ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ​៥០​នាក់ ដែល​កាន់​តំណែង​ក្នុង​រាជរដ្ឋាភិបាល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃនេះ បាន​សម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥០​នាក់ ដែល​ចូល​កាន់…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប នៅ​ថ្ងៃនេះ បាន​សម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៥០​នាក់ ដែល​ចូល​កាន់ តំណែង​ក្នុង​រាជរដ្ឋាភិបាល ហើយ​ធ្វើ​ឡើង​បន្ទាប់​ពី​ពួក​គាត់​លាលែង​ពី​សមាជិក​សភា​។ ទន្ទឹម​នឹង​នេះ គ​.​ជ​.​ប ក៏​បាន​ប្រកាស​ទទួលស្គាល់ តំណាងរាស្ត្រ​ដែល​ស្ថិត​ក្នុង​លេខ​រៀង​បម្រុង ឲ្យ​ក្លាយជា​តំណាងរាស្ត្រ ពេញ​សិទ្ធិ​ជំនួស​តំណាងរាស្ត្រ​ចាស់ របស់​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​៣៨​នាក់​ផង​ដែរ​។

ទាក់ទិន​នឹង​បេក្ខជន​អ្នកតំណាង​រាស្ត្រ​ថ្មី​ដែល​ជ្រើស​តាម​លេខ​រៀង​បន្ទាប់​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខជន​គណបក្ស​នយោបាយ​នោះ​អ្នកនាំពាក្យ​រដ្ឋសភា​លោក ឡេ​ង ប៉េង​ឡុ​ង បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប បាន​ផ្ញើ​បញ្ជី​ឈ្មោះ​បេក្ខជន​សមាជិក​សភា​ដែល​ត្រូវ​ជំនួស​សមាជិក​សភា​ដែល​បាន​លាលែង​ពី​សមាជិក​សភាព​រួច​ហើយ​។ លោក​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​បេក្ខជន​ដែល គ​.​ជ​.​ប បាន​បញ្ជូន​មក មុន​ដាក់​ក្នុង​សម័យប្រជុំ​ពេញអង្គ រដ្ឋសភា​។

លោក ឡេ​ង ប៉េង​ឡុ​ង ក៏​បាន​ឲ្យ​ដឹង​ថា រដ្ឋសភា​ក៏​នឹង​បើក​សម័យប្រជុំ​ពេញអង្គ​ក្រោម អធិបតីភាព​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​នៅ​ស​ប្តា​ហ៍​ក្រោយ ដើម្បី​ប្រកាស​សុពលភាព អ្នកតំណាង​រាស្ត្រ​ថ្មី ដែល គ​.​ជ​.​ប បញ្ជូន​មក​ផង​។ សូម​ជម្រាប​ថា បេ​ក្ខ​ជ​ដែល គ​.​ជ​.​ប បញ្ជូន​ទៅ​រដ្ឋសភា​នេះ ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា បាន​បញ្ជូន​ឈ្មោះ​បេក្ខជន​ទាំងនេះ​ដែល​ត្រូវ​ជំនួស​សមាជិក​សភា​ដែល​បាន​លាលែង​ពី​តំណែង ដើម្បី​តួនាទី​រាជរដ្ឋាភិបាល​ទៅ គ​.​ជ​.​ប កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ