ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ Man City បា.ញ់ឈឺៗ​ពេល Aguero គ្មានឈ្មោះក្នុង​តារាង FIFPro World XI

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​ក្លិប​មេឃ​ខៀវ Manchester City បាន​សម្តែង​ការ​មិន​ពេញចិត្ត​តាម​រយៈ​បណ្តាញ​សង្គម Twitter…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​របស់​ក្លិប​មេឃ​ខៀវ Manchester City បាន​សម្តែង​ការ​មិន​ពេញចិត្ត​តាម​រយៈ​បណ្តាញ​សង្គម Twitter ពេល​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Sergio Aguero មិន​ជាប់​ក្នុង​តារាង FIFPro World XI ។

កីឡាករ​៥៥​នាក់​ត្រូវ​បាន​ប្រកាស​ជាប់​លើ​តារាង FIFPro World XI ដែល​ពួក​គេ​សុទ្ធតែ​ទទួល​បានការ​បោះ​ឆ្នោត​ពី​សំណាក់​កីឡាករ​ផ្សេង​ៗ​ទៀត​ដែល​រួម​អាជីព​ជាមួយ​គ្នា ។ ក្នុង​នោះ​មាន​កន្លែង​សម្រាប់​កីឡាករ​របស់​ក្លិប Man City ខ្លះ​ដែរ​ដូច​ជា Kyle Walker, Kevin De Bruyne និង David Silva​។ នេះ​គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​លេង​បាន​ល្អ​របស់​ក្លិប​មេឃ​ខៀវ Man City នៅ​ក្នុង​រដូវ​កាល 2017/18 និង​ឈ្នះ Permier League និង League Cup ។

កីឡាករ​របស់ City នឹង​ត្រូវ​ជួប​ជាមួយនឹង​គូប្រជែង​ដូច​ជា Marcelo, Dani Alves, Philippe Coutinho, Andres Iniesta, Luka Modric, Toni Kroos និង Eden Hazard ។ កីឡាករ​ខ្លាំង​ៗ​ផ្សេង​ទៀត​ដែល​បាន​ជាប់​លើ​តារាង FIFPro World XI ដោយ​មិនបាច់​សង្ស័យ មាន​ដូច​ជា Cristiano Ronaldo, Lionel Messi, Neymar, Luis Suarez, Antoine Griezmann, Harry Kane, Sadio Mane និង Mohamed Salah ។

តែ​គេ​មិនឃើញ​មានឈ្មោះ​របស់​កីឡាករ​ខ្សែប្រយុទ្ធ Sergio Aguero ដែល​ស៊ុត​បាន​៣០​គ្រាប់ និង​កីឡាករ​ផ្សេង​ទៀត​ដូច​ជា Leroy Sane, Raheem Sterling និង John Stones ។ អ្នកគាំទ្រ​របស់ Man City មិន​ពេញចិត្ត​សោះ​ចំពោះ​ការ​គ្មាន​ឈ្មោះ​របស់ Aguero លើ​តារាង ។

ពួក​គេ​បាន​សរសេរ​បង្ហោះ Twitter ថា ៖ «​គេ​ដាក់ Lukaku ក្នុង​តារាង World11 តែ​គ្មាន Aguero​?​», «​អស់សំណើច​ណាស់​ដែល Lukaku និង Benzema នៅ Top15 ខ្លាំង​ជាង Aguero», «​គ្មាន Aguero, Sane ឬ​ក៏ Sterling សោះ តែ​ទៅ​មាន Mane និង Salah វិញ ហាហា​ហា​», «Ageuro គួរ​ទទួល​បាន​អ្វី​ល្អ​ជាង​នេះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ