ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ភ្ជុំបិណ្ឌ​ជិត​ចូល​មក​ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​ឆែក​ខ្ទេច​គ្មាន​សល់

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​ពិធីបុណ្យ​ភ្ជំបិណ្ឌ​កំពុង​ខិតចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នោះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រួម​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ក្រុម​អាជីវក​រដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ស្វែងរក​ទំនិញ​ដែល​ខូចគុណភាព និង​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។ លោក អ៊ុត…

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ដែល​ពិធីបុណ្យ​ភ្ជំបិណ្ឌ​កំពុង​ខិតចូល​មក​ដល់​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នោះ​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​រួម​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ក្រុម​អាជីវក​រដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​អ្នក​លឿង​ស្វែងរក​ទំនិញ​ដែល​ខូចគុណភាព និង​ទំនិញ​ដែល​ច្បាប់​ហាមឃាត់​ដកហូត​យក​ទៅ​បំផ្លាញ​ចោល ។

លោក អ៊ុត សុភាព ប្រធាន​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង​បានអោយ​ដឹង​ថា នៅ​ក្នុង​សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ​មន្ត្រី​របស់​លោក​បាន​ចូល​ត្រួតពិនិត្យ​ទំនិញ​នៅ​ក្នុង​តូប​លក់ដូរ​ចំនួន​១៩​តូប​ក្នុង​នោះ​បាន​រក​ឃើញ​ទំនិញ​ខូចគុណភាព​ចំនួន​៥​មុខ ស្មើនឹង​៣០​គីឡូក្រាម ដែល​មាន​ដូច​ជា ទឹក​ប្រេងខ្យង Dau Hao ៣៧​ដប​, ទឹកដោះគោ​ប៉ា​រ៉ា​៣៤​ប្រអប់​, ទឹកក្រូច​ឆ្មា​ថៃ​៤​ដប​, គ្រឿង​ទឹក​ស៊ុប​៩​ដប​តូច​, និង​ភេសជ្ជៈ​ចម្រុះ​៧​ដប ។ ជាមួយ​គ្នា​នោះ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ធ្វើតេស្ត​បឋម​រកសារ​ធាតុគីមី Borax ទៅ​លើ​សរសៃ​គុយទាវ​បាន​ចំនួន​៣​គំរូ​ផង​ដែរ ប៉ុន្តែ​ជា​លទ្ធផល​រក​ពុំ​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី Borax នោះ​ទេ ។

នៅ​ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ​នោះ​ដែរ​មន្ត្រី​ជំនាញ​បាន​ថ្លែងអំណរគុណ​ចំពោះ​អាជីវករ​ទាំងអស់​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ ហើយ​ក៏​បាន​សំណូមពរ​ផង​ដែរ​ចំពោះ​បងប្អូន​ក្រុម​អាជីវករ​បើ​ដឹង​ថា ទំនិញ​របស់​ខ្លួន​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ កំប៉ុង​ប៉ោង​កំ​ពិត ឬ​មាន​ច្រេះ​ស៊ី​ជាដើម​សូមកុំ​ដាក់​តាំង​លក់​អោយ​សោះ ព្រោះ​ទំនិញ​ទាំងនោះ​បាន​ខូចគុណភាព​ទៅ​ហើយ និង​នាំ​អោយ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ប្រើប្រាស់​ថែម​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ