ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃោរឃៅណាស់…ចាប់ឆែ្ក-ឆ្មាបោះពីជាន់ទី២១មកដី

5 ឆ្នាំ មុន

​​ប្រភព​​ពី Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ប្តី​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បោះ​សត្វ​ឆ្កែ​មួយ​ក្បាល​និង​ឆ្មា​មួយ​ក្បាលដែលជាសត្វ​​​ចិញ្ចឹម​របស់ខ្លួន ចេញពី​បង្អួច​ជាន់​ទី​២១ ក្រោយ​ពី​ដឹង​ថា​ ប្រពន្ធ​​​ខ្លួន​មាន​ផ្ទៃពោះ​  ។ ចំពោះ​មូល​ហេតុនោះ…

​​ប្រភព​​ពី Shanghaiist បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​ប្តី​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​បោះ​សត្វ​ឆ្កែ​មួយ​ក្បាល​និង​ឆ្មា​មួយ​ក្បាលដែលជាសត្វ​​​ចិញ្ចឹម​របស់ខ្លួន ចេញពី​បង្អួច​ជាន់​ទី​២១ ក្រោយ​ពី​ដឹង​ថា​ ប្រពន្ធ​​​ខ្លួន​មាន​ផ្ទៃពោះ​  ។ ចំពោះ​មូល​ហេតុនោះ ក៏​ព្រោះតែ​រូបគេ មិន​ចង់​មានការ​លំបាក ដែល​ត្រូវ​មើល​កូន​ផង មើល​សត្វ​ចិញ្ចឹម​ផង​ ។

កាលពី​ស​ប្តា​ហ៍​មុន ស្ត្រី​ម្នាក់​ដែល​កំពុង​បណ្តើរ​ឆ្កែ​តាម​ដងផ្លូវ បានឮ​សម្លេង​ទម្លាក់​អ្វីមួយ​ពីលើ​​អគារ​ខ្ពស់​មក​​ដី​ ។ គាត់​ក៏​ទៅ​មើល ហើយ​ក៏​ឃើញ​សត្វ​ឆ្កែ​ពណ៌​មាស​មួយ​ក្បាល និងសត្វ​ឆ្មា​មួយ​ក្បាល​បាន​ងាប់​បាត់​ទៅ​ហើយ​ ។

ស្ត្រី​ស្រឡាញ់​សត្វ​រូប​នេះ ដឹង​ច្បាស់​ថា​ ម្ចាស់​ឆ្កែ​ជា​នរណា ហើយ​ក៏​ដឹង​ថា​ ឆ្កែ​នេះ​មានឈ្មោះ​អ្វី​ដែរ​។ នេះ​ក៏​ដោយសារ​ត ឆ្កែ​ដែល​ងាប់ធ្លាប់​លេង​ជាមួយនឹង​ឆ្កែ​របស់​គាត់​ ។ គាត់​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​ឆ្កែ​ដែរ តែ​ម្ចាស់​ឆ្កែ​ធ្វើ​មិនដឹង បែរជា​ប្រាប់​ថា​ ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ​ ។ ដោយសារ​តែ​ចិត្ត​អាណិតអាសូរ គាត់​និង​អ្នកផងបាន​យក​ភួយ​កូន​ក្មេង​មក​រុំ​សត្វ​ទាំង​ពីរទៅ​កប់​នៅ​ដី​ទំនេរ​ ។

នៅ​ថ្ងៃ​បន្ទាប់ អ្នកកាសែត​ក៏​បាន​ទៅ​ដល់​ផ្ទះ​​បុរស​ជា​ម្ចាស់​ឆ្កែ​និង​ឆ្មា ​។ ទីនោះ​ គ្មាន​នរណា​ម្នាក់​មក​បើកទ្វារ​ឡើយ​។ តាម​សម្តី​របស់​សន្តិសុខ​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ប្តី​បាន​បោះ​ឆ្កែ​ឆ្មា​ចេញពី​បង្អួច ក្រោយ​ពី​ដឹង​ថា​ ប្រពន្ធ​មាន​ផ្ទៃពោះ​ ។

គេ​ធ្វើ​បែប​នេះ ក៏​ដោយសារ​តែ​មិន​ចង់​ពិបាក​មើលថែ​សត្វ ក្នុង​ពេល​កំពុង​មើលថែ​កូន​។  នេះ​ពិតជា​សា​ហាវ​ឃោរឃៅ​​មែន​។ បើ​តាម​សម្តី​របស់​អ្នក​ជិតខាង​ក៏​បាន​ឲ្យ​ដឹង​ថា សត្វ​ឆ្មា​មួយ​ក្បាល​ដែល​បាន​ងាប់​យ៉ាង​វេទនា កំពុង​តែ​មានកូន​នៅ​ក្នុង​ផ្ទៃ​ ៕

អត្ថបទសរសេរ ដោយ