ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​នយោបាយ​ម្នាក់​ថា សម រ​ង្ស៊ី ជា​អ្នក​បំផ្លាញ​រចនាសម្ព័ន្ធ​បក្ស​សង្គ្រោះ​ជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​ប្រកាន់​ជំហរ​កណ្តាល​ម្នាក់​បាន​អះអាង​ថា មូលហេតុ​ដែល​អន្តរជាតិ​មិន​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​តែ​លោក សម រ​ង្ស៊ី បាន​បំ​ផ្លាញ​រចនាសម្ព័ន្ធ​គណបក្ស​តាម​រយៈ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ខ្យល់ ។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​លោក សម…

រាជធានី​ភ្នំពេញ ៖ អ្នកវិភាគ​នយោបាយ​ប្រកាន់​ជំហរ​កណ្តាល​ម្នាក់​បាន​អះអាង​ថា មូលហេតុ​ដែល​អន្តរជាតិ​មិន​ដាក់​គំនាប​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ដោយសារ​តែ​លោក សម រ​ង្ស៊ី បាន​បំ​ផ្លាញ​រចនាសម្ព័ន្ធ​គណបក្ស​តាម​រយៈ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ខ្យល់ ។

ការ​លើក​ឡើង​នេះ​ស្រប​ពេល​ដែល​លោក សម រ​ង្ស៊ី បង្កើត​ចលនា​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស កាលពី​ពេល​កន្លង​មកនេះ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​តុលាការ​រំលាយ និង​ពេល​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ឃាត់ខ្លួន​ពន្ធនាគារ ។

លោក សុខ សុគន្ធ ហៅ​ថា ជេ​ម សុខ ត្រូវ​បាន​គេ​ហៅ​អ្នកវិភាគ​នយោបាយ​មួយ​រូប​នៅ​ក្រៅប្រទេស​បាន​អះអាង​ថា គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ និង​គ្មាន​អន្តរជាតិ​ណា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​បាន​នោះ​ទេ ដោយសារ​រចនាសម្ព័ន្ធ​បក្ស​ប្រឆាំង​ធ្វើ​ឲ្យ​អន្តរជាតិ​មិន​អាច​ទុកចិត្ត​បាន ។

ការ​អះអាង​នេះ​បន្ទាប់​ពី​ឃើញ​បញ្ហា​ផ្ទៃក្នុង​របស់​អតីត​បក្ស​ប្រឆាំង​បាន​កំពុង​តែ​កើត​មាន​ជា​បន្តបន្ទាប់​នោះ ហើយ​ស្វះស្វែង​ដើម្បី​ឲ្យ​អន្តរជាតិ​ជួយ​ដើម្បី​ឲ្យ​មានការ​បោះ​ឆ្នោត​ឡើង​វិញ ហើយ​មាន​វត្តមាន​គណបក្ស​ប្រ​ឆាំ​ង ។

លោក សុខ សុគន្ធ បាន​លើក​ឡើង​ថា «​គ្មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ ហើយ​បើ​មាន​គឺ​មាន​កម្រិត​តិច​ណាស់ ។ អ្វី​ដែល​សម្តេច ហ៊ុន សែន ចង់​ធ្វើ​គឺ​បន្ត​អាណត្តិ​ទី​៦​ទៅ​មុខ ហើយ​រហូត មក​ដល់​ពេល​នេះ ហ៊ុន សែន មិន​ទាន់​ទទួល​បាន​សម្ពាធ​ធ្ង​រ​ធ្ងន់ ដើរ​ថយក្រោយ​ដល់​សូន្យ នោះ​ទេ​» ។

យ៉ាងណា​ក្តី​អ្នកវិភាគ​រូប​នេះ​ក៏​បាន​លើក​ឡើង​ថា សព្វ​ថ្ងៃនេះ​មាន​បងប្អូន​មួយ​ចំនួន​បាន​យល់​ខុស​តាម​សំដី​លោក សម រ​ង្ស៊ី ដែល​ជា​សម្លេង​ខ្យល់ ។ លោក​បាន​បង្ហាញ​មូលហេតុ​ដែល​អន្តរជាតិ​មិន​លូកដៃ​លើ​រដ្ឋាភិបាលដោយសារ សម រ​ង្ស៊ី បាន​បំផ្លាញ់​រចនាសម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​សេសសល់ ពិសេស​នោះ​នៅ​បរទេស​តែ​ម្តង ។ ជាក់ស្តែង​នោះ​ការ​បង្កើត​ចលនា​សង្គ្រោះ​ជាតិ ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០១៨ ។

លោក​បញ្ជាក់​ថា​« រ​ង្ស៊ី បាន​ធ្វើ​កំហុស​មួយ​យ៉ាង​ធ្ងន់ គឺ​បំផ្លាញ់​រចនាសម្ព័ន្ធ​ដែល​នៅ​សេស សល់​នៅ​បរទេស ដោយ​បង្កើត​ចលនា​ខ្យល់​មួយ (​ចលនា​សង្គ្រោះ​ជាតិ​) ដោយ​មក​ជ្រក​ក្រោម ផ្លា​ក​សង្គ្រោះ​ជាតិ​» ។

ជាមួយ​គ្នា​នោះ​ដែរ សុខ សុគន្ធ ក៏​បាន​លើក​ឡើង​ថា ប្រសិនបើ សម រ​ង្ស៊ី ធ្វើការ​ជាមួយ​រចនាសម្ព័ន្ធ​នៅ​ក្រៅប្រទេស​នោះ របប​ដឹកនាំ​ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​នឹង​ត្រូវ​ដួល​រំលំ ប៉ុន្តែ​អ្វី​ៗ​ត្រូវ បាន​បញ្ចប់​ហើយ ។

លោក​បញ្ជាក់​ថា «​គ្មាន​សម្ពាធ​បរទេស​ឯណា​បើ សម រ​ង្ស៊ី និង​អ្នកមួយ​ចំនួន​បាន​បំផ្លាញ​រចនាសម្ព័ន្ធ​បាត់​ហើយ ។ អី​ញ្ចឹ​ង​សម្ពាធ​លើ​លោក ហ៊ុន សែន អត់​មាន​ទេ ដោយសារ​រចនាសម្ព័ន្ធ​ខ្សោយ​ដូច​ជា​មាន់​អត់​ក្បាល ។ ហើយ​វា​ខ្យោ​យ​ហើយ តើ​បាន​សម្ពាធ​ពិ​ណា​» ។

លោក​បន្ថែម​ថា សម រ​ង្ស៊ី មិន​ដែល​ទទួលខុសត្រូវ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ​នោះ​ទេ​ដូច​ជា​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​ម្តង​លោក សម រ​ង្ស៊ី បាន​រត់​តែ​រួចខ្លួន​បាត់​នៅ​ក្រៅប្រទេស​ទុក​ឲ្យ​សកម្មជន​ជាប់គុក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ