ការរកឃើញជំងឺមហារីកនៅកម្ពុជាបានមានកំណើនយ៉ាងខ្លាង គួរអោយព្រួយបារម្ភ ដោយកើនឡើងរហូតដល់ជិត៩០ភាគរយនៅឆ្នាំ២០២៤ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ។ នេះបើតាមសម្តីមន្ត្រីជាន់ខ្ពស់ ក្រសួងសុខាភិបាលម្នាក់បាននិយាយប្រាប់កោះសន្តិភាព នៅថ្ងៃទី១២ ខែមីនានេះ ។
មន្ត្រីដែលនិយាយសុំមិនបញ្ចេញឈ្មោះបាននិយាយថា តាមរបាយការណ៍ដែលលោកឃើញ អ្នកមកព្យាបាលជំងឺមហារីក តាមមន្ទីរពេទ្យបានកើនឡើង៨៧,៤២ ភាគរយ ពីចំនួន១៦៨១៧នាក់ នៅឆ្នាំ២០២៣ ដល់ចំនួន៣១៥១៨នាក់នៅឆ្នាំ២០២៤ ។
វេជ្ជបណ្ឌិតរូបនេះ ក៏បានអោយដឹងដែរថា ក្នុងចំណោមនោះ ស្ត្រីមានកើតជំងឺមហារីកច្រើនជាងបុរស ។ ជំងឺមហារីកសុដន់ និងជំងឺមហារីកមាត់ស្បូន គឺមានច្រើនជាងគេបំផុត ។
របាយការណ៍ក៏បានបង្ហាញផងដែរ ពីកិច្ចខិតខំរបស់ក្រសួងសុខាភិបាល ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមិនឆ្លង និងការលើកកម្ពស់ការព្យាបាលជំងឺមិនឆ្លងដោយរួមទាំងជំងឺមហារីកផងដែរ ៕
ចែករំលែកព័តមាននេះ