កណ្តុរស្រែមានហាងឆេងល្អ ខណៈអ្នកភូមិទិញមកអាំ.ងលក់ដាច់ ក្នុង១ថ្ងៃអស់ជាង១០គីឡូ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កណ្តុរស្រែពិតជាមានហាងឆេងប្រជាពលរដ្ឋទិញមកអាំងលក់ជាមួយបុកម្ជូរស្វាយខ្ចី លក់ដាច់ក្នុង១ថ្ងៃអស់ជាង១០គីឡូក្រាម ។ នេះបើតាមការឱ្យដឹងពីអ្នកលក់កណ្តុរស្រែអាំង នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ក្នុងភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ។
ស្ត្រីម្នាក់លក់កណ្តុរអាំងបានឱ្យដឹងថា កណ្តុរអាំងពិតជាលក់ដាច់ ខណៈដែលប្រជាពលរដ្ឋនៅតាមបណ្តាស្រុកស្រែចូលចិត្តទិញយកទៅបរិភោគជាមួយបាយ ។ ការលក់កណ្តុរអាំងបុកម្ជូរស្វាយខ្ចី គាត់លក់១ថ្ងៃកណ្តុរជាង១០គីឡូក្រាមដែលមានអ្នកក្នុងភូមិមានប្រមាណជា៤ទៅ៥កន្លែង។
ស្ត្រីរូបនោះបានបញ្ជាក់ថា៖កណ្តុរដែលគាត់អាំងលក់នេះ គឺគាត់ទិញពីអ្នករកដោយដាក់អង្គប់រឺអន្ទាក់ដែលទិញជាក់ស្តែងអ្នករកនៅវាលស្រែ ការពារទិញប៉ៈកណ្តុរដែលដាក់ថ្នាំយកមកលក់ពេលអាំងលក់អាចប្រឈមប៉ៈពាល់សុខភាពអ្នកទិញទៅបរិភោគអាចរាគ ឬក្អួតក៍មាន ទើបបានទៅទិញដល់កន្លែង ។ កណ្តុរធ្វើហើយ១គីឡូក្រាម កណ្តុរបង្កង់តំលៃមាន៨.០០០រៀលនិងកណ្តុរប្រែងធំ១គីឡូក្រាមតំលៃ១ម៉ឺនរៀល។
អ្នកលក់បានបញ្ជាក់ថា នៅពេលដែលទិញកណ្តុរបានហើយបានយកមកលាងជម្រះអោយស្អាតហើយសំដិលអោយស្រស់ទឹក ទើបប្រឡាក់អំបិលនិងគ្រឿងរួចហាលអោយស្រពាប់ ទើបដោតចង្កាត់អាំងលក់មាន១ចង្កាត់កណ្តុរធំ៣និងកណ្តុរតូចល្មម៤ទៅ៥តំលៃ២.៥០០រៀល ហើយ១ថ្ងៃអាំងលក់បានជាង១០គីឡូក្រាមដែលអាំងលក់ដាច់ល្អនេះជាចំណូលសម្រាប់គ្រួសារ៕
















ចែករំលែកព័តមាននេះ