ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Samsung ចង់ឱ្យ​ប្លែក​ពី Apple ត្រៀម​វាយលុក​លើ​រឿង​១​នេះ

5 ឆ្នាំ មុន

ខណៈ​ដែល Apple បាន​ប្រកាស​ពី iPhone ថ្មី​ៗ​ចំនួន​បី​ប្រភេទ​កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ អ្នក​តាមដាន​ទីផ្សារ​មិន​គិត​ថា Apple នឹង​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អាជីវករ ​និង​បុគ្គលិក​ធ្វើការ​ឡើយ ។…

ខណៈ​ដែល Apple បាន​ប្រកាស​ពី iPhone ថ្មី​ៗ​ចំនួន​បី​ប្រភេទ​កាលពី​ថ្ងៃ​ពុធ​កន្លង​មកនេះ អ្នក​តាមដាន​ទីផ្សារ​មិន​គិត​ថា Apple នឹង​ផ្តោត​សំខាន់​លើ​តម្រូវការ​របស់​អាជីវករ ​និង​បុគ្គលិក​ធ្វើការ​ឡើយ ។

ផ្ទុយ​មក​វិញ ការ​ចេញ​លក់ Galaxy S9 កាលពី​ខែកុម្ភៈ និង ​Galaxy Note 9 នៅ​ខែសីហា​កន្លង​មកនេះ បាន​ផ្តល់​បច្ចេកវិទ្យា​ពិសេស​ៗ​ជា​ច្រើន​ដែល​ស្រប​ទៅ​នឹង​វិស័យ​អាជីវក​កម្ម ។ ក្នុង​នោះ​រួម​មាន Enterprise Edition របស់​ Galaxy S9 រួម​ជាមួយនឹង​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ Galaxy Note 9 ជា​ពិសេស​សម្រាប់​បុគ្គលិក​ការងារ​ដែល​ប្រញាប់​ជាដើម ព្រោះតែ​សមត្ថភាព​ក្នុង​ការ​ដំណើរការ DeX Android Desktop និង​ S Pen ដែល​អាច​ប្រើ​ក្នុង​ពេល​ធ្វើ​បទ​បង្ហាញ​បាន ។

លោក Mike Coleman ប្រធាន​ផ្នែក​ទូរស័ព្ទ​ដៃ​ក្នុង​ក្រុមហ៊ុន​Samsung បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ៖« ពួក​យើង​គិត​ថា​វា​ជា​កត្តា​ខុស​គ្នា​ពិតប្រាកដ​មួយ​សម្រាប់ Samsung ក្នុង​ការ​គិតគូរ​ដល់​តម្រូវការ​របស់​អ្នកធ្វើការ ដែល​ខុស​គ្នា​ក្នុង​ករណី​ជា​ច្រើន​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​ធម្មតា​ដទៃ »​។

ការ​ចេញ​លក់​ Note 9 កាលពី​ខែសីហា​កន្លង​មកនេះ ត្រូវ​បាន​តាម​ដោយ​ការ​ចេញ​លក់​ឧបករណ៍​ដែល​ផ្តោត​លើ​អាជីវករ​ដទៃ​ទៀត​ដូច​ជា Galaxy Tab Active 2 ជាដើម ។

លោក Coleman បាន​បន្ត​ថា ផលិតផល​នេះ​កំពុង​តែ​ជួយ​ដល់ Samsung ក្នុង​ការ​ស្វែងរក​អ្នក​ផ្តល់​ដំណោះស្រាយ ។

លោក​បាន​បន្ថែម​ទៀត​ថា Samsung មើលឃើញ​ការ​លូតលាស់​ច្រើន​ជាងគេ​ពី​ដៃគូ​ដែល​ផ្តោត​សំខាន់​លើ​ភូមិសាស្ត្រ​ច្បាស់លាស់​នៅ​ក្នុង​សហរដ្ឋអាមេរិក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ