ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀ.ន ពីរ​នាក់​ទៅ​តុលាការ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ប្រឆាំង​បទល្មើស​គ្រឿងញៀន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ហើយ​។ លោក​វរសេនីយ៍ត្រី…

ខេត្តបន្ទាយ​មាន​ជ័យ ៖ មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​២​នាក់ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ប្រឆាំង​បទល្មើស​គ្រឿងញៀន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ហើយ​។ លោក​វរសេនីយ៍ត្រី ង៉េ​ង សុ​ជា នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា​៖ ដើម្បី​អុ​ន​វត្ត ភូមិ​-​ឃុំ​មាន​សុវត្ថិភាព លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ តែង​ដាក់​ចេញ​នូវ​បទបញ្ជា ដល់​កងកម្លាំង​នគរបាល​ការិយាល័យ​ជំនាញ ក៏​ដូច​ជា​អធិការដ្ឋាន​នគរបាល គ្រប់ ស្រុក ក្រុង ត្រូវ​យកចិត្តទុកដាក់​ពី​បទល្មើស​គ្រឿងញៀន ព្រោះ​បញ្ហា​គ្រឿងញៀន តែងតែ​បង្ក​ចេញ​នូវ​ភាព អសន្តិសុខ​ដល់​សង្គម​។

ជា​លទ្ធផល កងកម្លាំង​ជំនាញ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​កម្លាំង នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ បាន​ចុះ​ប្រតិបត្តិការ​ល្បាត ត្រួតពិនិត្យ​រដ្ឋបាល នៅ​ចំណុច​មុខ​អធិការដ្ឋាន នគរបាល​ស្រុក​អូរ​ជ្រៅ ស្ថិត​ក្នុងភូមិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​ចំនួន​២​នាក់ និង​ធ្វើការ​ចាប់​ឃាត់ខ្លួន​តាម​បទបញ្ជា​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត មាស ច័ន្ទ​ពិសិដ្ឋ​។ ជនសង្ស័យ​ទាំង​២​នាក់​មាន​៖

១-​ឈ្មោះ សន ពិសី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​មិន​ពិតប្រាកដ​,២-​ឈ្មោះ ហេង សុមេធា ហៅ ហេង ហុ​ក​សៀ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ជាមួយនឹង​ការ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច បាន​ឆែកឆេរ​រក ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម ពណ៌​២​ថង់​តូច​ទម្ងន់​២១,៤៤​ក្រាម ,​ជញ្ជីង​ថ្លឹង​១​គ្រឿង​, រថយន្ត​ជិះ​ធ្វើ​សកម្មភាព​១​គ្រឿង​,​ទូរស័ព្ទ​ដៃ​២​គ្រឿង និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន​។

បច្ចុប្បន្ន ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល ជំនាញ បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ