ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ផ្ទៃក្នុង​គណបក្ស រវាង​អតីត​ប្រធាន និង​ប្រធាន​ស្ដីទី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើ​ចេញពី​ពន្ធនាគារ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ដាក់​លិខិត​ជូន​សម្តេច ស…

រាជធានី​ភ្នំពេញ ៖ លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ដែល​ទើ​ចេញពី​ពន្ធនាគារ កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ដាក់​លិខិត​ជូន​សម្តេច ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើ​សុំ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​បក្ស និង​ពិនិត្យ​ឯកសារ​ដែល​បាន​ដាក់​ជូន ក្រសួងមហាផ្ទៃ ចំនួន​ពីរ​លើក ក្នុង​ពេល​លោក​ជាប់​ពន្ធនាគារ​សង្ស័យ​ថា ឯកសារ​ទាំងនោះ​លោក​មិន​បាន ចុះហត្ថលេខា ទេ​។ យោង​តាម​លិខិត​ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក សួន សេរីរ​ដ្ឋា ផ្ទាល់​បាន​បញ្ជាក់​ថា​៖

ស្នើ​សុំ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ ជា​បណ្តោះអាសន្ន និង​ធ្វើ​កោ​ល​ស្យ​វិ​ច្ច័​យ​លើ​លិខិត​ស្នាម​សមាជ​វិសាមញ្ញ​ទី​១ ទី​២ ដែល​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​ស្តីទី គណបក្ស​អំណាច​ខ្មែរ បាន​ដាក់​ជូន​ក្រសួងមហាផ្ទៃ​។ លោក សួន សេរីរ​ដ្ឋា បាន​បញ្ជាក់​ថា ក្នុង​នាម​លោក​ជា​ប្រធាន​ស្ថាបនិក និង​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ មិន​ដែល​បាន​ចុះហត្ថលេខា តែ​លោក​ធ្លាប់​បាន​ចុះហត្ថលេខា​តែងតាំង​លោក សួង សុ​ភ័​ណ្ឌ ជា​ប្រធាន​ស្តីទី​គណបក្ស​អំណាច​ខ្មែរ ដើម្បី​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​។

លោក សួន សេរីរ​ដ្ឋា បាន​លើក​ឡើង​ថា លោក សួង សុ​ភ័​ណ្ឌ បាន​បន្លំ​ហត្ថលេខា​របស់​លោក​ធ្វើ​លិខិត​ក្លែងក្លាយ កុហក​សមាជិក ស្ថាបនិក សមាជិក​នយោបាយ ឬ​សមាជិក​អចិន្ត្រៃយ៍ សមាជិក​សមាជិក​តំណាង ខេត្ត​រាជធានី គណៈ​ក​ម្មា​ការ​នាយក សមាជិក​ក្រុមប្រឹក្សា​មូលដ្ឋាន​(​ឃុំ​/​សង្កាត់​) និង​បន្លំ​ឯកសារ​ដាក់​ជូន​ក្រសួងមហាផ្ទៃ ធ្វើ​សមាជ​ពីរ​លើក​ដើម្បី​គ្រប់គ្រង​គណបក្ស​អំណាច​ខ្មែរ​។ មិនតែប៉ុណ្ណោះ​លោក សួង សុ​ភ័​ណ្ឌ បាន​តែងតាំង​អនុប្រធាន​បក្ស​ថ្មី​ចំនួន​២​រូប ជំនួស​អនុប្រធាន​បក្ស ដែល​នៅ​ក្នុង​តំណែង​ប្តូរ​រូប​សញ្ញា​គណបក្ស និង​វិសោធនកម្ម​ច្បាប់​លក្ខន្តិកៈ​គណបក្ស​ទាំង​រំលោភច្បាប់ លក្ខន្តិកៈ​គណបក្ស​ដើម​។ តែ​លោក សួង សុ​ភ័​ណ្ឌ មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​បាន​ទេ​៕

កែសម្រួលដោយ