ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮសន្ធឹកធ្លាក់ពីលើសណ្ឋាគារ…ក្រឡេកមើលជាមនុស្សស្រីម្នាក់នេះសោះ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ត្រូវ​បាន​គេ​ឃើញធ្លាក់​ពី​ជាន់​ទី​១២​នៃ​សណ្ឋាគារ​ដឹ​លី​ត​ស៍​ស្លាប់​ក្នុង​ស្ថានភាព​ដេក​ផ្កាប់មុខ បែកក្បាល​ខ្ទេច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២​ខែកញ្ញា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​អាយុ​ជាង​៣០​ឆ្នាំ ត្រូវ​បាន​គេ​ឃើញធ្លាក់​ពី​ជាន់​ទី​១២​នៃ​សណ្ឋាគារ​ដឹ​លី​ត​ស៍​ស្លាប់​ក្នុង​ស្ថានភាព​ដេក​ផ្កាប់មុខ បែកក្បាល​ខ្ទេច និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​១២​ខែកញ្ញា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ តាម​អ្នក​ឃើញ​​ហេតុការណ៍​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រូប​នេះ​ ដែល​ដំបូង​សង្ស័យ​ថា ​ជា​ជនជាតិ​ចិន ដើរ​ឡើង​ទៅ​ជាន់​ទី​១២​ ដែល​ជា​ជាន់​លើ​គេ​បង្អស់ ហើយ​មិនដឹង​ថា ​មាន​វិបត្តិ​អ្វី​ទេ ​ស្រាប់តែ​លោត​ចុះមក​ក្រោម​បែកក្បាល​​ហូរ​ឈាម​ស្លាប់​ភ្លាមតែ​ម្តង និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ ។

ទោះជា​យ៉ាងណា មហាជន​មានការ​សង្ស័យ​ថា បើសិនជា​ជន​រង​គ្រោះ​លោត​សម្លាប់​ខ្លួន​មែន មិន​មាន​អំបែង​កញ្ចក់​ធ្លាក់​មក​ជាមួយ​ទេ សង្ស័យ​មាន​គេ​ច្រាន​ចុះ​មក​ក្រោម​ក៏​មិនដឹង ។ បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មិនមែន​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នេះ​ទេ គឺ​ដើរមក​ពី​ក្រៅ​រួច​ចូល​ទៅ​ក្នុង​សណ្ឋាគារ ​ហើយ​លោត​សម្លាប់​ខ្លួនឯង​តែ​ប៉ុណ្ណោះ មិន​មាន​គេ​ច្រាន​ទម្លាក់​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថ​កិច្ច​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ។

នៅ​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា ព័ត៌មាន​ដែល​មានការ​មន្ទិល​សង្ស័យ ​ជុំវិញ​ស្ត្រី​ម្នាក់​ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ​កម្ពស់​១២​ជាន់​នោះ ត្រូវ​បាន​បង្ហាញ​ថា ស្ត្រី​រង​គ្រោះ​មិន​បាន​លោត​សម្លាប់​ទេ និង​ជា​ស្ត្រី​ខ្មែរ​មិនមែន​ជា​ជន​ជាតិ​ចិន​ទេ ។ អត្តសញ្ញាណ​ស្ត្រី​រង​គ្រោះ​វ័យក្មេង​ដែល​ធ្លាក់ពី​ជាន់​ទី​១២​នៃ​សណ្ឋាគារ​ដឹ​លី​ត​(THE LITZ) បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​នោះ គេ​នៅ​មិន​ទាន់​ស្គាល់​នៅឡើយ​ទេ ។

របាយការណ៍​របស់​នគរបាល​ដែល​យោង​តាម​ការ​បំភ្លឺ​របស់​សាក្សី​នៅ​កន្លែង​កើតហេតុ បានឲ្យ​ដឹង​​ថា ពេល​កំពុងធ្វើការ​ងារ​ស្រាប់តែ​ឮ​សំឡេ​ង​ធ្លាក់​ពីលើ​អគារ​សណ្ឋាគារ THE LITZ ក៏​នាំ​គ្នា​ចេញ​ទៅ​មើល ស្រាប់​តែ​ឃើញ​ជន​រងគ្រោះ​ម្នាក់​ធ្លាក់​ពី​ជាន​លើ​មក​ដី​ស្លាប់ ។ ស្ត្រី​រង​គ្រោះ​ស្លៀកខោ​ខូ​វ​ប៊​យ​ជើង​ខ្លី ពាក់​អាវដៃវែង ពណ៌​ប្រផេះ ស្លាប់​ក្នុង​ស្ថានភាព​ដេក​ផ្កាប់មុខ​ឈាម​ហូរ​ចេញពី​ក្បាល ។ មន្ត្រី​នគរបាល​ខណ្ឌ​៧​មក​រា​បាន​ឲ្យ​ដឹង​ថាក្រោយ​ពី​ការ​ធ្វើ​កោសល្យវិច័យ​របស់​កា​រិ​យាល័យ​នគរបាល​បច្ចេកទេស​និង​វិទ្យាសាស្ត្រ ព្រមទាំង​ក្រុម​គ្រូពេទ្យ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ជន​រង​គ្រោះ​បាក់​កដៃ​ស្តាំ បែកក្បាល និង​ចេញ​ទឹកនោម ឯការ​ធ្វើតេស្ត​ពុំ​មាន​សារធាតុ​ញៀន​ទេ ។

បើ​តាម​ការ​ស្រាវជ្រាវ តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព ជន​រង​គ្រោះ​ដើរ​ពី​ខាងក្រៅ​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ឡើង​តាម​ជណ្តើរយន្ត​ទៅ​ជាន់​ទី​១២ និង​ជាន់​លើ​ប្រអប់​ភ្លើង ហើយ​លោត​ពីលើ​សណ្ឋាគារ​មក​ក្រោម​តែ​ម្តង ដោយ​បន្សល់​ទុក​ស្បែកជើង​១​គូ នៅ​កន្លែង​កើតហេតុ ។

តាម​រយៈ​វី​ដេ​ឃ្លី​ប​ដែល​បាន​ផ្សព្វផ្សាយ ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា បង្ហាញ​ថា មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ដើរ​ឆ្លងផ្លូវ​ចូល​ទៅក្នុង​សណ្ឋាគារ ។ បន្ទាប់​មក​សន្តិសុខ​បើកទ្វារ​សណ្ឋាគារ ជន​រង​គ្រោះ​ក៏​ឡើង​តាម​ជណ្តើរយន្ត​ទៅ​ជាន់​ខាងលើ​ជាមួយ​បុរស​ម្នាក់ ប៉ុន្តែ​បុរស​នោះ​បាន​ចុះ​នៅ​ជាន់​ផ្សេង​គ្នា ។ ក្នុង​ឃ្លី​ប​វី​ដេ​អូ​បាន​បង្ហាញ​ទៀត​ថា តាម​ពិនិត្យ​សកម្មភាព​របស់​នាង​ទំនងជា​ច្រឡំ​បន្ទប់​ដែល​ត្រូវ​ទៅ​រក ទើប​បន្ត​ឡើង​ដល់​ជាន់​ទី​១២ ។ ពេល​ចេញពី​ទ្វារជណ្តើរយន្ត​ដែល​គ្មាន​រនាំង និង​ងងឹត​ផង ធ្វើ​ឲ្យ​នាង​ផុត​ជើង​រអិល​ធ្លាក់​មក​ក្រោម​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​ស្ត្រី​គ្រោះ​ធ្លាក់​ពីលើ​សណ្ឋាគារ THE LITZ នោះ យើង​មិន​ទាន់​ហា​៊​ន​សន្និដ្ឋាន​ពី​មូលហេតុ​អ្វី​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា នាង​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​មក​ដី ។ ចំពោះ​វី​ដេ​អូ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​ដែល​ឆែក​ឃើញ​នោះ​ពិតជា​បង្ហាញ​ថា ស្ត្រី​រង​គ្រោះ​ដើរ​រអិល​ជើង​ធ្លាក់​ដោយ​ខ្លូ​ន​ឯង ហើយ​ហេតុ​អ្វី​បានជា​ជណ្តើរយន្ត​គ្មាន​រនាំង ​ដើម្បី​ការពារ​សុវត្ថិភាព​នោះ? លោក​ស្នងការ​រង​ប្រាប់​ថា លោក​ក៏​មិនដឹង​ដែរ​ព្រោះ​មិន​បាន​ឡើង​ទៅ​ដល់ទី​នោះ ។

មានការ​និយាយ​ថា ករណី​ស្ត្រី​រង​គ្រោះ​ដែល​ធ្លាក់​ពីលើ​សណ្ឋាគារ​ស្លាប់​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ដល់​ស្ត្រី​រង​គ្រោះ ព្រោះ​តាម​រូបភាព​ជាក់ស្តែង​នាង​គ្មាន​បំណង​លោត​សម្លាប់​ខ្លួន​ទេ គឺ​គ្រាន់តែ​ដើរ​ចេញ​ផុត​ពី​ទ្វារ​ជណ្តើរយន្ត​ក៏​រអិល​ជើង​ធ្លាក់​មក​ក្រោមតែ​ម្តង ដោយសារ​ស្ថានភាព​ងងឹត​គ្មាន​អំ​ពូ​ល​ភ្លើង​បំភ្លឺ និង​គ្មាន​រនាំង​ការពារ​សុវត្ថិភាព ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ