ហាញ​ថា គិត​ត្រឹម​រយៈពេល​២​ខែ​ដំបូង​ឆ្នាំ ២០២៥ ការ​នាំ​ចូល និង​នាំ​ចេញ​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ស្ថិត​នៅ​កម្រិត​មធ្យម​ជាមួយ​តម្លៃលើស​ពី​៣១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។

តម្លៃ​នៃ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ ឈាន​ដល់ ២៣.៣​ពាន់​លាន​ដុល្លារ ពោល​កើនឡើង ២០.៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ទោះ​យ៉ាងណា​ក៏​ដោយ តម្លៃ​នៃ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​ត្រឹមតែ ៧.៩​ពាន់​លាន​ដុល្លារ ពោល​ធ្លាក់​ចុះ ២.១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

យោង​តាម​ក្រសួងកសិកម្ម និង​បរិស្ថាន​របស់​ប្រទេស​វៀតណាម​បានឱ្យ​ដឹង​ថា តម្លៃ​នៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​វៀតណាម​ក្នុង​ខែកុម្ភៈ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន ៣៥០​លាន​ដុល្លារ ដែល​នាំ​ឱ្យ​តម្លៃ​នៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​សរុប​ក្នុង​រយៈពេល​២​ខែ​ដំបូង នៃ​ឆ្នាំ​នេះ កើនឡើង​ដល់ ៧២៤​លាន​ដុល្លារ​។

បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន តម្លៃ​នៃ​ការ​នាំ​ចេញ​បន្លែ និង​ផ្លែ​ឈើ​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ៤៣% ខណៈ​ដែល​ការ​នាំ​ចេញ​ទៅ​កាន់​សហរដ្ឋអាមេរិក​កើនឡើង ៣៨% និង​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ថៃ​កើនឡើង ៥% ។

ចាប់តាំងពី​ដើមឆ្នាំ ២០២៥ រហូត​មក​ទល់​ពេល​នេះ ប្រទេស​ចិន​បាន​រឹត​បន្តឹង​ការ​នាំ​ចូល​ទំនិញ​មួយ​ចំនួន​ពី​ប្រទេស​វៀតណាម ជា​ពិសេស​ផ្លែ​ទុរេន​ផង​ដែរ ដ្បិត​មហាអំណាច​សេដ្ឋកិច្ច​ទី​២​ពិភពលោក​មួយ​នេះ គឺជា​ទីផ្សារ​នាំ​ចូល​ធំ​បំផុត​របស់​វៀតណាម និង​ជាទី​ផ្សារ​នាំ​ចេញ​ធំ​ទី​ពីរ ហើយ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​ទំនិញ​ដ៏​ធំ​បំផុត ពិសេស​វត្ថុធាតុដើម​សម្រាប់​ការ​ផលិត​ទៅ​កាន់​ប្រទេស​វៀតណាម​ផង​ដែរ​។

សូម​ជម្រាប​ថា ពាណិជ្ជកម្ម​ទ្វេភាគី​វៀតណាម និង​ចិន​បាន​ឈាន​ដល់​ចំនួន​កំណត់​ត្រា​ខ្ពស់​បំផុត ពោល​គឺ​ចំនួន​២០៥​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន​។ ប្រភព ៖ VietnamPlus

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ